អត្ថន័យនៃលេខ 520 ដែលកំពុងតែពេញនិយមនៅក្នុងថ្ងៃនេះ – Pelklas ជីវិត&កម្សាន្ត ស្នេហា | Pelklas

អត្ថន័យនៃលេខ 520 ដែលកំពុងតែពេញនិយមនៅក្នុងថ្ងៃនេះ

ថ្ងៃទៅ 20 ឧសភា ដែលគេសរសេរកាត់ថា 520 ដែលជនជាតិចិនកំពុងតែពេញនិយាយនៅក្នុងពេលនេះ គឺជាថ្ងៃដែលចិនបានកំណត់យកជាថ្ងៃនៃក្ដីស្រឡាញ់ ឬអាចនិយាយបានថា Valentine's Day យុគសម័យថ្មី ហើយលេខ 520 នេះជាលេខកាត់តំណាងឱ្យពាក្យថា "ខ្ញុំស្រឡាញ់អ្នក , I LOVE You , 我爱你 "

20190521 520 Meaning In Chinese 1200x543.001

ថ្ងៃទី 20 ឧសភា វេលាម៉ោង 13 : 14 មួយឆ្នាំបានជួបគ្នាតែម្ដង ទោះនឹកយ៉ាងណា ក៏បានត្រឹមតែចាំឆ្នាំក្រោយ ហើយពេលវេលានេះដែរ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីបង្ហាញពីក្តីស្រលាញ់របស់អ្នក ទៅកាន់មនុស្សដែលអ្នកស្រឡាញ់ ហើយថ្ងៃនេះក៏ជាថ្ងៃដែលគូស្នេហ៍ជាច្រើនជ្រើសរើសរៀបការផងដែរ។

Screen Shot 2023 05 20 At 10.02.02 PM

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី 20 ខែឧសភា និងថ្ងៃទី 21 ឧសភា គឺជាទិវានៃក្តីស្រឡាញ់តាមអ៊ីនធឺណិត។ ពិធីបុណ្យនេះមានប្រភពចេញពី "Digital Love" របស់តារាចម្រៀង Fan Xiaoxuan ដែល "520" ត្រូវបានគេប្រៀបធៀបទៅនឹងពាក្យថា "ខ្ញុំស្រឡាញ់អ្នក" ក្រោយមក "521" ត្រូវបានផ្តល់អត្ថន័យជាការឆ្លើយតបត្រឡប់មកវិញដែលមានន័យថា "ខ្ញុំព្រមស្រឡាញ់អ្នកវិញ ឬ ខ្ញុំក៏ស្រឡាញ់អ្នកដែរ"។

ជាទូទៅ ថ្ងៃទី 20 ឧសភា គឺជាថ្ងៃដែលបុរសបង្ហាញសេចក្តីស្រឡាញ់ចំពោះស្ត្រី ហើយថ្ងៃទី 21 ឧសភា គឺជាថ្ងៃដែលស្ត្រីឆ្លើយតបត្រឡប់មកកាន់បុរសវិញ។ ពិធីបុណ្យនេះមានប្រភពមកពីអ៊ីនធឺណិត ដើមឡើយមានប្រជាប្រិយភាពនៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ហើយឥឡូវនេះបានវិវត្តទៅជាទិវានៃក្តីស្រឡាញ់ដ៏ពេញនិយមនៅក្នុងប្រទេសចិន៕

520 Day Meaning Header_w4wc