មនុស្ស ៦ ក្រុម កុំញុំាទុរេន ប្រយ័ត្នចូលដើម – Pelklas សុខភាព | Pelklas

មនុស្ស ៦ ក្រុម កុំញុំាទុរេន ប្រយ័ត្នចូលដើម

ទុរេន ជាផ្លែឈើត្រូពិចដ៏ល្បីមួយក្នុងរដូវវស្សា ដោយសារសម្បូរសារធាតុចិញ្ចឹម ទើបគេស្គាល់ថាជាស្តេចផ្លែឈើ។ ទុរេនមានរសជាតិឆ្ងាញ់ និងមានជីវជាតិ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចញុំាវាបាននោះទេ។ យ៉ាងណាមិញ មនុស្សដែលស្ថិតក្នុងក្រុមទាំង ៦ នេះ ដាច់ខាតហាមទទួលទានទុរេន ទោះឆ្ងាញ់ ឬចូលចិត្តយ៉ាងណាក៏ដោយ។

១. មនុស្សដែលមានរាងកាយក្តៅ

ដោយសារតែទុរេនមានធាតុក្តៅ និងស្ងួត បើអ្នកទទួលទានទុរេនច្រើនពេក វានឹងធ្វើឱ្យស្ថានភាពអាការៈរបស់អ្នកកាន់តែធ្ងន់ និងបង្កជារោគសញ្ញាដូចជាពុល ដូច្នេះអ្នកដែលមានធាតុក្តៅមិនគួរទទួលទានទុរេនឡើយ។

១

២. ស្ត្រីមានផ្ទៃពោះ អ្នកដែលមានជំងឺលើសឈាម

បរិមាណជាតិស្ករក្នុងផ្លែទុរេនមានច្រើនណាស់ ក្រៅពីនេះ វាក៏ជាអាហារក្តៅ ប្រសិនបើស្ត្រីមានផ្ទៃពោះទទួលទានទុរេន អាចបណ្តាលឱ្យហើមពោះ ពិបាករំលាយអាហារ ក្តៅក្នុង ដោយសារសម្ពាធឈាមកើនឡើង។ នេះនឹងបង្កគ្រោះថ្នាក់ដល់ទារកដែលមិនទាន់កើត និងអ្នកដែលមានជំងឺលើសឈាម។

៣. អ្នកជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល

ទុរេន​អាច​បង្ក​ឱ្យ​ស្ទះ​សរសៃឈាម ហើយ​កាន់តែ​អាក្រក់​អាច​បណ្តាលឱ្យ​ដាច់​សរសៃឈាម ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ហា​ផ្សេងៗ​ជាច្រើនទៀត​។ ដូច្នេះ អ្នកជំងឺ​ទាំងអស់​ដែលមាន​ជំងឺ​សរសៃឈាម​បេះដូង និង​សរសៃឈាម​ខួរក្បាល មិន​ស័ក្តិសម​ក្នុងការ​ទទួលទាន​ទុរេន​ឡើយ។

៤. អ្នកជំងឺស្បែក

ទុរេន​មាន​សារធាតុ​ប៉ូវ​កម្លាំង​ដ៏​អស្ចារ្យ និង​ក្តៅ ដូច្នេះ​អ្នក​ដែល​មាន​បញ្ហា​ស្បែក​ត្រូវ​តម​ជាដាច់ខាត។

២

៥. អ្នកជំងឺគីសអូវែ

ការទទួលទានទុរេន គឺជាបម្រាមសម្រាប់អ្នកជំងឺគីសអូវែ ព្រោះកម្ដៅ និងសារធាតុចិញ្ចឹមរបស់ផ្លែទុរេន ងាយនឹងបង្កឱ្យដុំគីសក្នុងអូវែរបន្តលូតលាស់ ដោយវាបង្រួមផ្នែកផ្សេងទៀតនៃអូវែរ ធ្វើឱ្យហូរឈាម ឬរហែកដុំគីស ដែលជាការគំរាមកំហែងដល់អាយុជីវិត។

៦. អ្នកជំងឺតម្រងនោម

បរិមាណប៉ូតាស្យូមនៅក្នុងផ្លែធុរេន គឺខ្ពស់ណាស់ ហើយប៉ូតាស្យូមនៅក្នុងខ្លួនជាធម្មតាត្រូវបានបញ្ចេញតាមរយៈទឹកនោម។ រាងកាយនឹងបង្ហាញរោគសញ្ញាដូចជាស្ពឹកដៃ និងជើង។ ដូច្នេះ​ទុរេន​មិន​ស័ក្តិសម​នឹង​អ្នក​ជំងឺ​តម្រងនោម​ទេ៕

ប្រភព ៖ បរទេស / Knongsrok