អត្ថន័យមេដាយ និងតុក្កតាអនុស្សាវរីយ៍ ស៉ីហ្គេម ២០២៣ នៅកម្ពុជា – Pelklas កីឡា | Pelklas

អត្ថន័យមេដាយ និងតុក្កតាអនុស្សាវរីយ៍ ស៉ីហ្គេម ២០២៣ នៅកម្ពុជា

ព្រឹត្តការណ៌ប្រវត្តិសាស្រ្តរបស់កម្ពុជា ទទួលស្វាគម៌ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាដ៏ធំមួយនេះ ក្រោមម្លប់សន្តិភាព ក្រោយខកខានអស់រយៈពេលជាង ៦៤ ឆ្នាំមកហើយ។ កម្ពុជាជាម្ចាស់ផ្ទះដំបូងហើយដែលហ៊ានក្នុងការចំណាយដ៏ធំ ក្នុងការស្នាក់នៅ អាហារហូបចុក ទៅដល់កីឡាករ និងគណប្រតិភូដឹកនាំទាំងអស់ និងការទទួលខុសត្រូវផ្សេងៗដោយឥតគិតថ្លៃ ១០០% ជូនដល់ប្រទេសជាមិត្តទាំងអស់មកប្រកួតកីឡានៅព្រះរាជាណាចក្រកម្ពុជាយើង។

🏅កម្ពុជាបានរៀបចំរចនាមេដាយមាស-ប្រាក់ និងសំរិទ្ធិ ដោយបង្កប់អត្តសញ្ញណជាតិខ្លួនយ៉ាងល្អឯក តាមបែបសម័យទំនើបយ៉ាងប៉ិនប្រសប់។

347422902_1271336617144352_7327241062266464012_n

១. អង្គរវត្ត ៖ ជាគ្រឹះនៃវប្បធម៌ជាតិ និងជាព្រលឹងនៃជាតិខ្មែរ ។

២. នាគរាជ ៖ សត្វនាគរាជជានិមត្តរូបនៃភាពទន់ភ្លន់ និងជាកំណើតរបស់នគរខ្មែរដំបូងបង្អស់។

៣. វិមានឯករាជ្យ ៖ ជាមរតកស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិ ដែលលោកខិតខំតស៊ូ គ្រប់បែបយ៉ាងជូនជាតិ រហូតទាមទារឯករាជ្យបានពេញលេញបរិបូណ៌ពីនឹមអាណានិគមបារាំង។

៤. វិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតកតេជោ ៖ ជាមរតកនៃសន្តិភាព នៃគោលនយោបាយឈ្នះឈ្នះរបស់ រាជរដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី តស៊ូគ្រប់រូបភាពប្តូរមកនូវសន្តិភាពយ៉ាងពេញលេញជូនកម្ពុជា។

៥. ផ្ការំដួល ៖ ជាបុប្ជជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។

🐇 តុក្តតា រូបទន្សាយអនុស្សវរិ៍យ ស៉ីហ្គេម ២០២៣

344767934_1706584393094608_356120303023831732_n

- ទន្សាយឈ្មោល ឈ្មោះ «បុរី» បុរីមានន័យថា ប្រទេស ក្រុង នគរដ៏ធំធេង តំណាងឱ្យទឹកដីប្រទេសកម្ពុជា។

- ទន្សាយញី ឈ្មោះ «រំដួល» ជាបុប្ជជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា មានក្លិនក្រអូបទន់ភ្លន់ដូចនារីកម្ពុជា។

ពួកខ្ញុំជាម្ចាស់ផ្ទះសូមសំពះស្វាគម៌ប្រទេសតូចធំជាមិត្តទាំងអស់ មកប្រកួតកីឡានៅលើទឹកដីកម្ពុជាដោយ កម្ពុជាបានផ្តល់ជូននូវភាពកក់ក្តៅ និងរាប់រងនូវចំណាយទាំងអស់ប្រកបដោយការគោរព និងស្នាមញញឹម។យើងខ្ញុំសោកស្តាយណាស់ពេលបានឃើញរូបភាពក្រវែងចោលនូវមេដាយ និងតុក្តតាដែលជាអនុស្សវរិ៍យចោល ទាំងដែលអ្នកកំពុងតែជាន់លើដីកម្ពុជា កំពុងតែទទួលសេវាឥតគិតថ្លៃគ្រប់សព្វពីកម្ពុជា តែប្រមាថមកលើកម្ពុជាទៅវិញ...៕

346631885_607728497982905_8425313098948711990_n

345639892_203482829216798_4079946277828498136_n

344728633_3118435368450594_1912268360164876942_n

344594535_1198554630852590_1148780638964834239_n

#ប្រភព ៖ វប្បធម៌ខ្មែរ Khmer culture #SportLivesinPeace #TVKCambodia