អ្នកកើតក្នុងឆ្នាំទាំង៣ ដល់ពេលហើយ បន្ទាប់ពីស៊ូទ្រាំលំបាកកន្លងមក ចាប់ពីខែក្រោយទៅ ជីវិតអ្នកនឹងបានល្អប្រសើរ រីកចម្រើនគ្រប់ផ្នែក សូម្បីតែរឿងស្នេហា

ចាប់ពីខែក្រោយនេះទៅ សម្រាប់អ្នកកើតក្នុងខែទាំង៣ខាងក្រោមនេះ នឹងបានរួចផុតពីទុក្ខលំបាកទាំងពួង បន្ទាប់ពីជីវិតបានស៊ូទ្រាំនឹងបញ្ហាជាច្រើនមក ដូច្នេះ ចាប់ពីខែក្រោយទៅ ជីវិតអ្នកនឹងបានល្អប្រសើរឡើងហើយ ទទួលបានសំណាងល្អ និងរីកចម្រើនគ្រប់ផ្នែក សូម្បីតែរឿងស្នេហាក៏ដោយ។

១. ឆ្នាំ វក

Cartoon Zodiac Silhouette

ឋានសួគ៌ផ្តល់កំណើតដល់មនុស្សដែលកើតក្នុងវក ដោយមានចរិតសុភាពរាបសារ ឧស្សាហ៍ព្យាយាម ជីវិតនឹងពោរពេញដោយការកែលម្អជានិច្ច ហើយតែងតែស្វែងរកឱកាសកសាងជីវិតរុងរឿង និងបំពេញបានយ៉ាងប្រសើរ។ មនុស្សដែលកើតក្នុងឆ្នាំនេះ មិនមានមហិច្ឆតាខ្លាំងក្នុងជីវិតនោះទេ ប៉ុន្តែពួកគេតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឱ្យអ្វីៗ ដែលមើលទៅល្អក្នុងរយៈពេលយូរ។

លើសពីនេះ អ្នកដែលកើតក្នុងឆ្នាំនេះ តែងតែប្រឈមមុខនឹងការលំបាកជាច្រើន ប៉ុន្តែពួកគេមិនដែលបោះបង់ចោលឡើយ ហើយតែងតែប្រើវាជាកម្លាំងជម្រុញឱ្យកើនឡើងទ្វេដង។ ឈានដល់ដំណាក់កាលជាក់លាក់មួយ អ្នកដែលកើតក្នុងឆ្នាំនេះ ចង់បានអ្វីក៏នឹងបានហ្នឹង ព្រោះតែការខំប្រឹងប្រែងរបស់ខ្លួន។

ហោរាសាស្រ្តបាននិយាយថា នៅឆ្នាំនេះ ២០២១ នេះ សម្រាប់អ្នកកើតឆ្នាំវក នឹងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ពីអាជីព ទំនាក់ទំនងដែលបានកំណត់ទុកមុន ទៅនឹងទ្រព្យសម្បត្តិពួកគេទាំងអស់មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ គេមិនដឹងថាជីវិតរបស់អ្នកឆ្នាំវកឆ្នាំមុនលំបាកប៉ុនណាទេ ប៉ុន្តែដល់ឆ្នាំ ២០២១ រាល់ឱកាសល្អ ៗ នឹងលេចចេញនៅចំពោះមុខអ្នក គ្រាន់តែត្រូវការស្វែងយល់បន្ថែមតែប៉ុណ្ណោះ ជីវិតនឹងមានការរីកចម្រើនដោយមិននឹកស្មានដល់។

ជាពិសេសចាប់ពីពេលនេះរហូតដល់បំណាច់ឆ្នាំនេះ អ្នកកើតឆ្នាំវកនឹងមានភ័ព្វសំណាងច្រើន មិនត្រឹមតែមានអភិជនដែលគាំទ្រប៉ុណ្ណោះទេ ថែមទាំងមានទ្រព្យសម្បត្ដិផងដែរ។ នៅចុងឆ្នាំនេះ អ្នកនឹងមានឱកាសផ្លាស់ប្តូរជីវិត ធ្វើឱ្យមនុស្សគ្រប់គ្នាច្រណែននឹងអ្នកយ៉ាងខ្លាំង។

២. ឆ្នាំ មមែ

Year Goat Chinese Zodiac Goat White Background Vector 48888556

ព្រះផ្តល់កំណើតដល់មនុស្សដែលកើតក្នុងឆ្នាំមមែ ដោយមានបុគ្គលិកលក្ខណៈសុភាពរាបសារ ឧស្សាហ៍ព្យាយាម និងតែងតែស្វែងរកឱកាសល្អ ៗ ជុំវិញផ្លាស់ប្តូរជីវិតរបស់ពួកគេទៅកម្ពស់ថ្មី។ មនុស្សដែលកើតក្នុងឆ្នាំនេះមិនខ្លាចប្រឈមនឹងការលំបាក និងភាពហត់នឿយឡើយ ពួកគេច្រើនតែមិនកើតក្នុងគ្រួសារអ្នកមានទេ ដូច្នេះពួកគេគោរពកម្លាំងពលកម្ម និងយល់ពីតម្លៃពិតនៃជីវិត។



យ៉ាងណាមិញគំនិតទាំងនេះដែលបានបង្កើតជោគជ័យសម្រាប់អ្នកកើតឆ្នាំមមែ នឹងមានជីវិតរឹតតែប្រសើរ នៅពេលដែលអ្នកឈានដល់វ័យពាក់កណ្ដាលជីវិត។ ឈានចូលដល់រយៈពេលជាក់លាក់មួយ សម្រាប់អ្នកកើតក្នុងឆ្នាំមមែនឹងទទួលបានជោគជ័យក្នុងកិត្តិនាមពីអាជីពរហូតដល់សំណាង។

ហោរាសាស្ដ្របាននិយាយថាក្នុងឆ្នាំ ២០២១ នេះ ការលំបាក និងបញ្ហាប្រឈមនៃអ្នកកើតឆ្នាំមមែ នឹងបានទទួលជោគជ័យ អស់ភ័យ អស់បារម្ភទៀតហើយ។ មនុស្សដែលកើតក្នុងឆ្នាំមមែមិនត្រឹមតែឯករាជ្យ និងពឹងផ្អែកលើខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរស់នៅដោយការដឹងគុណផងដែរ ដូច្នេះពួកគេទទួលបានពរជ័យជាច្រើនពេលដែលខ្លួនឈានចូលដល់វ័យចំណាស់។

ជាពិសេសចាប់ពីពេលនេះរហូតដល់បំណាច់ឆ្នាំនេះ មនុស្សដែលកើតក្នុងឆ្នាំមមែនឹងមានឱកាសអភិវឌ្ឍជីវិតរបស់ខ្លួនឱ្យឈានដល់កម្ពស់ថ្មី។ នៅពាក់កណ្តាលឆ្នាំ ២០២១ ឆ្នាំមមែត្រូវសង្កេតមើលបរិយាកាសជុំវិញខ្លួនដោយស្ងប់ស្ងាត់ ពីព្រោះអ្នកអភិជននឹងលេចមុខ និងដឹកនាំផ្លូវជួយដល់អ្នក ដើម្បីឈានទៅរកជីវិតដ៏សម្បូរនៅចុងឆ្នាំនេះ។

៣. ឆ្នាំ ថោះ

Rabbit 1

ព្រះបានផ្តល់កំណើតដល់មនុស្សដែលកើតក្នុងឆ្នាំថោះនេះ ជាមួយនឹងបុគ្គលិកលក្ខណៈសុភាពរាបសារ មានចិត្តស្រឡាញ់ ហើយតែងតែគោរព និងរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នា។ មនុស្សកើតក្នុងឆ្នាំនេះមិនមានមហិច្ឆតាធំឡើយ ពួកគេឱ្យតម្លៃអារម្មណ៍ច្រើនជាងបញ្ហា ដូច្នេះតែងតែមានអភិជនដែលគាំទ្រ ហើយជីវិតលំបាករបស់ពួកគេអាចត្រូវបានយកឈ្នះដោយភាពអស្ចារ្យ។

អ្នកកើតឆ្នាំថោះ គឺជាការស្វែងរកជីវិតដែលមានសន្តិភាព ប៉ុន្តែដោយសារតែពួកគេមានចិត្តល្អ ពួកគេទទួលបានពរជ័យជាច្រើន ហើយរីករាយនឹងអ្វីដែលពួកគេចង់បាន។ ឈានចូលដល់រយៈពេលជាក់លាក់មួយ អ្នកនឹងជួបប្រទះនូវឱកាសមាស ហើយនឹងមានការរីកចម្រើនយ៉ាងពេញលេញ និងទទួលបានប្រាក់កម្រៃដ៏ច្រើននឹកស្មានមិនដល់។

ហោរាសាស្រ្តបាននិយាយថា ក្នុងឆ្នាំថ្មី ២០២១ នេះ មនុស្សដែលមានកើតក្នុងឆ្នាំថោះ គួរតែត្រៀមផ្លាស់ប្តូរជីវិតរបស់ខ្លួន។ នេះត្រូវបានគេចាត់ទុកថា ជាឱកាសមាសដែលអាចជួយឱ្យអ្នកមានអ្វីគ្រប់យ៉ាង ចង់បានលុយ គឺបានលុយ ចង់មានស្នេហាគឺបានស្នេហា។ អ្វីគ្រប់យ៉ាងនឹងត្រូវបានពេញលេញដូចដែលពួកគេចង់បាន។

ជាពិសេសចាប់ពីពេលនេះដល់ចុងឆ្នាំ អ្នកគួរតែព្យាយាមអស់ពីសមត្ថភាពដើម្បីស្វែងរកសំណាង ក៏ដូចជាឱកាសផ្លាស់ប្តូរជីវិតរបស់អ្នក។ ប្រសិនបើអ្នកមានសំណាងជាងនេះ នៅក្នុងអំឡុងខែមិថុនានេះ អ្នកនឹងមានសំណាងកាន់តែច្រើនអចនិយាយបានថា យីអ៊ុនរបស់អ្នក គឺឡើងដល់កំពូលតែម្ដង៕

ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok