មនុស្ស ៤ ប្រភេទ ដាច់ខាត ហាមទទួលទានផ្លែខ្នុរ – Pelklas សុខភាព | Pelklas

មនុស្ស ៤ ប្រភេទ ដាច់ខាត ហាមទទួលទានផ្លែខ្នុរ

ខ្នុរ​ជា​ផ្លែឈើ​ដែល​មាន​រសជាតិ​ផ្អែមឆ្ងាញ់ ដែលមនុស្សជាច្រើនចូលចិត្តទទួលទាន​ក្នុង​រដូវក្តៅ ប៉ុន្តែ​យ៉ាងណាមិញ ក៏មាន​មនុស្សមួយចំនួន​មិន​គួរ​ញុំាវានោះ​ឡើយ ក្រែង​វា​បង្ក​គ្រោះថ្នាក់​ដល់សុខភាព។

តាំងពីយូរយារណាស់មកហើយ ខ្នុរ និងផ្នែកខ្លះនៃដើមខ្នុរត្រូវបានប្រើប្រាស់ជាថ្នាំ។ តាម​វេជ្ជ​សា​ស្រ្ត​បូព៌ា ខ្នុរ​មាន​ប្រសិទ្ធភាព​ព្យាបាល​ការ​ពុល​ស្រា សម្រក​ទម្ងន់ និង​ធ្វើ​ឱ្យ​ស្បែក​ស្រស់​ស្អាត ។

លើសពីនេះ ផ្នែកផ្សេងទៀតដូចជា ស្លឹកខ្នុរ គ្រាប់ខ្នុរ មានការប្រើប្រាស់ជាឱសថ។ ស្លឹក​ខ្នុរ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទឹក​ផឹក ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ក្រោយ​សម្រាល​កូន និង​ព្យាបាល​របួស​ចំហ​។ ហើយគ្រាប់ខ្នុរមានតម្លៃអាហារូបត្ថម្ភល្អមិនតិចជាងអាហារផ្សេងទៀតទេ (ក្នុង 100 ក្រាមនៃគ្រាប់ខ្នុរស្ងួត មាន 70% ម្សៅ, 5.2g ប្រូទីត, 0.62g lipid) ។

Jacktfruit (30)

១. មនុស្ស ៤ ប្រភេទ ហាមទទួលទានខ្នុរ

- អ្នកជំងឺខ្លាញ់រុំថ្លើម

ខ្នុរ​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ដែល​មិន​ល្អ​សម្រាប់​ថ្លើម ក៏អាចបង្ក​ឱ្យ​មាន​កម្តៅ​ក្នុង​ខ្លួន ។ ប្រសិនបើអ្នកមានខ្លាញ់រុំថ្លើម ជាមួយនឹងជំងឺរលាកថ្លើមកម្រិតមធ្យម ឬធ្ងន់ធ្ងរ អ្នកគួរតែប្រយ័ត្នពេលទទួលទានផ្លែឈើ ដែលមានថាមពលខ្ពស់ និងពិបាករំលាយដូចជាខ្នុរជាដើម។

- អ្នកជំងឺទឹកនោមផ្អែម

អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​ត្រូវ​ធ្វើ​តាម​របប​អាហារ​ដែល​មាន​កម្រិត​ជាតិ​ស្ករ។ ទន្ទឹមនឹងនេះ ខ្នុរមានផ្ទុកនូវសារធាតុ fructose និងគ្លុយកូសច្រើន ដែលនៅពេលផ្ទុកទៅក្នុងខ្លួន វាត្រូវបានស្រូបយកភ្លាមៗ ដែលនាំឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស។

6d8719ca 3ca5 46cd Aab2 4b43a5590742

- អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ

អ្នកជំងឺគួរតែចៀសវាងអាហារសម្បូរប៉ូតាស្យូម ដូចជាខ្នុរជាដើម។ ដោយសារ​តែ​ពេល​ខ្សោយ​តម្រងនោម ប៉ូតាស្យូម​នៅ​ទ្រឹង​នាំ​ឱ្យ​កើត​ជំងឺលើសឈាម បើ​ច្រើនពេក​នឹង​នាំឱ្យ​ស្លាប់​ដោយសារ​គាំងបេះដូង​ភ្លាមៗ​។

- មនុស្សមានសុខភាពខ្សោយ

អ្នក​ដែល​មាន​សុខភាព​ខ្សោយ ​ពេល​ញុំា​ខ្នុរ​ច្រើន ​ងាយ​នឹង​ហើមពោះ មិនស្រួល​បេះដូង​ធ្វើការ​ច្រើន ហើយ​ប្រឈម​នឹង​ជំងឺលើសឈាម​។

2a10667106543a1f962d37cf7baed72b0d279248

២. ហូបផ្លែខ្នុរ ដើម្បីសុខភាព?

- ញុំាខ្នុរក្រោយញុំាអាហារ ១-២ ម៉ោង ហាមញុំាពេលពោះទទេ ព្រោះការញុំាពេលឃ្លាន នឹងធ្វើឱ្យរាងកាយឆ្អែត មិនរំលាយអាហារ…។

– គួរ​ញុំា​ក្នុង​កម្រិត​មធ្យម សម្រាប់​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ គួរ​ញុំា​អតិបរមា​ត្រឹម ៨០ ក្រាម (​ខ្នុរ​ប្រហែល ៣ ទៅ ៤ កញ្ចប់​ក្នុង​មួយ​ថ្ងៃ)។

– គួរ​ញុំា​ផ្លែ​ខ្នុរ​ជាមួយ​នឹង​ផ្លែ​ឈើ​ផ្សេង​ទៀត ដើម្បី​ផ្តល់​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់គ្រាន់​សម្រាប់​រាងកាយ។

– ពេលញុំា​ត្រូវ​ទំពា​ប្រយ័ត្ន​ តែកុំ​ញុំ​ពេល​ល្ងាច​។

– បើ​អ្នក​ក្តៅ​ក្នុង ឬ​មាន​ស្នាម​មុន ពេល​ញុំា​ត្រូវ​បន្ថែម​ទឹក និង​បន្លែ​បៃតង​ឱ្យ​បាន​គ្រប់គ្រាន់ ។

- អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​ខ្លាញ់​ក្នុង​ថ្លើម គួរ​ចៀសវាង​ផ្លែ​ខ្នុរ​ជា​ដាច់​ខាត៕

ប្រភព ៖ បរទេស / Knongsrok