អនាគតជីវិតស្រណុក ឬ​លំបាក គឺមើលតាមក្រយៅកូនដៃទាំង ៤ ប្រភេទនេះ!

តើអ្នកចង់ដឹងថា នៅថ្ងៃអនាគតអ្នកនឹងស្រណុក ឬលំបាកទេ?

ថ្ងៃនេះគេហទំព័រ Knongsrok នឹងបើកក្បួនមើលក្រយៅកូនដៃទាំង ៤ ប្រភេទដែលបង្ហាញពីជោគវាសនាអនាគតពីរបស់មនុស្សម្នាក់ៗ។

PicsArt_09 02 12.36.32

១. ក្រយៅម្រាមកូនដៃ មានរាងដូចគូថខ្យង

PicsArt_09 02 12.11.44

អ្នកមានលក្ខណៈក្រយៅដៃដូច្នេះ ជាមនុស្សម្នាក់ដែលពូកែគ្រប់គ្រង។ សម្រាប់អ្នកណាដែលមានក្រយៅដៃរាងគូថខ្យងទាំងសងខាង មានន័យថាគាត់ជាមនុស្សដែលធ្វើការអ្វីក៏រលូនដែរ ។ គាត់ជាមនុស្សដែលមានភាពម៉ត់ចត់ និងល្អិតល្អន់ មានទំនាក់ទំនងល្អមនុស្សជាមួយមនុស្សគ្រប់គ្នា ។ ដូច្នេះនៅពេលម្ចាស់ដៃកាន់តែចាស់ទៅ មនុស្សជុំវិញខ្លួននឹងគោរព ស្រលាញ់ មានកូនកត្តញ្ញូ មានលុយមានទ្រព្យចាយមិនខ្វះ ជាមនុស្សមានក្តីសុខនៅវ័យចាស់ ។

២. ក្រយៅម្រាមកូនដៃ ដូចបាច់ផ្តៅ

Screenshot_20210902 123433_Gallery



ជាមនុស្សដែលមានភាពម៉ត់ចត់ តែងតែធ្វើអ្វីពិចារណាហើយ ពិចារណាទៀត និងធ្វើអ្វីគ្រប់យ៉ាងដោយការប្រុងប្រយ័ត្ន។  ហេតុនេះហើយបានជាមនុស្សបែបនេះ នៅពេលពួកគេនៅវ័យជំទង់កម្រធ្វើអ្វីខុស។ មិនថាម្ចាស់ដៃធ្វើអ្វីក៏ដោយ គ្រប់យ៉ាងនឹងដំណើរការទៅដោយរលូន ដូចក្តីសង្ឃឹម និងសេចក្តីប្រាថ្នា។ នៅពេលជាវ័យក្មេងជំទង់ ពួកគេខិតធ្វើការ រកចំណូលមិនខ្លាចនឿយហត់ និងចេះសន្សំប្រាក់ លុះនៅពេលចាស់ទៅ ម្ចាស់ដៃមិនចាំបាច់ព្រួយបារម្ភអំពីរឿងលុយកាក់ទេ ព្រោះជីវិតគាត់នឹងសុខសប្បាយរហូតដល់ទីបញ្ចប់ ។

៣. ម្រាមកូនដៃ មានមានខ្សែបន្ទាត់ត្រង់វែង ១-២ ខ្សែ

90a64187f

យើងហៅខ្សែនេះថា ជាខ្សែនៃសំណាង! មនុស្សបែបនេះត្រូវបានគេចាត់ទុកថា មានជីវិតស្រណុកតាំងពីក្មេងដល់ចាស់ ។ នៅក្មេងក៏មានសំណាងធ្វើអ្វីក៏ជោគជ័យ ទទួលបានប្រាក់ចំណូលច្រើន នៅពេលចាស់ទៅកូនៗ ក៏មានភាពកត្តញ្ញូ ហើយក៏មិនខ្វះខាតដែរ មិនតែប៉ុណ្ណោះម្ចាស់ដៃជាមនុស្សមានភាពស្រស់ស្រាយ គ្រួសារពោរពេញដោយសំណើច មានចៅមានសុភមង្គល ។

៤. ម្រាមកូនដៃ មានខ្សែបញ្ឈរវែងលើសពី ២ ខ្សែ

0ce28ea8b

ជាមនុស្សម្នាក់មានជីវិតនឿយ មិនថាគាត់ជាអ្នកមាន ឬក៏អត់ទេ គាត់ជាមនុស្សរវល់តាំងពីបើកភ្នែក រហូតដល់ពេលបិទភ្នែក ថែមទាំងមានការព្រួយបារម្ភអំពីគ្រួសារ សាច់ញាតិ និងការងារផ្ទាល់ខ្លួនជានិច្ច។ ម្ចាស់ដៃមិនសូវមានពេលសម្រាកទេ មិនមានពេលវេលាផ្ទាល់ខ្លួនទេ ។ លុះពេលចាស់ទៅ គាត់ក៏នៅរវល់មើលថែកូនចៅ ឬនៅផ្ទះដើម្បីមើលថែចៅ គាត់ជាមនុស្សម្នាក់ដែលមិនចេះនៅស្ងៀមទាល់តែសោះ ៕

ប្រភព៖ Knongsrok