បុរសជោគជ័យ ថ្លៃថ្នូរ ខ្ពង់ខ្ពស់ ព្រោះតែហេតុនៃទង្វើប្រព្រឹត្តិចំពោះភរិយា – Pelklas ជីវិត&កម្សាន្ត ស្នេហា | Pelklas

បុរសជោគជ័យ ថ្លៃថ្នូរ ខ្ពង់ខ្ពស់ ព្រោះតែហេតុនៃទង្វើប្រព្រឹត្តិចំពោះភរិយា

អាពាហ៍ពិពាហ៍​ប្រៀប​បាន​នឹង​ថូ​សេរ៉ាមិក ​ដែល​ផុយស្រួយ ងាយនឹងបែកណាស់។ រាល់​ប្រយោគ​ដែល​ធ្វើ​ឱ្យ​ដៃគូឈឺចាប់ ​គឺ​ជា​ការកាត់ផ្ដាច់ចំណង​ក្នុង​អាពាហ៍ពិពាហ៍។ ហើយនៅពេលដែលគ្រួសារត្រូវបានបាក់បែកហើយនោះ សុភមង្គលក៏មិនអាចនឹងជួលជុលផ្សះផ្សាវិញបានដែរ។

១. ប្រុសៗចាំទុក ៖ កុំនិយាយពាក្យគំរោះគំរើយ អសុរោះចំពោះប្រពន្ធ

១

បុរសជោគជ័យ មានការអប់រំ ជំនួសឱ្យការខ្លាចរអានឹងកំហុសឆ្គង ហើយតែងតែជ្រើសរើសការអត់ឱនឱ្យគ្នាទៅវិញទៅមក ជាពិសេសប្រពន្ធរបស់គាត់។ ដោយ​សារ​គាត់​យល់​ថា​តម្លៃ​របស់​ប្រពន្ធ​ គឺ​មិន​អាច​កាត់​ថ្លៃ​បាន នាង​ជា​របស់​គាត់ មិន​មែន​ជា​របស់​អ្នក​ណា​ឡើយ។

ជីវិត​អាពាហ៍ពិពាហ៍​ពិបាក​ចៀស​រឿងជម្លោះ ទាស់ទែងគ្នាណាស់។ គ្មាន​ភាព​ល្អ​ឥត​ខ្ចោះ​ណា​មួយ​ក្នុង​លោក​នេះ​ទេ។ ពាក្យ​ដែល​បុរស​នោះ​បាន​និយាយ​នៅ​ពេល​ដែល​គាត់​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន ​ក៏​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​ទាំង​មូល​របស់​គាត់​ដែរ។

ណាប៉ូឡេអុង​ធ្លាប់​បាន​និយាយ​ថា "អ្នក​ណា​ដែល​ចេះ​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន គឺ​ធំ​ជាង​មេទ័ព​ដែល​ទើប​តែ​បំផ្លាញ​បន្ទាយ​មួយ"។ បុរសជោគជ័យម្នាក់ពេលខឹង តែងតែប្រយ័ត្នពាក្យសម្ដី និងកាយវិការ ដោយមិនគិតតែពីអារម្មណ៍មួយភ្លែតទេ គឺធ្វើបាបប្រពន្ធដែលឧស្សាហ៍ព្យាយាម និងលះបង់គ្រប់យ៉ាងដើម្បីគាត់។

២

២. ៤​យ៉ាង​ដែល​ស្វាមី​គួរ​មានចំពោះភរិយា

- ការយកចិត្តទុកដាក់ ៖ ស្ត្រីក្នុងអាពាហ៍ពិពាហ៍មិនត្រូវការអ្វីធំដុំនោះទេ ដរាបណាស្វាមីរបស់នាងយកចិត្តទុកដាក់ចំពោះនាងយ៉ាងពិតប្រាកដ វា​គ្រប់គ្រាន់​ហើយ។

- ភាពស្មោះត្រង់ ៖ ស្ត្រីអាចនៅជាមួយប្តីក្រីក្រ ប៉ុន្តែមិនអាចទទួលយកប្ដីក្បត់ចិត្តបានឡើយ។

-គោរព ៖ ស្ត្រី​មិន​ថា​ជ្រើសរើស​នៅ​ផ្ទះ ឬ​ធ្វើ​ការ​ទេ គឺ​ត្រូវ​ការ​ការ​គោរព​ និងការឱ្យតម្លៃពីស្វាមីជាចាំបាច់។

- សេរីភាព ៖ មិនថារៀបការ ស្ត្រី ឬបុរស ត្រូវការសេរីភាព ហើយត្រូវការការគោរព និងការការពារពីដៃគូផងដែរ៕

ប្រភព ៖ បរទេស / Knongsrok