អាហារ ៥ មុខ ជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម និងការពារជំងឺបេះដូង – Pelklas សុខភាព | Pelklas

អាហារ ៥ មុខ ជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម និងការពារជំងឺបេះដូង

ការទទួលទានអាហារទាំង ៥ នេះជាប្រចាំ នឹងជួយកាត់បន្ថយកូឡេស្តេរ៉ុល និងការពារជំងឺបេះដូង។

១. Oat

១

Oats សម្បូរទៅដោយជាតិសរសៃ រួមទាំងជាតិសរសៃរលាយ ដែលមានសមត្ថភាពកាត់បន្ថយការស្រូបយកកូឡេស្តេរ៉ុលក្នុងប្រព័ន្ធរំលាយអាហារ។ ជាតិសរសៃជាទូទៅមានឥទ្ធិពលយ៉ាងខ្លាំងលើការចៀសវាងការកើនឡើងអាំងស៊ុយលីន។

ការកើនឡើងកម្រិតអាំងស៊ុយលីន អាចបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួន។ ការសិក្សាជាច្រើនរបស់អ្នកស្រាវជ្រាវបានរកឃើញថា ការបង្កើនការទទួលទានជាតិសរសៃដល់ 10 ក្រាមក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូងបាន 14% ។

២. អាល់ម៉ុន

២

អាល់ម៉ុន​ក៏ជា​អាហារ​ដ៏ពេញនិយម ដែល​មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់។ ការសិក្សាឆ្នាំ 2018 របស់អ្នកវិទ្យាសាស្ត្រនៅប្រទេសឥណ្ឌា បានរកឃើញថា គ្រាប់អាល់ម៉ុនអាចជួយបន្ថយកូឡេស្តេរ៉ុល LDL (កូលេស្តេរ៉ុលអាក្រក់) ខណៈពេលដែលរក្សា ឬបង្កើនកូឡេស្តេរ៉ុល HDL (កូលេស្តេរ៉ុលល្អ) នៅក្នុងខ្លួន។

អ្នក​អាច​យក​គ្រាប់​អាល់ម៉ុន​ធ្វើ​ជា​អាហារ​សម្រន់ លាយជាមួយ​ទឹកដោះ​គោ បន្ថែម​ទៅ​ក្នុង​ទឹកក្រឡុក ឬសាឡាត់ជាដើម...។ ប្រសិនបើអ្នកមិនចូលចិត្តគ្រាប់អាល់ម៉ុន អ្នកអាចប្តូរទៅញុំាគ្រាប់ធញ្ញជាតផ្សេងទៀត ដែលល្អសម្រាប់គ្រប់គ្រងកូលេស្តេរ៉ុលក្នុងរាងកាយដូចជា គ្រាប់ hazelnut គ្រាប់ macadamia គ្រាប់ pistachios...។

៣. គ្រាប់ជី

៣

គ្រាប់ជី គឺជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់អូមេហ្គា 3 ។ ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានខ្លាញ់ដែលមានសុខភាពល្អទាំងនេះ ក្នុងបរិមាណតិចតួចនៃ 1 ក្រាមក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

ទោះបីជាអូមេហ្គា 3 មានឥទ្ធិពលតិចតួចលើកូលេស្តេរ៉ុលអាក្រក់ក៏ដោយ ក៏វាអាចជួយបង្កើនកូឡេស្តេរ៉ុលល្អ និងជួយកាត់បន្ថយទ្រីគ្លីសេរីដ ដែលជាប្រភេទខ្លាញ់ដែលអាចស្ទះសរសៃឈាមបាន។

៤. ប្រូខូលី

៤

ការស្រាវជ្រាវបានរកឃើញថា ទំនាក់ទំនងរវាងការទទួលទានបន្លែ និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ផ្កាខាត់ណាខៀវ ត្រូវបានគេចាត់ទុកថាជាអាហារទំនើបដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ផ្កាខាត់ណាខៀវមានជាតិសរសៃរលាយច្រើន ដែលជួយកាត់បន្ថយហានិភ័យនៃកូលេស្តេរ៉ុលក្នុងឈាមខ្ពស់។

បន្លែផ្សេងៗទៀតដូចជា ស្ពៃខ្មៅ ក៏មានឥទ្ធិពលល្អចំពោះសុខភាពបេះដូងដែរ។ បន្ថែមពីលើជាតិសរសៃ បន្លែក៏ផ្តល់វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម។

៥. ឪឡឹក

៥

ឪឡឹកមានផ្ទុកសារធាតុ lycopene ច្រើន។ សារធាតុនេះមានប្រសិទ្ធភាពបញ្ចុះជាតិខ្លាញ់ កាត់បន្ថយកូឡេស្តេរ៉ុលសរុប និងកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម និងការពារបេះដូង។

បន្ថែមពីលើឪឡឹក អ្នកអាចបន្ថែមផ្លែប៉ោម ទំពាំងបាយជូ ផ្លែស្ត្របឺរី ផ្លែក្រូចឆ្មា ទៅក្នុងរបបអាហាររបស់អ្នក។ ផ្លែឈើទាំងអស់នេះមានផ្ទុកសារជាតិ pectin ខ្ពស់ ដែលជាជាតិសរសៃរលាយ ដែលមានសមត្ថភាពបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម៕

ប្រភព ៖ បរទេស / Knongsrok