៥ ចំណុច ដែលស្រីៗគួរតែធ្វើ ដើម្បីថែរក្សាគ្រួសារឱ្យគង់វង្ស និងមានសុភមង្គលកាន់តែច្រើន

សុភមង្គលក្នុងគ្រួសារ គឺពិតជាសំខាន់ណាស់ យ៉ាងណាមិញ មនុស្សស្រីត្រូវចាំ ៥ ចំណុចខាងក្រោមនេះ ដើម្បីជួយឱ្យគ្រួសាររបស់អ្នកមានភាពគង់វង្ស និងមានសុភមង្គល កក់ក្ដៅទាំងក្រៅ និងក្នុង។

១. ហាមនិយាយមិនល្អពីឪពុកម្ដាយក្មេក ប្រាប់ឪពុកម្ដាយខ្លួនឯង

មនុស្សស្រីជាច្រើន ដែលរៀបការ​ ហើយទៅរស់នៅផ្ទះគ្រួសារខាងប្ដី រមែងមានចិត្តកូនចិត្ត គិត និងប្រៀបធៀបរវាងម្ដាយឪពុកខ្លួនឯង ជាមួយនឹងម្ដាយឪពុកក្មេក ជាពិសេសចំពោះចំណុចអវិជ្ជមានមួយចំនួនរបស់ឪពុកម្ដាយក្មេក។

យ៉ាងណាមិញ មិនថាមានរឿងអ្វីកើតឡើងនោះទេ ហាមផ្ដាច់ កុំនិយាយពីចំណុចមិនល្អ កុំនិយាយដើមឪពុកម្ដាយក្មេក ទៅប្រាប់ម្ដាយឪពុកខ្លួនឯង បើអ្នកលើកនិយាយតែរឿងមិនល្អ បញ្ហាទាស់ទែងគ្នា ច្បាស់ណាស់ថា ច្បាស់ជាមានរឿងផ្ទុះឡើងមិនខាន ព្រោះឪពុកម្ដាយអ្នក មិនអាចទ្រាំដឹង ឮ ឬស្ដាប់ថាកូនរបស់គាត់ រងទុក្ខ លំបាក ពេលទៅនៅខាងម្ដាយក្មេកនោះឡើយ។

២

២. កុំនិយាយមិនល្អពីអ្នកផ្ទះខ្លួនឯង ប្រាប់គ្រួសារខាងប្ដី

មិនថាគ្រួសារខាងប្ដីរបស់អ្នកល្អប៉ុនណាទេ កុំដោយសារតែចង់ភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្និទ្ធ បង្កើនការនិយាយគ្នា បែរជាលើកយករឿងគ្រួសារ ឬឪពុកម្ដាយខ្លួនឯងប្រាប់គ្រួសារខាងប្ដី។ អ្នកមិនអាចដឹងទេថា ទំនាក់ទំនងអ្នក ជាមួយនឹងឪពុកម្ដាយក្មេកអាចល្អកម្រិតណា ល្អដល់ពេលណា អ្វីដែលអ្នកដឹង គឺត្រូវរក្សារឿងខ្លះ ចំពោះគ្រួសារខាងប្ដី ព្រោះបើថ្ងៃណាមួយ ប្រែជាមានបញ្ហា គឺមានតែគ្រួសារយើង ឪពុកម្ដាយយើងទេ ដែលមិនបោះបង់យើងចោល។

៣. កុំនិយាយអាក្រក់ពីម្ដាយក្មេក ប្រាប់ប្ដី



មនុស្សស្រី ត្រូវចាំថា ទោះបីបុរសនោះជាប្ដីយើងមែន ទោះបីគេស្រឡាញ់អ្នកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកគ្មានសិទ្ធទៅនិយាយអាក្រក់ពីម្ដាយគេដែរ បើទោះបីជាម្ដាយគេអាក្រក់យ៉ាងណា ធ្វើបាបអ្នកបែបណា ក៏គេនៅតែកាន់ជើងម្ដាយគេ យ៉ាងច្រើន គេនិយាយថា «​ធ្វើម៉េច ម៉ែចាស់ហើយ កុំទៅតបត ប្រកាន់នឹងគាត់ »។ ម្យ៉ាងវិញទៀត បើអ្នកមានបញ្ហាជាមួយនឹងម្ដាយក្មេក ប្ដីរបស់អ្នកនឹងកាន់តែពិបាក រងសម្ពាធ ព្រោះនៅចំកណ្ដាល ត្បៀតជាប់រវាងប្រពន្ធ និងម្ដាយ អម្រែកនេះវាធ្ងន់ណាស់ រែកមិនកើតទេ។

១

៤. និយាយពីគុណសម្បត្តិ និងគុណវិបត្តិរបស់បងប្អូនថ្លៃនៅចំពោះមុខម្តាយក្មេក

ពេលខ្លះ ទោះបីជាអ្នកថ្នាំងថ្នាក់ជាមួយប្អូន ឬបងថ្លៃក៏ដោយ ក៏មិនគួរលើកយកបញ្ហា ទៅនិយាយ ឬទូពិតប្រាប់ម្ដាយក្មេកអ្នកដែរ ព្រោះថា ទោះជាយ៉ាងណា បងថ្លៃ ប្អូនថ្លៃរបស់អ្នក គឺជាកូនបង្កើតរបស់ម្ដាយក្មេកអ្នក ដូច្នេះ គាត់ច្បាស់ជាកាន់ជើងកូនរបស់គាត់ហើយ។ កុំភ្លេចថា ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកនៅតែជាអ្នកដទៃដែរ។

៥. កុំនិយាយអំពីប្តីរបស់អ្នកនៅចំពោះមុខមិត្តល្អបំផុតរបស់អ្នក

នៅ​ចំពោះ​មុខ​មិត្ត​សម្លាញ់​របស់​អ្នក ចូរ​បិទ​មាត់​កុំ​និយាយ​អំពី​ប្តី​របស់​អ្នក​។ ទោះបីជាមិត្តល្អបំផុតរបស់អ្នកសួរក៏ដោយ បើអាចបិទបានក៏បិទទៅ ឬព្យាយាមកុំនិយាយ។ ព្រោះ​បើ​បង្អួត​ប្តី​នឹង​ធ្វើ​ឱ្យ​មិត្តភ័ក្តិ​ច្រណែន។ បើ​អ្នក​និយាយ​ថា​ប្តី​អ្នក​មិន​ល្អ អ្នក​នឹង​ពិបាកទៅថ្ងៃក្រោយ ព្រោះទោះយ៉ាងណា ជឿថា មនុស្សស្រី មិនងាយនឹងលែងប្ដីនោះទេ៕

ប្រភព ៖ Phunutoday / Knongsrok