២៦ សន្លឹក នឹកឃើញជីវភាពកាលពីវ័យកុមារ!!! ចុះអ្នកចងចាំអ្វីជាងគេកាលពីកុមារភាព?

វ័យកាន់តែចម្រើនធំឡើងៗ ទំនួលខុសត្រូវក៏កាន់តែច្រើន ឯបញ្ហាក្នុងជីវិតក៏កាន់តែកើនឡើងចាំឱ្យយើងដោះស្រាយ។ មានតែវ័យកុមារតែប៉ុណ្ណោះ គឺជាពេលដែលរីករាយជាងគេនោះ ព្រោះយើងមិនចាំបាច់គិត មិនចាំបាច់ខ្វល់ ឬឈឺក្បាលច្រើនទេ មានតែរឿងសប្បាយរីករាយ ស្នាមញញឹម សំឡេងសើចក្អាកក្អាយ ឯទឹកភ្នែក ឬការយំយែកក៏ជាទុក្ខសោករបៀបក្មេងមិនដឹងអី តែយំហើយអ្វីៗក៏ធូរស្បើយវិញដែរ។

គួរឱ្យដឹងផងដែរថា រូបភាពពីអ៊ីនធើណេតប្រមាណជា ២៤សន្លឹក បានមានសន្ទុះនៃការចែករំលែកតៗគ្នាយ៉ាងច្រើន ដោយសារតែរូបទាំងនោះធ្វើឱ្យយើងនឹងឃើញកុមារភាពដ៏រីករាយ ដែលអាចឱ្យយើងរំសាយទុក្ខសោកបានខ្លះ។

ដូច្នេះចង់ដឹងថារូបភាពមួយណាធ្វើឱ្យអ្នកដិតក្នុងអារម្មណ៍ជាងគេ តោះ! មកតាមដានទាំងអស់គ្នា៖

1

នៅចាំទេ?​ឆ្នាំអ៊ុតបុរាណដាក់ធ្យូង ​ដែលលោកយាយ និងម្តាយរបស់យើងចំណាំអ៊ុតខោអាវ? សម័យនោះមិនទាន់មានឆ្នាំអ៊ុតអគ្គិសនីនៅឡើតនោះទេ

2

ចាំអត់? កាលពីនៅក្មេងៗ ចូលចិត្តដើរទិញការ៉េម ​ទឹកកកឈូស និងបង្អែមទឹកកកឈូស ឆ្ងាញ់មែនទែនថែមទឹកសីរ៉ូទៀតរឹតតែអែម។

3

ឱ្យតែមានបុណ្យទានដូចជា ភ្ជុំ ​ឬចូលឆ្នាំជាដើម ​ទៅវត្តជាមួយចាស់ៗ ​ជួយកាន់អីវ៉ាន់ ​ចានស្រាក ​ជាពិសេសគឺបានបូហ្វេបាយវត្តទៀត ​ឆ្ងាញ់មែនទែនម្ហូបច្រើនណាស់យកទៅណាអស់!

4

អីយ៉ា! ​អ្នកណាគេធ្លាប់គេងក្រាលកន្ទេលចាំមើលល្ខោនខ្លះ?

5

ហាហា...សុំលុយម៉ែ​ទីញនំ ​និងស្ករគ្រាប់

6

សប្បាយជាងគេបានឡើងដើមឈើ ​ឬលួចបេះផ្លែឈើក្នុងសម្ការញ៉ាំ

7

ឃើញគេលក់នំចំណី នៅក្នុងផ្សារ ​តាមភូមិ ​ឬបុណ្យភូមិម្តងៗ  និយាយពីថាទឹកមាត់ក៏ស្រក់ ភ្នែកសម្លឹងតែម្ហូបចំណីទេ!

8

កាលពីតូចនិយាយពីថាខ្លាចខ្មោចលេខ១  ឱ្យតែដើរយប់ៗម្នាក់ឯង ​បើមិនរត់ទេភ្នាល់ ហិហិ

9

ពេលមានបុណ្យទាន  ឬធ្វើនំសម្រាប់បុណ្យទានម្តងៗដូចជាធ្វើនំអន្សម ​នំគម ​គឺថារវល់អស់ម៉ាផ្ទះហើយ ​ឯយើងក្មេងៗនេះសប្បាយលេងដែរហ្នឹង បើមិនកូរមិនកើត

10

ឱ្យតែខែធ្លាក់ខ្យល់ម្តងៗ ​នាំគ្នាធ្វើខ្លែងបង្ហោះលេង ​រត់ពេញភូមិ  សប្បាយមែនទែនហ្មង



12

អង្គុយបន់ឱ្យតែផ្លែឈើហូបផ្លែក្បែរផ្ទុះមានផ្លែ ​និងទុំពេញដើម ​ព្រោះដល់ពេលសប្បាយមាត់ទៀតហើយ។

13

ធ្លាប់ដើរតាមជិតា ​ឬឪពុកទៅហាងកាហ្វេអត់? មិនមែនចង់តាមស្រលាញ់អីទេ ព្រោះតាមទៅបានសុំគាត់ញ៉ាំទឹកដោះគោ ​ទឹកស៊ីរ៉ូ  មីឡូ ​អូវ៉ាន់ទីនអីចឹង ហាហហា...ខូចមែនហ្មង

15

ទំនេរៗ ក្រៅពីដើរលេងកូរពេញភូមិ ​គឺដើរដាក់បង្កៃ  បើមិនចឹងគឺស្ទូចត្រីលេងហ្នឹងហ្មង

16

ធុញជាងគេពេលម៉ែ ឬយាយហៅឱ្យជួយធ្វើម្ហូប ​ចិតបន្លែអីចឹង  តែក៏សប្បាយដែរ ​ព្រោះមានរបស់ញាំឆ្ងាញ់ៗច្រើន ​ហិហិ

17

ធ្លាប់អត់ដើរដួសដង្កូវទឹក?  ហាហាហ ​យកទៅឱ្យត្រីស៊ីហ្នឹងណា

18

ពេលភ្លៀងម្តងៗអរដូចបានស្ករគ្រាប់ចឹង ​សប្បាយលេងទឹកភ្លៀងមែនទែន ​ពេលខ្លះម៉ែដេញវ៉ៃឱ្យចូលផ្ទះវិញ ​ព្រោះខ្លាចលេងទឹកភ្លៀងយូរពេកហើមពោះ ហិហិ....

19

21

ខ្ជីលទៅបន្ទាប់ទឹក នោមពីលើផ្ទះហ្នឹងហ្មងទៅ ​តែពេលម៉ែតាមទាន់ម្តងៗដឹងតែស៊ីរំពាាត់ទៀតហើយ ​តែនៅតែអត់រាង ហិហិ.....

22

ដើរឆ្កឹះសត្វល្អិតលេងដូចជាចង្រិត កញ្ចែ  កណ្តេះឡង់ កំភេម ជាការកម្សាន្ត ហិហិ អត់ការងារធ្វើមែន!

23

ដល់ពេលទៅបាចត្រី ​សប្បាយដល់ក ​តែខ្លួនមិនបាច់មើលសុទ្ធតែដី និងភក់ ហិហិ.........

24

សប្បាយមែនទែនពេលសុំលុយម៉ែទីញ  ការ៉េម ​សឺរ៉ូ និងទឹកក្រូចម្តងៗ

យ៉ាងម៉េចដែរ? មាននឹកឃើញរឿងអីទៀតអត់?