៩៩% នៃអ្នកមានស្ដុកស្ដម្ភ គឺច្រើនតែមានច្រមុះប៉ុន្មានប្រភេទដូចខាងក្រោមនេះ

ច្រមុះគឺជាផ្នែកមួយដែលតំណាងឱ្យរតនសម្បត្តិ។ នៅពេលយើងចង់ដឹងថា តើអ្នកមាន ឬអ្នកក្រ យើងក៏អាចមើលតាមរយៈប្រភេទច្រមុះបានដែរ។ ភាគច្រើននៃអ្នកដែលមានស្ដុកស្ដម្ភ មានទ្រព្យច្រើន គឺមានច្រមុះដូចប៉ុន្មានប្រភេទខាងក្រោមនេះ។

១. ខ្ទង់ច្រមុះត្រង់ខ្ពស់ស្មើ

Screen Shot 2021 04 05 At 9.20.09 PM

ច្រមុះប្រភេទនេះ មិនត្រឹមតែមើលទៅស្អាតប៉ុណ្ណោះទេ តែក៏ជាច្រមុះដែលនាំលាភសំណាងជាច្រើនដល់ម្ចាស់ផងដែរ។ អ្នកដែលមានច្រមុះបែបនេះ ត្រូវបានគេចាត់ទុកថាជាអ្នកដែលមានទ្រព្យស្តុកស្តម្ភ និងមានសំណាងខ្ពស់ មានថាមពលដ៏អស្ចារ្យថែមទៀផង។

២. ច្រមុះតោ

Screen Shot 2021 04 05 At 9.20.15 PM

ច្រមុះតោ គឺជាច្រមុះដែលមានភាពរីកធំត្រង់ស្លាបច្រមុះ មានសាច់ក្រាស់ ដែលមើលទៅរាងដូចច្រមុះរបស់តោអ៊ីចឹង។ សម្រាប់អ្នកដែលមានច្រមុះនេះ ច្រើនតែជាមនុស្សរឹងមាំ ពួកគេជាបុគ្គលដែលមានសំណាងណាស់ និងទទួលបានឱកាសរីកចម្រើនជាច្រើនជាបន្តបន្ទាប់ផងដែរ។

មនុស្សប្រភេទនេះ រមែងទទួលបានឱកាសល្អៗជាច្រើន ដើម្បីធ្វើការរកលុយ តែមនុស្សប្រភេទនេះ ជាមនុស្សដែលសាមញ្ញខ្លាំង ទោះមានប៉ុនណា​ ក៏មិនចេះអំនួតក្អេងក្អាងដែរ។

៣. ច្រមុះពពែព្រៃ



Screen Shot 2021 04 05 At 9.20.20 PM

ច្រមុះពពែ មានលក្ខណៈដូចជា ខ្ទង់ច្រមុះវែ គឺស្ពានច្រមុះមានរាងកោងបន្តិច ហើយខ្ពស់ជាងចុងច្រមុះ។

ច្រមុះបែបនេះមិនស្រស់ស្អាតនោះទេ ប៉ុន្តែបើរួមផ្សំជាមួយនឹងទឹកមុខល្អ ថ្ពាល់មានតុល្យភាព និងចង្ការពេញ នេះជាប្រភេទច្រមុះដែលមានអំណាច ម្ចាស់មិនត្រឹមតែសម្បូរលុយប៉ុណ្ណោះទេ ថែមទាំងមានស្នេហាល្អគាប់ថែមទៀតផង។ យ៉ាងណា សារដាស់តឿនសម្រាប់អ្នកដែលមានច្រមុះបែបនេះ ចូរធ្វើល្អឱ្យបានច្រើន កុំត្រេកត្រអាលនឹងភាពថ្កុំថ្កើង ឬលេងសើចក្នុងរឿងស្នេហាឱ្យសោះ ប្រយ័ត្នបង់ខាត ឬវិនាស។

៤. ច្រមុះមូលតូច

Screen Shot 2021 04 05 At 9.20.26 PM

លក្ខណៈពិសេសនៃច្រមុះនេះ ត្រូវបានកំណត់លក្ខណៈដោយខ្ទង់ច្រមុះមូលដល់ ទៅខ្ទង់ច្រមុះដល់ចុងច្រមុះ គឺជាបន្ទាត់ត្រង់ និងខ្ពស់។

អ្នកដែលមានច្រមុះនេះ ទទួលបានពរពីទេវតា មានបញ្ញាវាងវៃណាស់។ ពួកគេមានមុខមាត់ថ្លៃថ្នូរ ថ្ពាល់ពេញ និងដើមក្រាស់ ពួកគេជាបុគ្គលដែលមានទ្រព្យសម្បត្ដិ ងាយទទួលបានជោគជ័យជាច្រើនក្នុងជីវិត លុយកាក់ កិត្តិនាម អាជីពគឺស្ថិតនៅកំពូលតែម្ដង៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok