ទោះស្រឡាញ់ខ្លាំងប៉ុនណា ដាច់ខាតកុំទៅប៉ះពាល់ ឬពាក់ព័ន្ធអ្នកដែលមានប្ដីប្រពន្ធរួចហើយ – Pelklas តេស្តIQ | Pelklas

ទោះស្រឡាញ់ខ្លាំងប៉ុនណា ដាច់ខាតកុំទៅប៉ះពាល់ ឬពាក់ព័ន្ធអ្នកដែលមានប្ដីប្រពន្ធរួចហើយ

ធ្វើដូចម្តេចអាចដឹងថាមនុស្សប្រុសម្នាក់ស្រលាញ់អ្នកឬអត់? គ្រាដំបូងនៃស្នេហា អ្នកមិនត្រឹមតែ ពឹងលើមនោសញ្ចេតនាទេ ថែមទាំងត្រូវការប្រើខួរក្បាលទៀតផង។ ប្រសិនបើមនុស្សប្រុស ពេលដែលអ្នកត្រូវការគេ ហើយគេមិនបានលេចមុខមក ពេលចេញលុយមិនព្រមចេញលុយ មិនដែលនាំអ្នកឱ្យស្គាល់មិត្តរបស់គេ មិននាំអ្នកទៅជួបឪពុកម្តាយគេ ក៏មិនឱ្យអ្នកជួបឪពុកម្តាយគេដែរ អ្នកអាចសន្មតបានយ៉ាងប្រាកដថា នៅក្នុងចិត្តមនុស្សប្រុសម្នាក់នេះ អ្នកគ្មានតំណែងអ្វីឡើយ។

បើមនុស្សម្នាក់មិនបានចំណាយពេលវេលា ចំណាយកម្លាំង ចំណាយប្រាក់កាក់នៅលើខ្លួនអ្នកទេ ដូច្នេះក៏ពុំចាំបាច់ទៅស្រមើស្រមៃដោយម្នាក់ឯងថា នេះគឺជាស្នេហាពិតដែរ។ នារីល្ងង់អើយ តើអ្នកគួរឱ្យអាណិតដល់កម្រិតណា ខ្វះក្តីស្រលាញ់ដល់កម្រិតណា ទើបទៅទទួលស្នេហាបែបនេះ? នៅបែរជាយល់ថានេះគឺជាស្នេហាពិតដែលបរិសុទ្ធទៅវិញ ឈប់កុហកខ្លួនឯងទៀតទៅ។

នៅក្នុងរឿងភាគមួយ តួស្រីម្នាក់បានអត់ធ្មត់ស្រលាញ់បុរសដែលមានប្រពន្ធរួច។ ពាក្យសន្យាគ្រប់ម៉ាត់ដែលចេញពីមាត់គេបែរជាមើលឃើញយ៉ាងច្បាស់អំពីភាពខុសគ្នារវាង ប្រពន្ធ និងសង្សារទៅវិញ គួរតែអាណិតតួស្រី នាងដឹងច្បាស់ណាស់ថា នេះគឺជាស្នេហាដែលគ្មានលទ្ធផល ខ្លួនបែរជាពិបាកដើរចេញទៅវិញ។

Screen Shot 2021 05 10 At 9.56.36 PM

ចំពោះមនុស្សប្រុសវិញ អ្នកប្រហែលគ្រាន់តែជាបង្អែមដែលគេជួនញុំាជួនអត់ បន្ទាប់ពីម្ហូបដែលគេញុំារួច ជាមនុស្សដែលគេយកមកកំដរ ហើយក្នុងគ្រានេះអ្នកជាមមាចប្រឡែងភ្លើង ប្រសិនបើអ្នកយកមនោសញ្ចេតនាមកចាត់ទុកជាការពិត ប្រាកដណាស់វានឹងនាំឱ្យអនាគតរបស់អ្នកច្របូកច្របល់ជាមិនខាន។

ចូលចាំថា នៅក្នុងលោកនេះ អ្នកដែលចង់បោះបង់ចោលអាពាហ៍ពិពាហ៍របស់ខ្លួនពិតជាតិចខ្លាំងណាស់។ ពេលខ្លះមនុស្សប្រុសដូចជាសត្វខ្យងអ៊ីចឹង ជួនខ្លះចង់បានរបស់ថ្មីស្រស់ បានអើតក្បាលដើម្បីទៅរកស្នូក ឬរបស់ថ្មី តែគ្មានខ្យងមួយណាដែលសុខចិត្តបោះបង់ស្នូកដែលកំពុងនៅជាប់ខ្លួននោះទេ ដោយសារស្នូកនោះគឺជាផ្ទះរបស់វា នៅក្នុងនោះមានទ្រព្យសម្បត្តិ និងរបស់ទាំងឡាយផងដែរ។ បើខ្យងនោះវាបោះបង់ស្នូករបស់វាមែន វាមិនមែនត្រឹមតែលេងសើចនឹងការរស់នៅ លេងសើចនឹងមនោសញ្ចេតនាទេ គឺកំពុងតែលេងសើចនឹងជីវិតវាតែម្តង។ ហើយមនុស្សដែលយកស្នេហាមកលេងសើច សុទ្ធតែលេងសើចនឹងជីវិតខ្លួនឯង។

មាននារីជាច្រើនដែលខ្ញុំឃើញ ហើយអាណិត និងព្រួយបារម្ភដល់នាង ពួកនាងតែងតែនិយាយប្រាប់ខ្ញុំបណ្តើរយំបណ្តើរថា ៖ "គេមិនបានស្រលាញ់ប្រពន្ធគេទេ ស្នេហាគេ និងខ្ញុំទើបជាស្នេហាពិត គេមិនសក្តិសមនឹងប្រពន្ធគេទេ ពួកគេទាំងពីរលែងមានក្តីស្រលាញ់ទៀតហើយ"។ មិត្តនារីអើយ គេបានប្រាប់អ្នកប៉ុន្មានដងហើយ ប៉ុន្មានឆ្នាំហើយ ថាគេមិនបានស្រលាញ់ប្រពន្ធគេទេ គ្រាន់តែចង់ស្រុះស្រួលនឹងប្រពន្ធគេប៉ុណ្ណោះ តែហេតុអ្វីបានជាគេនៅតែមិនព្រមដណ្តឹងអ្នកទៀត?

Screen Shot 2021 05 10 At 9.59.26 PM

បើគេពិតជាចង់បោះបង់ប្រពន្ធគេមកដណ្តឹងអ្នកមែននោះ មិនបាច់ប្រើពេលយូរយ៉ាងនេះទេ យ៉ាងហោចណាស់ ក៏គេរើចេញពីផ្ទះរបស់គេយ៉ាងដាច់ស្រលះដែរ។ អ្នកចេះនិយាយថា "គេក៏មានផលលំបាករបស់គេដែរ អ្នកមិនចង់ឱ្យគេលំបាក។ អ្នកមិនចង់ឱ្យអ្នកលំបាក តែអ្នកបានធ្វើឱ្យខ្លួនឯងលំបាកទៅវិញ"។

នៅមានស្រ្តីម្នាក់ទៀត គាត់បានស្រលាញ់មនុស្សប្រុសម្នាក់ ពួកគេទាំងពីរសុទ្ធតែមានគ្រួសារហើយ ពួកគេបាននិយាយស្រុះស្រួលគ្នាអស់ហើយថា ទាំងសងខាងនឹងលែងលះជាមួយនឹងប្រពន្ធ ឬប្តីរបស់គេ បន្ទាប់មករៀបការនឹងគ្នា។ ស្រី្តម្នាក់នេះពិតជាស្មោះស្ម័គ្រមែន ពិតជាត្រលប់ទៅផ្ទះលែងលះជាមួយសា្វមីគាត់មែន។ ហើយបុរសម្នាក់នោះវិញ កន្លងទៅ៥ឆ្នាំហើយ នៅមិនទាន់លែងលះជាមួយប្រពន្ធគាត់ទៀត គាត់តែងមានលេសជាច្រើន។

តាមពិតទៅអ្វីដែលមនុស្សខ្លាចបំផុត គឺការកែប្រែ ព្រោះយល់ថាខ្លួនបានស្ថិតក្នុងស្ថានភាពបច្ចុប្បន្នដែលគួរឱ្យស្អប់ខ្ពើម ហើយមនុស្សភាគច្រើនក៏មិនអាចនឹងជ្រើសរើសការកែប្រែអ្វីដែរ។ ទោះជាអ្នកឈឺចាប់យ៉ាងណា  ប៉ុន្តែអ្នកបានស៊ាំនឹងវាទៅហើយ ព្រមទាំងយល់ថាជាភាពសុខសាន្ត ខ្វះគេមិនបានទៅវិញ ដ្បិតតែបែបនេះមែន  តែតាមពិតវាជាការសម្លាប់ខ្លួនឯងបន្តិចម្ដងៗទៅវិញទេ។ ហើយមនុស្សជាច្រើនពិតជាមិនចាំបាច់ស្ថិតនៅក្នុងការឈឺចាប់ ធ្វើបាបខ្លួនអស់មួយជីវិតបែបនេះនោះឡើយ។ ព្រោះផ្លូវនៅក្រោមបាតជើងរបស់អ្នករហូត នៅក្បែរអ្នករហូត ឱ្យតែអ្នកងើបក្បាល បោះជំហានទៅមុខ គឺនឹងឃើញផ្ទៃមេឃដ៏ស្រលះមួយ។ តែមនុស្សជាច្រើន មើលមិនឃើញ មិនហ៊ានមើល ក៏មិនចង់ទៅមើលដែរ។

Screen Shot 2021 05 10 At 9.59.36 PM

តើជាស្នេហាពិតឬអត់នោះ មិនចាំបាច់ទៅនិយាយបញ្ចុះបញ្ចូលខ្លួនឯងឡើយ ប្រើចិត្តទៅទទួលអារម្មណ៍ទៅដឹងហើយ។ ស្នេហាពិតដាច់ខាតត្រូវមានភាពជាក់ស្តែង ភាពកក់ក្តៅ សេរីភាព និងភាពធូរស្រាល។ អ្វីផ្សេងទៀតនោះ មិនមែនអ្នកដទៃកុហកអ្នកទេ គឺអ្នកកុហកខ្លួនឯងតែប៉ុណ្ណោះ។ ស្នេហាដែលសន្សំបន្តិចម្តងៗ ទើបអាចកំដរអ្នកបានដល់ដំណាក់កាលចុងក្រោយ។

ពួកយើងរមែងយល់ថា ការនិយាយពាក្យស្រលាញ់ពេញៗមាត់ ភាពស្រស់បំព្រង និងភាពរ៉ូមែនទិក គឺជាអង្គសំខាន់នៃស្នេហា ស្ទើរតែជាអ្វីៗគ្រប់យ៉ាង។ មនុស្សជាច្រើនយល់ថា មនុស្សស្រលាញ់គ្នា ពេលដែលមនោសញ្ចេតនាសាបរលាបទៅ ប្រៀបដូចជាសាច់ញាតិលែងមានស្នេហានៅក្នុងនោះហើយ។ តាមពិតទៅចាប់ពីមនោសញ្ចេតនាស្អិតរមួតឈានដល់ភាពសាមញ្ញ ទើបជាការចាប់ផ្តើមនៃស្នេហា។ មនុស្សមិនអាចពោរពេញដោយស្នេហាពុះកញ្ជ្រោលរហូតនោះទេ គប្បីជាដំណើរមួយដែលចាប់ផ្តើមពីក្តីស្រលាញ់បាត់មុខគ្នាមិនបានក្លាយទៅជាភាពសាមញ្ញយល់ចិត្តគ្នាទើបជារឿងដែលចាំបាច់។

ដូច្នេះហើយអ្វីដែលសំខាន់មិនមែនជាការស្រលាញ់ដោយភាពពុះកញ្ជ្រោលនោះទេ តែអាចនៅជាមួយគ្នាបានយូរឬអត់។ នៅក្នុងទំនាក់ទំនងស្និទ្ធស្នាល ពីភាពស្អិតរមួតដល់ការកើតមាននូវវិវាទ មិនមែនជាការបាត់បង់នូវក្តីស្រលាញ់ទេ តែគឺជាសេវាបង្ហាញថាស្នេហារបស់អ្នកឡើងកម្រិតហើយ។

Screen Shot 2021 05 10 At 9.59.48 PM

នៅក្នុងវិវាទ ពួកយើងបានស្វែងយកពីភាពចូលចិត្ត និងភាពមិនចូលចិត្តរបស់គ្នាទៅវិញទៅមក ដឹងថាពេលណាអាចចូលបាន ពេលណាត្រូវដកថយ រឿងកំប៉ិកកំប៉ុកនៅក្នុងជីវភាពប្រចាំថ្ងៃ អាចរកឃើញនូវវិធីដែលឱ្យអ្នកទាំងពីររស់នៅជាមួយគ្នាបានសុខសាន្ត។

ស្នេហាពុះកញ្ជ្រោល គឺងាយកើតឡើង តែមនោសញ្ចេតនាពិតពិបាកនឹងថែរក្សារណាស់ ភាពក្រអូបឈ្ងុយនៃក្តីស្រលាញ់ ទើបអាចថែរក្សាគ្នាដល់ចាស់សក់ស្កូវបាន។ ស្នេហាដ៏ជ្រាលជ្រៅ គឺជាលទ្ធផលនៃការបង្កើតរវាងមនុស្សពីរនាក់ គឺជាការប្រាស្រ័យទាក់ទងគ្នាជាប្រចាំថ្ងៃ ភាពកក់ក្តៅរវាងគ្នានឹងគ្នា ប្រៀបដូចជាទឹកហូរ ដែលមិនចេះដាច់។ ក្រៅពីមនុស្សដែលមានគ្រួសាររួច តើអ្នកយល់ថានៅមានមនុស្សប្រភេទអ្វីដែលពុំគួរទៅស្រលាញ់ និងប៉ះពាល់ទៀតទៅ?

Screen Shot 2021 05 10 At 10.00.19 PM

Screen Shot 2021 05 10 At 10.00.36 PM

អត្ថបទ ៖ Mythical Bird/Knongsrok