អត្ថបទដ៏មានអត្ថន័យ! អរគុណ ពេលវេលា

ពេលវេលាចេះតែរំកិលទៅមុខ ឥតឈប់ឈរ រឿងល្អក៏មាន រឿងអាក្រក់ក៏តែងតែកើតឡើង វាជាធម្មជាតិនៃជីវិត ដែលកម្រិតឱ្យមានបញ្ហាបែបហ្នឹង។ យ៉ាងណាមិញ ក៏ចង់អរគុណពេលវេលា ដែលបានបង្រៀនដល់យើងជាច្រើន ជឿថាគ្រប់គ្នាសុទ្ធតែចង់និយាយពាក្យទាំងនេះ ទៅកាន់ពេលវេលាដូចគ្នាដែរ។

១. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំស្គាល់ធម្មជាតិពិតរបស់មនុស្សជុំវិញខ្លួន ស្គាល់ច្បាស់ថាអ្នកណាស្មោះត្រង់ អ្នកណាក្លែងក្លាយ!

២. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំដឹងថាអ្វីដែលសំខាន់បំផុតក្នុងជីវិត។ ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ នៅចុងក្រោយ របស់ទាំងពីរនេះគឺជាភាពទទេ។ តែអ្វីដែលសំខាន់បំផុតនោះគឺសីល និងសេចក្ដីល្អរបស់មនុស្សម្នាក់ៗ។

Image_2022 04 30_142027725

៣. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំឆ្លងកាត់ពេលវេលាតាំងពីក្មេងរហូតមកដល់បច្ចុប្បន្ន។ ពីក្មេងស្លូត ដល់ថ្ងៃដែលត្រូវរស់នៅជាមួយការពិត ខ្ញុំឃើញសេចក្តីសប្បុរស ខ្ញុំឆ្លងកាត់សេចក្តីអំណរទុក្ខព្រួយ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងរក្សាបេះដូងរបស់ខ្ញុំ ដឹងគ្រប់គ្រាន់គឺបានហើយ។



៤. អរគុណពេលវេលា ដែលបង្រៀនខ្ញុំគ្រប់យ៉ាង អ្នកបានបង្រៀនខ្ញុំថា ក្នុងភាពជាមិត្តគួរប្រយ័ត្នពាក្យសម្ដី។ បើ​យល់​ខុស​ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់​កុំ​វង្វេង។ ចំពោះ​បុគ្គល​ដែល​ធ្វើ​ពុត​ជា​ដឹង​ដូច​ឃើញ​ជាតិ​នោះ មិន​ត្រូវ​ជ្រួលជ្រើម​ទាំង​ស្រុង​ឡើយ។ ពេលវេលានឹងបញ្ជាក់ ថាមនុស្សល្អនឹងជួបតែរឿងល្អ។ មនុស្សអាក្រក់ត្រូវតែទទួលកម្មអាក្រក់នោះ មិនយូរមិនឆាប់។

Image_2022 04 30_142043682

៥. អរគុណពេលវេលា ដែលបង្រៀនខ្ញុំកុំឱ្យគិតពីរដងអំពីរឿងមិនសមហេតុសមផល ឬមនុស្សក្បែរខ្លយន។ ព្រោះ​វា​នឹង​ខាត​ពេល​វេលា និង​ខាត​ទាំង​អារម្មណ៍ តើអ្វីជារបស់ខ្ញុំ គ្មានផ្លូវបាត់បង់ទេ។ អ្វីដែលមិនមែនជារបស់យើង មុន និងក្រោយ គង់តែបាត់បង់ទៅ។ ជីវិតរបស់យើងខ្លីណាស់ មិនដឹងជាថ្ងៃណាទេ? តែងតែគិតថាថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក។ ធ្វើអ្វីដែលអ្នកចង់ធ្វើ ធ្វើអ្វីដែលគួរធ្វើ ធ្វើអ្វីដែលមិនប្រឆាំងនឹងមនសិការរបស់អ្នក។

៦. អរគុណពេលវេលា ដែលធ្វើឱ្យខ្ញុំជួបទាំងល្អ និងអាក្រក់។ សម្រាប់មនុស្សល្អខ្ញុំសូមកោតសរសើរ។ សម្រាប់មនុស្សអាក្រក់ ខ្ញុំក៏អរគុណ។ អ្នកបានធ្វើឱ្យខ្ញុំរៀនដឹងថា គ្មានអ្វីល្អឥតខ្ចោះនោះទេ។ នៅពេលដែលអាចទទួលយកបាន ខ្ញុំមិនរងទុក្ខទៀតទេ៕

អត្ថបទ : បរទេស / Knongsrok