គួរឱ្យអស់សំណើច! កាសែតថៃមួយបានចុះផ្សាយថា ថៃចាញ់ ព្រោះខ្មែរមានអ្នកគាំទ្រ មកស្រែកហ៊ោច្រើនពេក – Pelklas កីឡា | Pelklas

គួរឱ្យអស់សំណើច! កាសែតថៃមួយបានចុះផ្សាយថា ថៃចាញ់ ព្រោះខ្មែរមានអ្នកគាំទ្រ មកស្រែកហ៊ោច្រើនពេក

គួរឱ្យអស់សំណើច បន្ទាប់ពីការប្រកួតកីឡាបាល់ទះផ្នែកបុរស ដែលត្រូវបានបញ្ចប់ក្នុងលទ្ធផល ភាគីខ្មែរ យកឈ្នះលើ ភាគីថៃ ៣ សិត ទល់នឹង ២ សិត ដែលអាចឡើងទៅដល់វគ្គដណ្ដើមមេដាយមាស ស្រាប់តែសារព័ត៌មានមួយរបស់ថៃបានចេញផ្សាយថា " ខាងផេកគេហទំព័រសហព័ន្ធកីទ្បាបាល់ទះថៃ មានអ្នកគាំទ្រគេបានផុសថា មកពីអ្នកគាំទ្រកម្ពុជាចូលរួមគាំទ្រច្រើន និងស្រែកហ៊ោខ្លាំងៗពេក ធ្វើឲ្យកីទ្បាករថៃ ស្លុតស្មារតីទើបចាញ់បែបនេះ " នេះជាការបកប្រែពីគេហទំព័ររបស់ Doctor SEM Ratana បានធ្វើការបកស្រាយនៅក្នុងខំមិនជាមួយនឹងអ្នកគាំទ្រកម្ពុជា។

Screen Shot 2023 05 07 At 9.54.39 PM

344394663_1319701625639145_4583245474306103631_n

យ៉ាងណាមិញ ការប្រកួតកីឡាបាល់ទះផ្នែកបុរសកាលពីយប់មិញនេះ កម្ពុជា ប៉ះជាមួយនឹង ថៃ គឺពិតជាជក់ចិត្តដិតអារម្មណ៍ខ្លាំងពិតមែន ដែលធ្វើឱ្យបុកពោះមិនស្ទើរ ក្នុងខណៈនាទីដំបូង ថៃ បានយកឈ្នះ ២ សិត ដំបូង តែចុងក្រោយ កម្ពុជា ក៏អាចហក់ឡើងភ្លាមៗ ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់។

345204784_256334763554275_5008330308344564661_n

ជាមួយគ្នានេះដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ នៅក្នុងពហុកីឡាដ្ឋាននោះ ក៏មានវត្តមានរបស់កំពូលតារារ៉េប លោក វណ្ណដា ក៏បានចូលរួមទស្សនា និងគាំទ្រផ្ទាល់ផងដែរ។

នេះសបញ្ជាក់ឱ្យឃើញពីឆន្ទៈកូនខ្មែរ ស្នេហា និងគាំទ្រវិស័យកីឡាយ៉ាងច្រើនកុះករ ក៏ជាផ្នែកមួយជម្រុញដល់ទឹកចិត្តកីឡាករ និងអត្តពលិកគ្រប់ផ្នែក កាន់តែខិតខំ ប្រឹងប្រែងធ្វើដង ដើម្បីយកជ័យជម្នះ និងមេដាយ បង្ហាញពីមុខមាត់ជូនជាតិកម្ពុជា៕

345292240_1367696514089123_3122586112395107019_n

345836621_580845537357698_3415363035839485074_n

345655285_170402972321424_5874359221267078011_n

345627603_635615174693417_8116647124063288389_n