អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានដាក់សម្ភោធជាផ្លូវការ នូវអគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អង្គរទ្វីប អាមេរិកាំង សាខាសៀមរាប

កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ បានចូលរួម សម្ភោធអគារសិក្សាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

294227150_3236553909949742_7643830275402878951_n

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកជំនាញខាងវិស័យអប់រំ បានថ្លែងនៅក្នុងកម្មវិធីសម្ភោធនេះថា លោក និងសហការី ពិតជាមានមោទកភាព និងសេចក្តីសោមនស្សក្រៃលែង ចំពោះអគារសិក្សាថ្មីនេះ ហើយលោកសង្កត់ធ្ងន់ថា នេះគឺជាសមិទ្ធផលធំមួយទៀតក្នុងប្រវត្តិសាស្ត្រររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់ពីបើកដំណើរការដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខាក្នុងរាជធានីភ្នំពេញ។

294251342_3236553953283071_6566110789755219546_n



គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education) ជាក្រុមហ៊ុនមួយត្រូវបាន ទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈសេវាកម្មអប់រំ ដែលមានគុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏ធំមួយទៀតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ជាមួយនឹងការសម្ពោធជាផ្លូវការនូវ អគារសិក្សាថ្មីសន្លាងរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីបអាមេរិកាំង សាខាសៀមរាប៕

294278318_565158298623585_1975421777997941676_n

293743503_3236553829949750_422434010887020906_n

294219122_3236553993283067_4405885260780030549_n