៣ យ៉ាង មនុស្សឆ្លាត មិនខ្ជះខ្ជាយចោលជាដាច់ខាត

មនុស្សដែលឆ្លាត ដឹងពីគុណភាពនៃជីវិតច្បាស់ណាស់ ជាពិសេស គឺតម្លៃនៃការចំណាយពេលប្រចាំថ្ងៃ។ មនុស្សដែលមានបញ្ញាឈ្លាសវៃ ច្បាស់ជាមិនខ្ជះខ្ជះក្នុងរឿងទាំង ៣ យ៉ាងនេះឡើយ។

១. មនុស្សឆ្លាត មិនខ្ជះខ្ជាយពេលវេលាក្នុងការរស់នៅក្នុងអតីតកាលឡើយ

មាន​ពាក្យ​ចាស់​ពោល​ថា បើ​អ្នក​យំ​ព្រោះ​ព្រះអាទិត្យ​បាន​ចាក​ចោល​ជីវិត​អ្នក នោះ​ទឹកភ្នែក​អ្នក​នឹង​រារាំង​អ្នក​មិន​ឱ្យ​ឃើញ​ផ្កាយរះនៅពេលយំនោះឡើយ។

ការ​ដែល​យើង​តែង​តែ​ឈឺក្បាល​ជាមួយនឹងរឿង​អតីតកាល​ វានឹងធ្វើឱ្យយើងរឹតតែមិនសប្បាយចិត្ត ជីវិតក៏រឹតតែគ្មានន័យ។ វានឹងរារាំងអ្នកពីការដឹងពីរបៀបដើម្បីរីករាយនឹងសេចក្តីអំណរនៃជីវិតនៅថ្ងៃនេះផងដែរ។

ពេល​នឿយ​ហត់​ត្រូវ​រៀន​បោះបង់​ចោល។ កុំនៅជាប់នឹងអតីតកាលខ្លាំងពេក។ អ្វីៗ​នៅ​អតីតកាល ​គឺ​ដូច​ជា​ថ្ងៃ​ម្សិលមិញ ដូច្នេះ​សូម​ទុក​វា​ឱ្យ​នៅ​អតីតកាល។ រឿងរ៉ាវនៃអនាគតត្រូវបានដាំដុះដោយការខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ននេះ។

កុំទុកក្នុងចិត្តរឿងអតីតកាល ទោះបីវាល្អប៉ុនណា ក៏វាបានចប់ហើយ ទុកវាចោលមួយឡែកសិនទៅ។ បើ​អ្នក​រក្សា​ទុក​ក្នុង​ចិត្ត នោះ​អ្នក​នឹង​ធ្វើ​ឱ្យ​ខ្លួន​ឯង​កាន់​តែ​មាន​បន្ទុក។

១

២. មនុស្សឆ្លាតមិន​ខ្ជះខ្ជាយ​នូវ​ជីវិត​បច្ចុប្បន្ន​ឡើយ



ជីវិតនេះ គឺដូចជាដំណើរកម្សាន្ត។ យើង​ប្រៀប​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ដែល​ប្រញាប់​ទៅ​មក។ លើលោកនេះគ្មានអ្វីដែលយើងត្រូវរឹងរូសនោះទេ។ ក្នុង​ជីវិត​នេះ​ រៀន​មើល​រឿង​ល្អៗឱ្យបានច្រើន។ អ្នក​នឹង​មិន​ភ្លេច​អារម្មណ៍​រំភើប​ពេល​ឈរ​នៅ​មុខ​ទេសភាព​ដ៏​ស្រស់​ស្អាត​នោះ។

អតីតកាល គឺនៅពីក្រោយជារៀងរហូត ហើយអនាគតនៅតែជាអាថ៌កំបាំងនៅខាងមុខ។ មានតែបច្ចុប្បន្នទេ ដែលសក្តិសមសម្រាប់ការកោតសរសើររបស់យើង។ គ្មានអ្វីដែលជោគជ័យធ្លាក់ពីលើមេឃនោះទេ។ នៅ​ពី​ក្រោយ​សំណាង​ដែល​យើង​មាន​ គឺ​ដំណើរ​នៃ​ការ​បន្ត​ប្រមូលផ្ដុំទាំង​តូច​ទាំង​ធំ។

ពេលខ្លះ ការប្រឹងប្រែងដែលអ្នកដាក់មិនមានប្រសិទ្ធភាពជាបណ្ដោះអាសន្ន។ ប៉ុន្តែ​ប្រាកដ​ណាស់​ថ្ងៃ​ណា​មួយ អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​អ្នក​សក្តិ​សម។ ដូច្នេះ​សូម​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ទុក​អ្វី​ដែល​នៅ​សល់​ទៅ​វាសនា​។

២

៣. មនុស្ស​ឆ្លាត​មិន​ខ្ជះខ្ជាយ​ពេល​សង្ស័យ​អនាគត

អតីតកាលអាចជាវាសនាដែលយើងមើលមិនឃើញ។ ការ​សោកស្ដាយ ឬ​ការ​វង្វេង ​គឺ​គ្មាន​ប្រយោជន៍​ទេ។ តើមានអ្វីកើតឡើងនាពេលអនាគតគ្មាននរណាម្នាក់ដឹងទេ។ ក្តីសង្ឃឹមកាន់តែខ្ពស់ ការខកចិត្តកាន់តែធំ។ ប្រសិនបើអ្វីៗមិនដំណើរការដូចការគ្រោងទុក ចូរជឿជាក់ថាអ្វីៗត្រូវបានរៀបចំដូចដែលវាគួរតែមាន។

អ្វីនឹងមកដល់ អនាគតមើលមិនដឹង។ គ្មាននរណាម្នាក់ដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ។ ការ​ខ្វល់ខ្វាយ​ច្រើន​អំពី​អនាគត​នាំ​ឱ្យ​អ្នក​កាន់​តែ​មាន​បញ្ហា​សម្រាប់​ខ្លួន​ឯង។ អ្វី​ដែល​ត្រូវ​កើត​ឡើង វា​ត្រូវ​តែ​កើត​ឡើង វា​មិន​អាច​ទៅ​រួច​ទេ។ ប្រសិនបើវាកើតឡើង ចូរយើងទទួលយកវា ហើយធ្វើវាឱ្យអស់ពីសមត្ថភាព។ ចិត្ត​ដែល​មិន​ហ៊ុំព័ទ្ធ​ដោយ​សៅហ្មង ជា​វត្ថុ​អស្ចារ្យ​បំផុត​ក្នុង​លោក៕

ប្រភព ៖ Phunutoday / Knongsrok