តោះ! មកដឹងពីប្រវត្តិម្ចាស់មេដាយមាស កីឡាស្នូកឃ័រតំណាងកម្ពុជា ស្រួង ភាវី លេខ ៣ លើពិភពលោក និងលេខ ១ នៅកូរ៉េខាងត្បូង – Pelklas កីឡា | Pelklas

តោះ! មកដឹងពីប្រវត្តិម្ចាស់មេដាយមាស កីឡាស្នូកឃ័រតំណាងកម្ពុជា ស្រួង ភាវី លេខ ៣ លើពិភពលោក និងលេខ ១ នៅកូរ៉េខាងត្បូង

អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០។ គាត់បានចាកចេញពីប្រទេសកម្ពុជា រស់នៅប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីអាយុ ២០ឆ្នាំ ក្រោយមក ក៏បានរៀបការជាមួយស្វាមីដែលជាជនជាតិកូរ៉េ។

ភាវី បានចូលប្រឡូកក្នុងវិស័យកីឡាស្នូកឃ័រ និងអភិវឌ្ឍន៍ខ្លួន ដោយការចាប់ផ្តើមដំបូងគាត់គ្រាន់តែអមដំណើរស្វមី ​ក្នុងដំណើរ​ទស្សនកិច្ច​ប្រចាំថ្ងៃ​របស់​គាត់ទៅក្លឹប​ស្នូកឃ័រប៉ុណ្ណោះ ប៉ុន្តែយូរៗទៅ ដោយសារតែមើលឃើញពីទេពកោសល្យពិសេសរបស់នាង ស្វាមីអ្នកនាង ក៏បានបង្រៀនអំពីរបៀបលេង និងនាំយកកីឡាករល្អៗមកបង្ហាត់ដល់គាត់បន្ថែមទៀតផង។

340968676_521751456828327_1870808276930762481_n

អ្នកនាង ភាវី បានចូលរួមប្រជែងកីឡាស្នូកឃ័រដំបូងបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ ២០១៧ ដោយបានជាប់ចំណាត់ថ្នាក់លេខ ១ និងបានក្លាយខ្លួនជាកីឡាការិនីលេខ ១ ប្រចាំប្រភេទកីឡាស្នូកឃ័រក្នុងឆ្នាំដដែលនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ ២០១៨ ទៀតផង។

តាមពិតទៅកាលពីនៅក្មេង អ្នកនាង ស្រួង ភាវី ចង់ក្លាយខ្លួនជាវេជ្ជបណ្ឌិតទៅវិញទេ ប៉ុន្តែដោយសារជីវភាពគ្រួសារ ទើបត្រូវបង្ខំចិត្តឱ្យនាងឈប់រៀន និងជួយធ្វើការងារស្រែចម្ការជាមួយឪពុកម្ដាយ មុនពេលចាកចេញមករស់នៅប្រទេសកូរ៉េខាងត្បូង។

340287373_1336734900517344_2370656580145266980_n

លើសពីនេះទៅទៀត អ្នកនាង ស្រួង ភាវី ក៏បានចូលរួមការងារមនុស្សធម៌ ដែលបានជួយដល់កុមារកម្ពុជាជាច្រើន តាមរយៈការចែកអំណោយសម្ភារៈសិក្សា និងជួយដល់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាផងដែរ។

សូម​បញ្ជាក់​ថា ​កីឡាការិនី​រូបនេះ ទើប​តែ​បាន​ឈ្នះ​​ជើង​ឯក​ក្នុង​ ​ការ​ប្រកួត​ស្នូកឃ័រ ​(ការ៉ុម)​ ដណ្ដើម​ពាន​រង្វាន់​ Blue One Resort LPBA Championship (ផ្នែកនារី)​ នៅ​សាធារណរដ្ឋកូ​រ៉េ​ បន្ទាប់ពី​វាយ​បក​យក​ឈ្នះ​កីឡា​កា​រិនីម្ចាស់​ផ្ទះ​ Kim Gayoung ដោយ​លទ្ធផល​ ៣-១​ សិត​ នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ កាល​ពី​ថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ២០២១។ ការ​ប្រកួត​នេះ​ មាន​កីឡាការិនី​ចូល​រួមសរុប ​៦៤ នាក់ ​សុទ្ធ​សឹង​ជាជើងខ្លាំង​កម្រិត​ពិភពលោក។

343948241_1153073235651614_1059043039016357914_n

យ៉ាងណាមិញ មកដល់ឆ្នាំ ២០២៣ នេះ ក្នុងនាមជាកូនខ្មែរមួយរូប ក៏ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ អ្នកនាង ស្រួង ភាវី ជាកីឡាការនីជម្រើសជាតិ តំណាងឱ្យកម្ពុជាក្នុងវិញ្ញាសារប៊ីយ៉ាការ៉ុម៣ បាំងឯកត្តជននារី នាងក៏បានប្ដេជ្ញានឹងយកមេដាយមាសជូនជាតិ និងប្រជាជនកម្ពុជាផងដែរ។

យ៉ាងណាមិញ ជាលទ្ធផលដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការនីឆ្នើម ស្រួង ភាវី ក៏អាចយកជ័យជម្នះលើដៃគូប្រកួត កីឡាការិនីជម្រើសជាតិវៀតណាម Kien Tuong Phung ក្នុង​លទ្ធផល ២៥-២០។

343752071_248866380870585_1509910220679387613_n

កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​ ស្រួង ភាវី ​ក៏បាន​និយាយ​ថា បំណង​របស់​នាង​មាន​រយៈ​ពេល​​ប្រមាណជា ​១០​ ឆ្នាំ​មក​ហើយ​​ ដើម្បី​​រក​មេដាយ​មាស​ជូន​ជាតិ​ពី​កីឡា​ស៊ីហ្គេម បន្ទាប់ពី​នាង​ទទួល​បាន​សមិទ្ធផល​ដ៏​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ក្នុង​កីឡា​ស៊ីហ្គេម។ អ្វី​ដែល​ជា​ពិសេស ​គឺ​ជា​ពេល​វេលា​ដែល​កម្ពុជា​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ថែម​ទៀត៕

344801901_287086183647186_60987567923356522_n

345426568_142697708775507_3579011412828049518_n

345641984_598248148900495_8285334488878421382_n

Optimize

D72fa75359f54b529a60664dda4b5a47

345904335_6373296126059961_1495520261750618251_n

345620343_652072693400636_6388610596783242436_n

345625183_249942417537834_3581481277438414116_n

345632238_288077080216947_99283802127846835_n

345658849_777460230615499_5177190547061180965_n

345880732_2460636517431312_7890834834633353191_n

345614980_165598746176184_4902462074747427514_n