ឪពុកម្ដាយកាន់តែស្រឡាញ់គ្នា កូនៗនឹងកាន់តែមានសំណាង ជីវិតរឹតតែបានល្អប្រសើរ

ឪពុកម្តាយត្រូវចងចាំ កូនមិនចាំបាច់ត្រូវទៅសាលារៀនល្អ ថ្លៃៗ ដើម្បីទទួលបានការអប់រំល្អបំផុត។ ការអប់រំដ៏ល្អបំផុតសម្រាប់កុមារ គឺសេចក្តីស្រឡាញ់ ភាពស្មោះត្រង់ និងភាពកក់ក្តៅនៃគ្រួសារដែលមាន "ប្តីដែលស្រលាញ់ប្រពន្ធ" ។

នៅក្នុងគ្រួសារការយកចិត្តទុកដាក់របស់ស្វាមី នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើគំនិត និងផ្លូវចិត្តរបស់កូនៗនាពេលអនាគត។ កុមារប្រៀបបាននឹងក្រដាសទទេមួយ អាកប្បកិរិយាមិនដឹងខ្លួនប្រៀបដូចជាស្នាមប្រឡាក់ ពេលដែលកខ្វក់ វានឹងពិបាកលុបណាស់។

១. វិធីល្អបំផុតដើម្បីអប់រំកូនគឺ ៖ ប្តីត្រូវចេះស្រឡាញ់ប្រពន្ធ

២

ចាស់បុរាណ​បាន​ពោល​ថា​៖ ​«​បើ​ឪពុក​មិន​ល្អ កូន​ក៏​មិន​គោរព​ដែរ​»។ បង្រៀនច្រើន បង្រៀនតិច មិនស្មើនឹងការបង្រៀនដោយក្តីស្រលាញ់នោះទេ។ មិនថាអ្នកបង្រៀនកូនឱ្យចេះរាប់អានមនុស្សប៉ុនណានោះទេ វាមិនល្អដូចការយកខ្លួនឯងធ្វើជាគម្រូ ការពារ និងគោរពប្រពន្ធរបស់អ្នកនោះទេ។

លុះ​ពេល​ស្វាមី​បញ្ជាក់​ពី​ការ​លះបង់ ការ​ខិតខំ និង​សេចក្ដីស្រឡាញ់ចំពោះ​ភរិយា ហើយ​ការពារ​មុខមាត់​ភរិយា​នៅ​ចំពោះ​មុខ​កូន នោះ​ម្ដាយ​នឹង​ទទួល​បាន​ការ​គោរព​គួរសម។ ដើម្បី​ឱ្យ​ប្រពន្ធ​កាន់តែ​មាន​កម្លាំងចិត្ត​ក្លាយជា​ប្រពន្ធ​ល្អ និង​ម្តាយ​ល្អ គ្រួសារ​ក៏​កាន់តែ​មានការ​ចុះសម្រុង​នឹង​គ្នា​។



២. ឪពុកម្តាយជាទីស្រឡាញ់ កូននឹងមានជីវិតរីករាយ

1

គ្រួសារជាច្រើនបន្ទាប់ពីមានកូន កុមារក្លាយជាចំណុចពិសេសបំផុតប្ដី ឬប្រពន្ធ​ ក៏ត្រូវចែករំលែកក្ដីស្រឡាញ់ចំពោះគ្នា សម្រាប់កូនៗ។ ប៉ុន្តែស្ថានភាពដ៏ល្អបំផុតដែលគ្រួសារត្រូវការគឺ ឪពុកស្រឡាញ់ម្តាយ ម្តាយស្រឡាញ់ឪពុក ហើយក្នុងពេលតែមួយដឹងពីរបៀបបង្ហាញវានៅខាងក្រៅដើម្បីឱ្យកូនមានអារម្មណ៍។

ព្រោះ​ពេល​ឪពុក​ម្តាយ​ឈ្លោះ​ប្រកែក​គ្នា​ជា​ញឹក​ញាប់ កូន​នៅ​កណ្តាល​នឹង​មាន​ការ​ឆ្គាំឆ្គង​ជា​ខ្លាំង។ កូនដែលធំឡើងក្នុងគ្រួសារដែលឪពុកម្តាយតែងតែឈ្លោះប្រកែកគ្នាផ្លូវចិត្តរបស់កូនៗ ក៏នឹងទន់ជ្រាយ និងគ្មានជំនឿលើស្នេហាគ្រួសារ។ គ្រួសារដែលមានភាពសុខដុមរមនានឹងនាំមកនូវសេចក្តីរីករាយ និងសន្តិភាពនៃចិត្តដល់កុមារ ឪពុកម្តាយដែលមានសេចក្តីស្រឡាញ់គឺជាការអប់រំដែលជួយកុមារឱ្យអភិវឌ្ឍមានសុខភាពល្អ។

ដូច្នេះហើយ នៅពេលដែលស្វាមីស្រឡាញ់ភរិយា ការពារគ្នាទៅវិញទៅមក និងមានគ្រួសារប្រកបដោយសុខដុមរមនា កូនអាចធំឡើងក្នុងបរិយាកាសនៃក្តីស្រឡាញ់ដែលមានសុខភាពល្អ៕

ប្រភព ៖ Phunutoday / Knongsrok