ថ្ងៃក្រោយជួបគ្នា យើងគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នា ឬជាអ្នកដទៃតែប៉ុណ្ណោះ – Pelklas តេស្តIQ | Pelklas

ថ្ងៃក្រោយជួបគ្នា យើងគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នា ឬជាអ្នកដទៃតែប៉ុណ្ណោះ

"ថ្ងៃក្រោយជួបគ្នា យើងគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នា ឬជាអ្នកដទៃតែប៉ុណ្ណោះ" អ្នកណាខ្លះ ធ្លាប់គិតបែបហ្នឹង នៅពេលដែលអ្នកបែកបាក់ពីស្នេហាចាស់? ជឿថា ក៏មានច្រើនណាស់ដែរ អ្នកខ្លះ សឹងតែគិតថា ថ្ងៃក្រោយកុំឱ្យជួបគ្នា កុំឱ្យឃើញ សូម្បីតែដានជើងទៀតផង។

ជាការពិតហើយ សូម្បីតែខ្ញុំក៏គិតបែបហ្នឹងដែរ ពេលខ្លះក៏គិតថា មនុស្សបែកគ្នាហើយ កុំឱ្យជួបគ្នាទៀតអី ដើរផ្លូវរៀងៗខ្លួនទៅ ព្រោះជាផ្លូវដែលយើង សម្រេចចិត្តជ្រើស ព្រោះតែមិនចង់នៅជួប នៅឃើញ នាំទើសមុខគ្នា អ៊ីចឹងហើយ ថ្ងៃក្រោយ កុំឱ្យជួបគ្នាឱ្យសោះ។

Ef098d8aef320ed9ffe811a5fcfc02cc

ក៏បានតាំងចិត្តហើយថា បើថ្ងៃក្រោយ សុខៗក៏មកជួបគ្នាដោយចៃដន្យ នៅទីកន្លែងណាមួយ យើងគួរតែធ្វើកុំស្គាល់គ្នា ព្រោះរវាងយើង វាបានក្លាយទៅជាអតីតកាលអស់ហើយ ហើយការដែលយើងស្គាល់គ្នាកាលមុននោះ វាក៏ប្រហែលជាការយល់សប្តិផងក៏ថាបានដែរ អ៊ីចឹងហើយ ធ្វើជាមិនស្គាល់គ្នាវាល្អជាង។

ប៉ុន្តែ គ្រប់ពេលដែលបានឃើញមុខគ្នា វាក៏បែរទៅជាពេលដែលសើរើអារម្មណ៍ឱ្យនឹកនាដល់រឿងកាលពីមុន នឹកដល់ពេលដែលធ្លាប់ជួបជុំនឹងគ្នាទៅវិញ ហើយក៏គិតថា មិនគួរសោះ មនុស្សធ្លាប់ស្រឡាញ់គ្នា តែបែរជាត្រូវកធ្វើជាមនុស្សដែលមិនធ្លាប់ស្គាល់គ្នា ឬជាអ្នកដទៃ វាពិតជាពិបាកធ្វើចិត្ត និងទទួលយកណាស់៕

8e220682fb9c1b81cc9b335a0be13c02

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្ធ