ហេតុអ្វីបានជាមនុស្សស្រីរៀបការហើយ តែងតែប្រែប្រួលផ្លាស់ប្តូរមិនដូចពីមុន?

ចាំស្តាប់ខ្ញុំរៀបរាប់ ហើយអ្នកនឹងយល់ច្បាស់ហេតុផលដែលនៅពីក្រោយមិនខាន!

មានបុរសម្នាក់បានសួរថា ៖ ខ្ញុំ និងប្រពន្ធបានរៀបការជាមួយគ្នា2ឆ្នាំហើយ។ ប៉ុន្តែពេលនេះខ្ញុំមានការស្តាយក្រោយខ្លាំងណាស់ ខ្ញុំឃើញប្រពន្ធខ្ញុំប្រែប្រួលហើយ។ មុនរៀបការ ពេលជាសង្សារ នាងទន់ភ្លន់ នាងចេះរៀបចំតុបតែងខ្លួន ប៉ុន្តែក្រោយរៀបការហើយ ចរិតផ្លាស់ប្តូរអស់ ចូលចិត្តរករឿងរញុំារញ៉ូវពេលខ្ញុំចេញក្រៅជួបជុំមិត្តភក្តិយប់ព្រលប់ រវល់ការងារមិនមានពេលកំដរនាង ចូលចិត្តរអ៊ូរឿងការងារកំប៉ិកកំប៉ុកអង្ករកំប៉ុងក្នុងផ្ទះ ស្តីថាឱ្យខ្ញុំគ្មានលស់ពេល ហើយនាងក៏កាន់តែខ្ជិលជាងមុន មិនចេះរៀបចំខ្លួនឱ្យស្អាតបាត រយីរយៀក ខ្ញុំស្ទើរមិនចង់នាំនាងចេញក្រៅជួបមិត្តភក្តិ ព្រោះវាបាក់មុខណាស់ ខ្ញុំពិតជាធុញទ្រាន់ ហត់នឿយនឹងជីវិតអាពាហ៍ពិពាហ៍បែបនេះណាស់! គ្មានការយល់ចិត្ត គ្មានដឹងទុក្ខធុរៈ ពេលខ្លះពិតជាចង់នាំកូនទៅឱ្យម្តាយមើលហើយលែងគ្នាទេ។

160948761_1150269865413709_3798660105989880849_n

ពេលស្តាប់ដល់ចំណុចនេះ ខ្ញុំចង់និយាយថា ដាច់ខាតអ្នកមិនត្រូវមានគំនិតបែបនេះទេ អ្នកចេះថាមនុស្សស្រីប្រែប្រួលក្រោយរៀបការហើយ! ចុះមនុស្សប្រុសមិនចេះផ្លាស់ប្តូរក្រោយរៀបការហើយទេ?

មនុស្សប្រុសមុនរៀបការ ស្តាប់តាមគេធ្វើតាមគេគ្រប់10 គ្រប់100 មិនថាភ្លៀងផ្គរយ៉ាងណាក៏ស្ម័គ្រចិត្តទៅទទួលសង្សារចេញពីធ្វើការ បារម្ភខ្លាចគ្រោះថ្នាក់ខ្លាចទទឹកភ្លៀង។ ឱ្យតែនាងនិយាយថាឃ្លានមួយម៉ាត់ មិនថាយប់ថ្មើណាក៏ទៅទិញយកឱ្យគេដល់ផ្ទះទាំងយប់ដែរ។

មុនរៀការមនុស្សប្រុសចិត្តល្អ យល់ចិត្តថ្នាក់ថ្នមសង្សារ រៀបការហើយបែរជាប្រកាន់ និងទាមទារពីប្រពន្ធឱ្យប្រពន្ធធ្វើនេះធ្វើនោះ តម្រូវការកាន់តែខ្ពស់ទៅៗ ពេលខ្លះក៏ចាត់ទុកថាការលះបង់របស់ប្រពន្ធ គឺជារឿងសមគួរ តួនាទីត្រូវតែធ្វើ យល់ថាប្រពន្ធគួរតែមើលថែកូនថែប្តី មើលខុសត្រូវការងារក្នុងផ្ទះ វាទម្លាប់ទៅហើយ តាំងពីម៉ែឪដូនតាមកគឺវាបែបនេះមែន។

160992044_1150284148745614_6220439606979710703_n

ប៉ុន្តែអ្នកមិនបានឈរលើគោលជំហរនាង ហើយពិចារណាពីបញ្ហាកើតឡើងទេ ក្រោយរៀបការនាងត្រូវប្តូរមកប្រឈមមុខ និងបញ្ហាតូចធំ ខ្វាយខ្វល់ និងចំណាយពេលវេលានាងស្ទើរទាំងអស់ដើម្បីបំពេញតួនាទីជាប្រពន្ធល្អ កូនប្រសារល្អ ម្តាយល្អ ខំលាក់អារម្មណ៍រងសម្ពាធ រងអយុត្តិធម៌ដែលហាស្តីមិនបាន។



ប្រសិនបើព្រោះតែបែបនេះ ហើយក៏គិតបោះបង់នាងចោល នោះអ្នកនឹងបាត់បង់នារីម្នាក់ដែលស្រឡាញ់អ្នកខ្លាំងបំផុត។

មិនមែនមនុស្សស្រីចង់ផ្លាស់ប្តូរទេ ប៉ុន្តែគឺសម្ពាធជីវិតជាអ្នកបង្ខំនាងឱ្យកែប្រែ មុនរៀបការប្រៀបដូចជាព្រះនាង រ៉ូមែនទិក ក្រោយរៀបការ ពោរពេញដោយផ្សែងអារហារ ក្លិនខ្ទឹម ក្លិនម្ហូប។

មុនរៀបការនាងមានពេលសម្រាប់ខ្លួនឯង ធ្វើយ៉ាងណាឱ្យខ្លួននាងរីករាយសប្បាយចិត្ត។ ក្រោយរៀបការមិនមែននាងខ្ជិលទេ ប៉ុន្តែនាងចំណាយពេលវេលាចំណាយទឹកចិត្តទៅលើជីវភាពរស់នៅរបស់ប្តីរបស់កូនៗ គ្មានពេលវេលាសម្រាប់តុបតែងខ្លួនទៀតទេ។ ក៏ព្រោះតែក្លាយមកជាគ្រួសារតែមួយទៅហើយ ដូច្នេះនៅចំពោះមុខអ្នកទើបនាងអាចបង្ហាញភាពធម្មតាសាមញ្ញរបស់នាង  មិនចាំបាច់ត្រូវរៀបឫករៀបពារដូចនៅចំពោះមុខអ្នកដទៃនោះទេ។

161614740_1150111285429567_2027172517337236130_n

អ្នកត្រូវតែព្រមទទួលយកនាងជានាង។ នោះហើយទើបជាជីវិតអាពាហ៍ពិពាហ៍ពិតប្រាកដ។ ជីវិតជាសង្សារ និងជីវិតប្តីប្រពន្ធវាមិនដូចគ្នានោះទេ។ ធម្មតាស្នេហាវាតែងមានដំណាក់កាលឡើង និងចុះ ចៀសមិនផុតទេ ក៏គ្មានគូណាមួយអាចនៅថែរក្សាភ្លើងស្នេហានេះឱ្យឋិតនៅចំណុចពុះកញ្រ្ជោលរហូតនោះដែរ។ ហើយជីវិតអាពាហ៍ពិពាហ៍ពិតប្រាកដវានឹងត្រឡប់មកបែបសាមញ្ញ ស្ងប់ស្ងាត់ពោរពេញដោយក្លិនផ្សែងអារហារ និងរឿងកំប៉ិកកំកំប៉ុកអង្ករកំប៉ុងនេះឯង។

ប្រសិនបើអ្នកយកចិត្តទុកដាក់នាង អ្នកគួរតែជួយសម្រាលការងារនាង ឬក៏រកមនុស្សមកជួយសម្រាលការងាររបស់នាង នោះនាងក៏មានពេលវេលាផ្តោតអារម្មណ៍មកលើខ្លួននាងវិញខ្លះដែរ។

ប្រសិនបើអ្នកឃើញនរណាម្នាក់ពូកែអាចរ៉ាប់រងគ្រប់កិច្ចការបាន ក៏មិនត្រូវយកប្រៀបធៀបជាមួយប្រពន្ធខ្លួនឯងដែរ ព្រោះមនុស្សដែលអ្នកដេកឱប គឺនៅតែជាប្រពន្ធរបស់អ្នកដដែល៕

ប្រែសម្រួលដោយ ៖ សុខ គឹមទៀវ