ទង្វើច្បាស់ៗទាំង ៧ ចំណុច ដ្បិតថាសាមញ្ញ តែបញ្ជាក់ថា ម្នាក់នោះស្រឡាញ់អ្នកខ្លាំង ទើបអាចធ្វើរឿងទាំងនេះបាន – Pelklas ជីវិត&កម្សាន្ត ស្នេហា | Pelklas

ទង្វើច្បាស់ៗទាំង ៧ ចំណុច ដ្បិតថាសាមញ្ញ តែបញ្ជាក់ថា ម្នាក់នោះស្រឡាញ់អ្នកខ្លាំង ទើបអាចធ្វើរឿងទាំងនេះបាន

ការស្រឡាញ់ មិនមែនបញ្ចេញត្រឹមតែពាក្យសម្ដី ក៏អាចនិយាយថាស្រឡាញ់បាននោះឡើយ មនុស្សខ្លះ និយាយថាស្រឡាញ់រាល់ថ្ងៃក៏ដោយ តែជាក់ស្ដែងមែនទែនទៅ គេស្រឡាញ់ ត្រឹមតែពាក្យសម្ដី និយាយចោល និយាយដើម្បីឱ្យដៃគូស្ងប់ចិត្តតែប៉ុណ្ណោះ។

យ៉ាងណាមិញ មនុស្សដែលស្រឡាញ់អ្នកស្មោះ ទោះបីអ្នកមិនតបស្នងការស្រឡាញ់ចំពោះគេវិញក៏ដោយ ក៏គេនៅតែបង្ហាញទង្វើជាក់ច្បាស់ទាំង ៧ ចំណុចនេះ ឱ្យអ្នកបានឃើញ នេះបញ្ជាក់ថា គេនោះ ពិតជាស្រឡាញ់អ្នកខ្លាំងបំផុត។

១. អាចអភ័យឱ្យអ្នកគ្រប់រឿង

មិនថា មានរឿងអ្វី មិនថា អ្នកធ្វើទង្វើបែបណាចំពោះគេ ក៏មិនខ្វល់ថា អ្នកខុសយ៉ាងណា ក៏ម្នាក់នោះ នៅតែរក្សាអាកប្បកិរិយាធម្មតា មិនខឹង មិនប្រកាន់ចំពោះអ្នក នេះបញ្ជាក់ថា ចំពោះគេ អ្នកគ្មានកំហុសអ្វីទាំងអស់ ក៏មិនមែនមានថា គេល្ងង់ មិនដឹងអ្វីនោះដែរ តែចិត្តគេចំពោះអ្នក លើសពីទូលាយទៅទៀត គឺប្រៀបបានដូចជាម្ដាយឪពុក ដែលមានចិត្តមេត្តា អភ័យចំពោះកូនដូច្នេះដែរ។

6d2ae2b047175010199b7575389232c9

២. ចិត្តត្រជាក់ចំពោះអ្នកគ្រប់ពេល

មិនខ្វល់ថា ថ្ងៃណានោះទេ ទោះអារម្មណ៍គេបែបណា ឬមានបញ្ហាអ្វី ទោះបីអ្នកជះកំហឹង ខឹង មួម៉ៅ រករឿងគេយ៉ាងណាទេ ក៏គេនៅតែរក្សាភាពស្ងប់ ត្រជាក់ លួងលោមអ្នក មិនជះកំហឹងតបតចំពោះអ្នកវិញជាដាច់ខាត ព្រោះគេស្រឡាញ់អ្នក គេប្រាកដជារក្សាភាពចាស់ទុំ ដែលគួរឱ្យគោរពបំផុតនៅចំពោះមុខអ្នក។

៣. លះបង់ និងផ្ដល់ឱ្យអ្នកគ្រប់យ៉ាង

មិនខ្វល់ថា លំបាក ហត់នឿយ ឬជីវិតជួបអ្វីនោះទេ ក៏មនុស្សម្នាក់នេះ នៅតែខិតខំប្រឹងប្រែង តស៊ូ និងលះបង់គ្រប់យ៉ាង និងផ្ដល់គ្រប់អ្វីៗទាំងអស់ឱ្យអ្នក ធ្វើគ្រប់យ៉ាង ដើម្បីឱ្យអ្នកមានក្ដីសុខ និងក្លាយជាមនុស្សដែលមានសំណាងបំផុត។

74ebcd8fe6d176bf2aa6e0753135e354

៤. ព្រមរង់ចាំអ្នក ដោយគ្មានពាក្យថា ស្ដាយក្រោយ

មនុស្សដែលស្រឡាញ់យើងខ្លាំង ទលបគេព្រមរង់ចាំយើង ការរង់ចាំវាពិតជានឿយហត់ណាស់ ពេលខ្លះ ការរង់ចាំគ្មានសូម្បីតែក្ដីសង្ឃឹមដ៏តូចមួយ ប៉ុន្តែម្នាក់នោះ នៅតែព្រមរង់ចាំអ្នក នេះបញ្ជាក់ថា​ អ្នកនៅក្នុងចិត្តគេ លើសពីសំខាន់ទៅទៀត តែជឿទៅថា លើលោកនេះ គ្មានអ្នកណារង់ចាំយើងរហូតនោះឡើយ តែបើមាន អ្នកជាមនុស្សដែលសំណាងហើយ ដែលមានអ្នកនៅរង់ចាំបែបនេះ។

៥. ខ្លាចអ្នកពិបាកចិត្ត ខ្លាចអ្នកទឹកភ្នែក

បើឃើញយើងខូចចិត្ត ទឹកភ្នែក គេប្រាកដជានៅមិនសុខទេ គេច្បាស់ជាឈឺចាប់ជាងយើងទ្វេដង មនុស្សដែលស្រឡាញ់យើងខ្លាំង គេនឹងមិនចង់ឃើញយើងខូចចិត្ត ទឹកភ្នែកឡើយ ដូច្នេះហើយ គេក៏មិនធ្វើឱ្យយើងឈឺចាប់ជាដាច់ខាត។

380536442b12499441f7c4a4adbdf04e

៦. បារម្ភ ការពារអ្នកគ្រប់ពេល

គេនឹងធ្វើជាខែល ដើម្បីមើលថែ ការពារយើងគ្រប់ពេលវេលា ទោះបីជាមានរឿងមានរឿងអ្វីក៏ដោយ ក៏គេស្ម័គ្រចិត្ត រ៉ាប់រងជំនួសយើងដែរ គេនឹងមិនធ្វើឱ្យយើងលំបាក វេទនានោះឡើយ ហើយមនុស្សម្នាក់នេះ តែងតែនឹក គិត បារម្ភពីយើងគ្រប់បែបយ៉ាង។

៧. មិនដែលបដិសេធពេលអ្នកសុំជំនួយ

មនុស្សម្នាក់នេះហើយ ដែលតែងតែនៅក្បែរយើងគ្រប់ពេលដែលយើងលំបាក គ្រប់ពេលដែលយើងត្រូវការអ្នកនៅក្បែរ ត្រូវការជំនួយ គេនឹងជួយយើងគ្រប់ពេល គេអាចនឹងឈរនៅជ្រុងម្ខាង រង់ចាំយើងសុំ ឬពឹងឱ្យគេជួយធ្វើអ្វីមួយ មិនថាពិបាកយ៉ាងណា ក៏គេមិនដែលបដិសេធនឹងយើងនោះដែរ៕

អត្ថបទ ៖ pHknongsrok / Knongsrok