តើជម្រើសមួយណាដែលល្អសម្រាប់ក្នុងការអភិវឌ្ឍន៍អាជីព គួរតែនៅស្រុកកំណើត ឬចាកចេញពីស្រុកកំណើត – Pelklas តេស្តIQ | Pelklas

តើជម្រើសមួយណាដែលល្អសម្រាប់ក្នុងការអភិវឌ្ឍន៍អាជីព គួរតែនៅស្រុកកំណើត ឬចាកចេញពីស្រុកកំណើត

ជ្រើសរើសនិមិត្តសញ្ញាមួយ ក្នុងចំណោមនិមិត្តសញ្ញាទាំង៣ ដើម្បីដឹងផ្លូវដែលល្អសម្រាប់អាជីពរបស់អ្នក ក្នុងការអភិវឌ្ឍន៍អាជីព តើអ្នកគួរតែបន្តនៅក្នុងស្រុកកំណើត ឬគួរតែចាកចេញទៅរកនៅខាងក្រៅ មួយណាល្អជាង?

Screen Shot 2021 07 30 At 10.09.47 AM

1. និមិត្តសញ្ញាទី 1

មិនថាអ្នកស្នាក់នៅស្រុកកំណើតរបស់អ្នក ឬផ្លាស់ទៅទីក្រុងផ្សេងទៀតទេ មានឱកាសជាច្រើនសម្រាប់ការរីកចម្រើនដូចគ្នា។ មូលហេតុសំខាន់បំផុតនោះ គឺថាអ្នកមានសមត្ថភាពរកលុយដូចជាមេដែកប្រាក់ ហើយអ្នកក៏ជាមនុស្សដែលមានឆន្ទៈ និងការខិតខំ។

ដាក់កត្តាទាំងអស់ខាងលើជាមួយគ្នា ហើយអ្នកនឹងមានប្រភពចំណូលដែលកើនឡើងយ៉ាងឆាប់រហ័សតាមពេលវេលា។ សរុបសេចក្ដីមក អ្នកមិនចាំបាច់ចំណាយកម្លាំងច្រើនក្នុងការស្វែងរកកន្លែងអភិវឌ្ឍន៍នោះទេ ប្រសិនបើអ្នកចូលចិត្តកន្លែងនោះគ្រាន់តែទៅទីនោះដោយក្លាហាន។

2. និមិត្តសញ្ញាទី 2

ចម្លើយសម្រាប់អ្នកគឺ ៥០/៥០ គ្រប់ទីកន្លែងគឺសុទ្ធតែល្អសម្រាប់អ្នក ប៉ុន្តែប្រសិនបើអ្នកផ្លាស់ទៅទីក្រុងផ្សេងទៀត វានឹងប្រសើរជាងនេះបន្តិច។ សូមកត់សម្គាល់ថា នៅពេលដែលការអភិវឌ្ឍន៍នៅក្នុងទីក្រុងថ្មី គឺត្រូវសហការជាមួយក្រុមមិត្តភក្តិ ពួកគេនឹងជួយអ្នកក្នុងការធ្វើសមាហរណកម្មទៅក្នុងបរិយាកាសថ្មីយ៉ាងឆាប់រហ័ស។

កំណត់សម្គាល់ទីពីរ គឺការបែងចែកផលប្រយោជន៍ឱ្យបានច្បាស់លាស់ក្នុងចំណោមក្រុមមនុស្សដើម្បីចៀសវាងផលវិបាកនៅពេលក្រោយ។ ចំពោះអ្នកផ្ទាល់អ្នកប្រហែលជាមិនមានការព្រួយបារម្ភទេ ព្រោះអ្នកមានជំនាញ និងសម្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើការ រកលុយ និងអភិវឌ្ឍន៍ការងាររបស់អ្នក។

3. និមិត្តសញ្ញាទី 3

គ្រួសាររបស់អ្នកនឹងជាការគាំទ្រដ៏ធំសម្រាប់អាជីពរបស់អ្នក ដូច្នេះអ្នកនឹងអភិវឌ្ឍន៍លឿនជាងមុន ប្រសិនបើអ្នកជ្រើសរើសនៅផ្ទះ។ បើប្រៀបធៀបជាមួយមិត្តភក្តិជុំវិញ ប្រវត្តិគ្រួសាររបស់អ្នកក៏ត្រូវបានគេហៅថាល្អដែរ ឪពុកម្តាយរបស់អ្នកមានទំនាក់ទំនងយ៉ាងទូលំទូលាយ វានឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់អ្នក។

ដូច្នេះ មិនមានហេតុផលអ្វី ដែលអ្នកត្រូវចាកចេញ ផ្លាស់ប្ដូរទីកន្លែងនោះឡើយ ព្រោះនៅផ្ទះ អ្នកមានលក្ខខណ្ឌល្អគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍អាជីពរបស់អ្នកហើយ ទោះយ៉ាងណាជម្រើសនៅតែអាស្រ័យលើអ្នក គ្រាន់តែក្លាហានធ្វើតាមបេះដូងរបស់អ្នកតែប៉ុណ្ណោះ៕

ប្រភព ៖ iOne / Knongsrok