អត្ថបទ គួរពិចារណា! អំពីការជឿគ្រូទាយ ឬចិនសែ!

អត្ថបទ គួរពិចារណា! អំពីការជឿគ្រូទាយ ឬចិនសែរ!

#អ្នកខ្លះ

- គ្រូទាយណា ក៏ថាខ្ញុំមានស្ដុកស្ដម្ភដែរ តែឥឡូវ រកមួយរៀលគ្នា !

- ចិនសែណា ក៏ថាខ្ញុំសំណាងដែរ តែរាល់ថ្ងៃសុំត្រឹមតែមួយរស់ៗ!

- ជើងលេខខ្ញុំល្អណាស់ ប្រជ្រុយហុងស៊ុយក៏មាន តែម៉េចបានជីវិតវេទនាម្ល៉េះ?

គិតតែពីសួរគ្រូទាយ សួរចិនសែ តែមានដែលសួរខ្លួនឯងអត់?

- អ្នកខ្លះ ខ្ជិលអូសខ្លួនមិនរួច តែចង់មានបាន!

- អ្នកខ្លះ គិតតែពីរអ៊ូ ចាំសំណាង តែមិនចេះខិតខំទេ!

- អ្នកខ្លះ ចាំមើលតែបំណាំគ្រូ ហើយផ្ចាញ់ផ្ចាល ជាន់កែង តែខ្លួនឯង មិនប្រឹងសោះ!

#ចាំទុក បើគ្រូទាយថាល្អ ត្រូវគិតឱ្យល្អ បើចិនសែប្រាប់ថាសំណាង យើងខ្លួន​ឯងត្រូវធ្វើខ្លួនឱ្យមានសំណាង បើគ្រូទាយ ឬចិនសែថា យើងមិនល្អ រាសីស្រុតចុះ យើងខ្លួនឯងឱ្យចេះប្រុងប្រយ័ត្ន កុំខ្ជះខ្ជាយ កុំខ្ជីខ្ជា ធ្វើយ៉ាងណា ការពារខ្លួនឯងឱ្យបានល្អ ខំប្រឹង ឱ្យបានប្រសើរ ...។

Image_2022 04 26_161749922

មនុស្សខ្លះ គាត់មានវាសនាល្អមែន តែគាត់មិនចេះខំប្រឹង គាត់ខ្លាចពិបាក ខ្លាចហត់ ចឹង ក្រ ក៏អត់មានអីខុសដែរ តែបើគាត់មានជើងលេខល្អ គាត់មានសំណាង ហើយគាត់ចេះខំប្រឹងឱ្យខ្លាំង នោះជាការក្ដាប់ឱកាស គាត់នឹងមានបានឆាប់ៗរហ័សបំផុត។

មនុស្សខ្លះ គាត់មានបុណ្យល្អ មានឱកាសច្រើន តែគាត់ចេះតែផ្ដេកផ្ដួលតាមព្រេងវាសនា ចាំតែទេវតាជួយ ចាំឱ្យសំណាងមករក គាត់ខ្ជះខ្ជាយ គាត់ខ្ជីខ្ជា ដូច្នេះជីវិតវេទនា រកអង្ករច្រកឆ្នាំងមិនបាន ក៏គ្មានអីចម្លែកដែរ ហេតុ គឺព្រោះតែគាត់ខ្លួនឯង។

Image_2022 04 26_161805757

អ្នកខ្លះ គាត់មិនមែនជឿងប់ទេ តែពេលឮគ្រូទាយ ឬចិនសែប្រាប់ថា ឆ្នាំនេះឆុង ឆ្នាំនេះមិនល្អ ពេលនេះមានគ្រោះ គាត់ក៏ចេះប្រុងប្រយ័ត្ន ចេះការពារខ្លួន ដូច្នេះ គាត់ក៏អាចរួចផុតពីគ្រោះកាច អាចជួយខ្លួនឯងបាន។

អ្នកខ្លះ គ្រូទាយប្រាប់ថា អូនឯង ក្មួយឯង មានគ្រោះ សំណាងមិនសូវបានទេ តែគាត់ក៏មិនបាក់ទឹកចិត្ត គាត់ចេះខិតខំឱ្យអស់ពីលទ្ធភាព ការខំប្រឹងរបស់គាត់ ជាអ្នកនាំសំណាងមកឱ្យគាត់ ដូច្នេះ គាត់ក៏មានហូបចុកគ្រប់គ្រាន់។

Image_2022 04 26_161813268

ត្រូវចាំថា កុំថាឡើយតែទេវតា មនុស្សដូចគ្នាក៏អ៊ីចឹងដែរ ទេវតាមិនតាមថែរក្សាមនុស្សខ្ជីខ្ជា ខ្ជះខ្ជាយនោះឡើយ ចំណែកមនុស្សយើងក៏ចឹងដែរ គ្មានអ្នកណា គេចង់មកជួយមនុស្សខ្ជិលច្រអូស មិនចេះខំ ដេកសម្ងំ ចាំគេឱ្យស៊ីនោះទេ។ តែបើអ្នកក្រ ហើយអ្នកឧស្សាហ៍ អ្នកខិតខំ កុំថាឡើយទេវតា សូម្បីតែមនុស្សក្បែរខ្លួន ក៏គេសប្បាយចិត្តនឹងជួយយើងដែរ។

បើមិនជឿ #កុំប្រមាថ ប្រយ័ត្ន #បង់ខាត នាំឱ្យស្ដាយក្រោយ ... !!!

ជឿបាន តែហាមងប់ងល់ ជឿជ្រុល ភ្លេចប្រយ័ត្នខ្លួន នាំឱ្យគ្រោះថ្នាក់! ជំនឿខ្វះការពិចារណា ខ្វះការប្រុងប្រយ័ត្ន វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់!

អត្ថបទ ៖ pHknongsrok / Knongsrok

អំពីអ្នកសរសេររបស់យើង៖ PEL KLAS