៥ក្បាច់ពិសេស! សម្រកទម្ងន់ដោយមិនចាំបាច់ហាត់ប្រាណ – Pelklas សុខភាព | Pelklas

៥ក្បាច់ពិសេស! សម្រកទម្ងន់ដោយមិនចាំបាច់ហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ ជួយអ្នកកាត់បន្ថយកាឡូរីយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីហាត់ប្រាណ ដើម្បីដុតបំផ្លាញកាឡូរីទេ អ្នកនៅតែអាចសម្រកទម្ងន់បានដោយសារវិធីទាំងនេះ។

Get A Flatter Stomach

១. ចម្អិនអាហារដោយខ្លួនឯង

ការចម្អិនអាហារដោយខ្លួនឯង មិនត្រឹមតែជួយសន្សំលុយអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងលើគ្រឿងផ្សំដែលមាននៅក្នុងអាហារដែលអ្នកញុំាផងដែរ។

វិធីនេះ អ្នកនឹងសម្រេចចិត្តលើបរិមាណដ៏ល្អ ក៏ដូចជាជួយអ្នកឱ្យរីករាយជាមួយអាហារនីមួយៗរបស់អ្នកយ៉ាងឆ្ងាញ់ និងតាមដំណើរ។ ការចម្អិនម្ហូបដោយខ្លួនឯងនៅផ្ទះត្រូវបានបង្ហាញដើម្បីលើកកម្ពស់ការញុំាតិច និងកាន់តែមានសុខភាពល្អ។

២. កំណត់កម្រិតនៃការញុំា និងញុំាដោយយឺតៗ

អ្នក​ប្រហែល​ជា​មិន​ជឿ​ទេ ប៉ុន្តែ​តាម​ពិត ការ​ញុំា​លឿន​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​ការ​កើន​ឡើង​កាឡូរី​ច្រើន​ដូច​ការ​ញុំា​អាហារ​ឥត​ប្រយោជន៍។ ដូច្នេះអ្នកត្រូវតែញុំាឱ្យយឺតៗ ញុំាតាមដំណើរ។ នៅពេលអ្នកញុំាយឺត អ្នកនឹងមានអារម្មណ៍ថាឆ្អែតក្នុងបរិមាណតិច ហើយជួយអ្នកឱ្យទទួលបានកាឡូរីទាបខ្លាំងក្នុងមួយខាំ។

16 Best Ways To Lose Belly Fat Without Any Exercise 9

៣. ញុំា​អាហារ​សុខភាព

តាមបែបវិទ្យាសាស្ត្រ អ្នកញុំាអ្វីដែលអ្នកឃើញជាប្រចាំនៅជុំវិញអ្នក។ អាហារ​ដែល​មើល​មិន​ឃើញ​ក៏​នឹង​ចេញ​ពី​ក្រពះ​អ្នក​ដែរ។ ដូច្នេះត្រូវប្រាកដថា អ្នកកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ និងការខ្ចប់មិនល្អចេញ ហើយជំនួសវាដោយអាហារសម្រន់ដែលមានសុខភាពល្អ។

៤. កាត់បន្ថយភាពតានតឹង ស្រូបវីតាមីន D និងផ្តល់ជាតិទឹកកាន់តែច្រើន

ការសម្រកទម្ងន់ គឺទាក់ទងដោយផ្ទាល់ទៅនឹងការកើនឡើងភាពតានតឹងនៅក្នុងខួរក្បាលរបស់អ្នក។ កង្វះនៃការគេង និងភាពតានតឹងច្រើនអាចបង្កើតអតុល្យភាពអ័រម៉ូនធ្ងន់ធ្ងរ រារាំងការសម្រកទម្ងន់ និងធ្វើឱ្យអ្នកឡើងទម្ងន់។

Maxresdefault

ដូច្នេះ​កុំ​បណ្តោយ​ឱ្យ​ភាព​តានតឹង​របស់​អ្នក​ប៉ះពាល់​ដល់​អ្នក ពោល​គឺ​កុំ​ធ្វើ​ឱ្យ​អ្នក​គេង​មិន​លក់ ឬ​ឈាន​ទៅ​រក​អាហារ​សម្រាល ។ ម្យ៉ាងវិញទៀត រាល់ពេលដែលអ្នកមានអារម្មណ៍តានតឹង ងូតទឹក ស្រូបយកពន្លឺព្រះអាទិត្យឱ្យបានគ្រប់គ្រាន់។

ទឹក និង​វីតាមីន D គឺជា​កត្តា​ជម្រុញ​ការ​សម្រក​ទម្ងន់ ពួកគេ​ជា​មិត្ត​ល្អ​បំផុត​របស់​អ្នក​។ អ្នកប្រាកដថានឹងសម្រេចបានគោលដៅទម្ងន់របស់អ្នកទាំងអស់ ជាមួយនឹងទឹក វីតាមីន D និងភាពស្ងប់ស្ងាត់នៅក្បែរអ្នក។

៥. គ្រប់គ្រងទម្លាប់ញុំាអាហារសម្រន់

ដល់ពេលប្តូរចំណាប់អារម្មណ៍ ឬប្តូរអាហារសម្រន់ដែលអ្នកចូលចិត្ត។ ផ្លែឈើក្រៀម ពន្លក ឬអាហារសម្រន់ដែលមានកាឡូរីទាបដូចជា អង្ករសម្រូប គ្រាប់កញ្ជ្រោង និងពោតលីងញុំា (ដោយគ្មានប័រ) នឹងក្លាយជាអាហារជំនួសដ៏ឆ្ងាញ់៕

ប្រភព ៖ Phunutoday / Knongsrok