កុលស្ត្រី! បន្ទាប់ពីរៀបការរួច បើអ្នកដឹងអាចធ្វើបាន ៤ ចំណុចនេះ ជីវិតគូ និងគ្រួសារ មានតែក្ដីសុខ សុភមង្គល ស្វាមីក៏រកលុយបានច្រើន – Pelklas ជីវិត&កម្សាន្ត | Pelklas

កុលស្ត្រី! បន្ទាប់ពីរៀបការរួច បើអ្នកដឹងអាចធ្វើបាន ៤ ចំណុចនេះ ជីវិតគូ និងគ្រួសារ មានតែក្ដីសុខ សុភមង្គល ស្វាមីក៏រកលុយបានច្រើន

៤ ចំណុចដែលបានរៀបរាប់នេះ ពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រី បន្ទាប់ពីរៀបការរួច បើអ្នកអាចធ្វើបាន ជីវិតគូនឹងសុខសាន្ត ត្រជាក់ត្រជុំ ក្នុងគ្រួសារពោរពេញដោយសុភមង្គល កិច្ចការងាររបស់ស្វាមីក៏នឹងរីកចម្រើន លូតលាស់ អាចរកលុយបានច្រើនថែមទៀតផង។

១. ត្រូវរក្សាទំនាក់ទំនងល្អជាមួយម្តាយក្មេក

ទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកសាង និងរក្សាគ្រួសារឱ្យមានសុភមង្គល។ ស្ត្រីឆ្លាតវៃនឹងព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយម្តាយក្មេក ដោយចាត់ទុកម្ដាយក្មេក ដូចជាម្ដាយបង្កើតរបស់ខ្លួនដែរ។

សកម្មភាពនេះមិនត្រឹមតែបង្កើនភាពស្និទ្ធស្នាល និងក្តីស្រលាញ់រវាងម្តាយក្មេក និងកូនប្រសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យស្វាមីមានអារម្មណ៍សុវត្ថិភាព និងផ្តោតលើអាជីពរបស់គាត់ ដោយមិនចាំបាច់ព្រួយបារម្ភអំពីទំនាក់ទំនងគ្រួសារផងដែរ។

១

២. ទុកមុខឱ្យប្តី

នៅពេលដែលអ្នកមានប្តីដែលយល់ស្របឱ្យអ្នកនៅក្នុងផ្ទះ ចូរផ្តល់ឱកាសឱ្យគាត់បង្ហាញខ្លួនឯងនៅខាងក្រៅខ្លះផង។ ដើម្បី​ពង្រឹង​ចំណង​ស្នេហ៍​រវាងប្ដីប្រពន្ធ ស្ត្រី​ត្រូវ​ជួយ​ស្វាមី​ឱ្យ​មាន​ទំនុក​ចិត្ត និង​ចែងចាំង​នៅ​ចំពោះ​មុខ​គ្រប់​គ្នា។ ព្រោះ​ការ​រក្សា​មុខ​មាត់សម្រាប់​ស្វាមី ​ក៏​ជា​មធ្យោបាយ​សម្រាប់​ស្ត្រី​ក្នុង​ការ​រក្សា​មុខ​មាត់​សម្រាប់​ខ្លួន​ឯងផងដែរ។

៣. ដឹងពីរបៀបស្លៀកពាក់

ស្ត្រីមិនគួរធ្វេសប្រហែសចំពោះរូបរាងរបស់ខ្លួន បន្ទាប់ពីរៀបការនោះឡើយ។ មិន​ថា​រវល់​ជាមួយ​គ្រួសារ ការមើលថែទាំកូន ឬ​ការងារខ្លាំងយ៉ាងណា​ទេ អ្នក​គួរ​ចេះ​ស្លៀកពាក់​ឱ្យ​មាន​មន្ត​ស្នេហ៍​ជានិច្ច។ នៅពេលដែលអ្នកមានទំនុកចិត្ត និងស្រស់ស្អាត ស្វាមីរបស់អ្នកនឹងមានមោទកភាពក្នុងការឈរក្បែរអ្នក ហើយទំនុកចិត្តនោះ ក៏ធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្អាត និងមានតម្លៃផងដែរ។

២

៤. រស់នៅប្រកបដោយទំនួលខុសត្រូវជាមួយគ្រួសារ

ពេលរៀបការ ស្ត្រីត្រូវទទួលខុសត្រូវចំពោះគ្រួសារ។ កុំផ្តោតលើការសប្បាយជាមួយមិត្តភក្តិខាងក្រៅខ្លាំងពេក ព្រោះនេះអាចបង្ហាញពីការមិនគោរពខ្លួនឯង ការមិនទទួលខុសត្រូវចំពោះគ្រួសារ និងការមិនគោរពប្តីរបស់អ្នក។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកដឹងពីរបៀបរក្សាតុល្យភាពក្នុងការថែរក្សាគ្រួសារ អាជីព និងខ្លួនអ្នក ជាមួយនឹងការថែរក្សារូបរាងរបស់អ្នក និងបង្កើតទំនាក់ទំនងល្អជាមួយម្តាយក្មេករបស់អ្នក ចំណងមិត្តភាពរវាងអ្នក និងស្វាមី ក៏នឹងកាន់តែរឹងមាំ ស្រស់ស្អាតរឹតតែខ្លាំង៕

ប្រភព ៖ បរទេស / Knongsrok