ប្រវត្តិដ៏ជក់ចិត្តរបស់កីឡាការនីដ៏ឆ្នើមរបស់កម្ពុជា ម្ចាស់មេដាយមាស ជេសា ខាន់ – Pelklas កីឡា | Pelklas

ប្រវត្តិដ៏ជក់ចិត្តរបស់កីឡាការនីដ៏ឆ្នើមរបស់កម្ពុជា ម្ចាស់មេដាយមាស ជេសា ខាន់

Jessa Khan គឺជាកីឡាករ ជូជីតស៊ូដ៏ល្បីម្នាក់ ដែលតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិ គ្រប់ការប្រកួតរបស់នាង គឺសុទ្ធតែទទួលបាននូវជោគជ័យ នុងពានរង្វាន់ ។

កីឡា ជូជីតស៊ូ គឺជាប្រភេទកីឡាដែលផ្ដោតទៅលើការចូលឱ្យកៀកដៃគូប្រកួត ហើយចាប់ឱបឱ្យជាប់ កុំឱ្យរើខ្លួនរួច ។ ម្យ៉ាងវិញទៀត​ ដោយយោងទៅតាមជនជាតិជប៉ុន ជូជីតស៊ូ ពុំមែនជាកីឡាទេ ប៉ុន្តែ វាគឺជាក្បាច់គុណការពារខ្លួន ដូច្នេះ តើយុវតីកូនកាត់រូបនេះជានរណា? មកពីណា? ហើយធ្លាប់ប្រកួតបានពាន និងមេដាយអ្វីខ្លះ?

A 4 1

១. ប្រវត្តិកីឡា ជូជីតស៊ូ

មុននឹងឈានដល់ការ និយាយពីប្រវត្តិរបស់ កីឡាការនី ជេសា ខាន់ យើងមកដឹងពីប្រវត្តរបស់ កីឡា ជូជីតស៊ូជាមុនសិន ៖

ជូជីតស៊ូ មានដើមកំណើតមកពីប្រទេសជប៉ុន ដោយក្នុងនោះពាក្យថា ជូ ក៏មានន័យថា ទន់ភ្លន់ ចំណែកឯពាក្យថា ជីតស៊ូ មានន័យថា សិល្បៈ ដូច្នេះ ពាក្យទាំងពីរនេះបូកបញ្ចូលគ្នាក៏មានន័យថា សិល្បៈទន់ភ្លន់។

Photo_2023 05 05_10 30 05

Photo_2023 05 05_10 30 07

២. កុមារភាព និងប្រវត្តិនៃការហាត់ ជូជីតស៊ូ របស់ម្ចាស់មេដាយមាស តំណាងកម្ពុជា ជេសា ខាន់ ៖

ជេសា ខាន់ កើតនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០០១ នៅរដ្ឋតិចសាស ហើយរស់នៅរដ្ឋកាលីហ្វញ៉ាខាងត្បូង។ នាងគឺជាកូនកាត់ខ្មែរ ម៉ិចស៊ិកកូ និងអាមេរិក ដែលមានឪពុកជាជនជាតិខ្មែរ កាត់អាមេរិក និងម្ដាយជាជនជាតិម៉ិចស៉ិកកូ កាត់អាមេរិក។ ក្រុមគ្រួសាររបស់យុវតី ជេសា ខាន់ ក៏តែងតែផ្លាស់ប្ដូរទីលំនៅជារឿយៗ ដោយសារតែលោកឪពុករបស់នាង គឺជាមន្ត្រីកងទ័ពជើងទឹក។

ដោយហេតុតែមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងកីឡាតាំងពីតូចមក ជេសា ខាន់ បានហាត់លេងកីឡាជាច្រើន មុននឹងចាប់អាជីពលើកីឡា ជូជីតស៊ូ។ នាងបានចូលហាត់រៀនរាំរបាំបាឡេ កីឡាបាល់ទាត់ ការ៉ាតេ និង ឃីកបល។ ក្នុងចំណោមកីឡាទាំអនេះ ការ៉ាត់តេ គឺជាសិល្បៈក្បាច់គុណដំបូងបង្អស់ ដែលនាងបានហាត់រៀន ចាប់តាំងពីនាងមានអាយុ ៦ ឆ្នាំ​មកម្ល៉េះ។ បន្ទាប់មក នៅពេលដែលគ្រួសាររបស់នាង បានផ្លាស់ប្ដូរទៅរស់នៅរដ្ឋ ហាវ៉ៃ នាងក៏បានចាប់ផ្ដើមចូលហាត់កីឡា ជូជីតស៊ូ នៅអាយុ ១២ ឆ្នាំ។ ក្រៅពីកីឡា ជូជីតស៊ូ យុវតីដ៏ឆ្នើមរូបនេះ ក៏បានហាត់កីឡាយូដូ កីឡាចំបាប់ ដើម្បីជួយពង្រឹង និងបង្កើនជំនាញដល់សិល្បៈ ជូជីតស៊ូ របស់នាងឱ្យកាន់តែខ្លាំងថែមទៀត។

ជេសា ខាន់ បានក្លាយជាអ្នកប្រកួតប្រជែងដ៏លេចធ្លោម្នាក់ក្នុងក្រុមយុវជន ហើយបានចូលរួមជាមួយនឹងក្រុម Art OF JU Jitsou ជាក្រុមខ្សែក្រវ៉ាត់ពណ៌ទឹកក្រូច ដែលនាងបានហ្វឹកហាត់ក្រោមការណែនាំរបស់គ្រូបង្វឹក ហ្គី ម៉ុងដេ។ ក្រៅពីគ្រូបង្វឹកនាង ក៏មានវីរៈបុរសជាច្រើនទៀតដែលចាំជួយជម្រុញ និងលើកទឹកចិត្តនាង ដូចជា អត្តពលិកជូជីតស៊ូប្រេស៊ីល រ៉ាស់ ហ្វែលម៉ុងដេ , ហ្គីហឺល ម៉ុងដេ ល្វីសា ម៉ុងតេរូ និងម៉ិចគី មុយស៊ូម៉ីស៊ី

បើទោះបីជាក្រុមគ្រួសាររបស់នាង ឧស្សាហ៍ផ្លាស់ប្ដូរទៅលំនៅយ៉ាងណាក៏ដោយ ជេសា ខាន់ នៅតែបន្តសម្រេចក្ដីស្រមៃរបស់នាងឱ្យបាន ក្នុងនាមជាអ្នកហាត់ជូជីតស៊ូប្រេស៊ីល ប្រកបដោយវិជ្ជាជីវៈ។

នៅថ្ងៃទី​៦ ខែតុលា ឆ្នាំ ២០២០ នាងបានទទួលខ្សែក្រវាត់ពណ៌ខៀវ ស្វាយ ត្នោត ហើយនឹងខ្មៅ ពីលោក ហ្គីហឺល ម៉ុងដេ នៅក្នុងពិធីមួយមុនថ្ងៃកំណើតគម្របអាយុ ១៩ ឆ្នាំរបស់នាង។

5def04c7e9582_1575945360_large

៣. ប្រវត្តិនៃការប្រកួត និងពានរង្វាន់ដែលទទួលបាន

ចាប់តាំងពីឆ្នាំ ២០១៧ មក រហូតដល់ឆ្នាំ ២០២២ ជេសា ខាន់ បានចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើន រាប់ចាប់ពីការប្រកួតក្នុងតំបន់ រហូតដល់លំដាប់ពិភពលោក ជាពិសេស នាងបានតំណាងឱ្យកម្ពុជា នៅក្នុងព្រឹត្តិការន៍អាស៊ានហ្គេមក្នុងឆ្នាំ ២០១៨ និងដណ្ដើមបានមេដាយមាស ក្នុងវិញ្ញាសារ ណេវ៉ាហ្សា ទម្ងន់ ៤៩ គីឡូផ្នែកនារី ហើយវាក៏បានក្លាយជាមេដាយមាសមុនគេ ដែលកម្ពុជាទទួលបាននៅក្នុងប្រភេទកីឡា ជូជីតស៊ូ ដែលមិនធ្លាប់រំពឹងទុកនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ជេសា ខាន់ បានក្លាយជាកីឡាករទី ២ តំណាងឱ្យប្រទេសកម្ពុជា ដែលទទួលបានមេដាយមាសបន្ទាប់ពីកីឡា តៃខ្វាន់ដូ ក្នុងឆ្នាំ ២០១៤។ នៅក្នុងឆ្នាំ ២០២១ នាងមានប្រាក'ចំណូលសរុបពី ១លានដុល្លារ ទៅ ៥លានដុល្លារ។

បន្ទាប់ពីខកខានការប្រកួតកាលពីឆ្នាំ ២០២២ នៅវៀតណាម មកដល់ឆ្នាំ ២០២៣ នេះ ជេសា ខាន់ ក៏បានតំណាងឱ្យកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

IMG_20220514_093636_688

Fn 2023 05 07 19 36 02 1

ក្នុងនាមជាម្ចាសើផ្ទះ SEA GAMES ២០២៣ នេះដែរ ជេសា ខាន់ ក៏បានដាក់គោលដៅដណ្ដើមយកមេដាយជូនជាតិឱ្យបាន។ ជាលទ្ធផលនៅក្នុងការប្រកួតកីឡា Ju-Jutsu សម្រាប់វិញ្ញាសាប្រយុទ្ធ Women’s 52kg NE-WAZA GI តំណាងឱ្យកីឡាករជម្រើសជាតិកម្ពុជា ជេសា ខាន់ ទទួលបានមេដាយប្រាក់។ ជាមួយនឹងមេដាយប្រាក់នេះដែរ កីឡាការិនី ជេសា បានយកឈ្នះបីប្រកួតជាប់គ្នាលើកីឡាការិនីសិង្ហបុរី វៀតណាម និងថៃ មុនចាញ់កីឡាការិនីហ្វីលីពិននៅវគ្គផ្តាច់ព្រ័ត្រ។

ដ្បិតមិនអាចដណ្ដើមមេដាយមាស ក្នុងវិញ្ញាសារប្រយុទ្ធ Women’s 52kg NE-WAZA GI ក៏ពិតមែន ប៉ុន្តែ ជេសា ខាន់ ក៏នៅតែអាចដណ្ដើមបានមេដាយមាស ក្នុងវិញ្ញាសារ Jiu-Jitsu No Gi ដែលអាចផ្ដួលគូប្រកួត ជម្រើសជាតិហ្វីលីពីន សុំចុះចាញ់ត្រឹមរយៈពេលតែ ១ នាទី៕

Jessa1 1

Photo_2023 05 05_10 30 03

Photo_2023 05 05_10 30 08

Photo_2023 05 05_10 30 10

344377149_646154093983741_96318275699128926_n

344807754_711194917357338_6641797727246063456_n

A 1 1

C 1 4

Feature

FB_IMG_1668946722902

F804efc07f7ecc3f32694fca0670bbf54651e4ed

C 2 3