ហេតុផលទាំង៥ ដែលធ្វើឱ្យមនុស្សប្រុសសុខចិត្តដើរចេញយ៉ាងស្ងៀមស្ងាត់ ហើយចូលចិត្តគេចទៅសម្ងំតែម្នាក់ឯង

គ្រប់ពេលដែលមានបញ្ហា ឈ្លោះទាស់ជាមួយដៃគូ មនុស្សប្រុសច្រើនតែដើរចេញ មិននៅឈ្លោះ មិនចង់ប្រកែកច្រើនទេ ហើយតែងតែស្ងៀមស្ងាត់តែម្នាក់ឯង។ ខាងក្រោមនេះ ជាហេតុផលទាំង៥ ដែលមនុស្សប្រុសមិនចូលចិត្តឈ្លោះប្រកែកជាមួយនឹងគូស្នេហ៍ តែបែរជាមានអារម្មណ៍ថា ចង់គេចចេញទៅឱ្យឆ្ងាយ ទៅឱ្យផុត៖

១. មិត្តស្រីតែខឹងដោយគ្មានហេតុផល

0832b37c17be3a186c6c95ab05c68408

ពេលខ្លះការឈ្លោះប្រកែកមិនសមហេតុផលជាមួយគូស្នេហ៍របស់អ្នក ធ្វើឱ្យគាត់មានអារម្មណ៍តានតឹង ហើយតែងតែចង់ចេញឱ្យផុតពីមុខអ្នក មិនចង់នៅប្រកែកជាមួួយនឹងអ្នកនោះឡើយ។ មុនពេលដែលអ្នកខឹងសង្សារ ចូរអ្នកព្យាយាមគិតអំពីខ្លួនឯង តើគាត់ខុស ឬវាជាកំហុសរបស់អ្ន កឬអ្នកទាំងពីរធ្វើមិនត្រឹមត្រូវ? ជាការពិត កំហឹងគឺជាធម្មជាតិរបស់មនុស្សស្រី ហើយតែងតែរករឿងឈ្លោះជាប្រចាំ។ ប៉ុន្តែប្រសិនបើអ្នកចេះតែខឹង រករឿងឈ្លោះដោយគ្មានហេតុផលញឹកញាប់ខ្លាំងពេក ក៏អាចធ្វើឱ្យដៃគូរបស់អ្នកកាន់តែហត់ចិត្តនឹងអ្នក ហើយលែងចង់នៅក្បែរអ្នកទៀតហើយ។

២. មានបញ្ហាធ្ងន់ធ្ងរ

115699259_1065305033871748_3334088326342625438_o

មនុស្សគ្រប់គ្នាឆ្លើយតបនឹងការលំបាក និងបង្ហាញពីអារម្មណ៍ខុសគ្នា។ មូលហេតុដែលបុរសម្នាក់បាត់ដោយគ្មានព័ត៌មាន គឺប្រហែលជាមកពីគាត់ជួបបញ្ហាធ្ងន់ធ្ងរដែលមិនអាចទៅរួច ឬមិនចង់ប្រាប់អ្នកដទៃ។ ពួកគេជ្រើសរើសនៅតែម្នាក់ឯង ដើម្បីគិត និងរកវិធីប្រឈមមុខ ឬនោះជារបៀបដែលពួកគេលាក់បាំង។

៣. មិនចង់ប្រកែកជាមួយគូស្នេហ៍

C37d2762327cf3560abc314adec55afe



ពេលខ្លះចៀសវាងការវែកញែកជាមួយដៃគូ គឺមិនចាំបាច់និយាយអ្វីដែលអាក្រក់ទេ។ ប្រហែលជាគាត់ហត់ ហើយមិនចង់ប្រកែកអ្វីដែលមិនសំខាន់នៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយគាត់។ បុរសមានទំនោរជ្រើសរើសធ្វើរឿងធំហើយមិនអើពើនឹងរឿងតូចតាចទេ។ ប្រហែលជាវិធីធ្វើឱ្យពួកគេស្ងប់ស្ងៀមគឺដកថយបណ្តោះអាសន្ន ទុកឱ្យដៃគូ បានស្ងប់ចិត្ត ត្រជាក់ចិត្តសិន ទើបគាត់ត្រឡប់មកនិយាយវិញ។

៤. សម្ពាធមនោសញ្ចេតនា

Photo_2020 07 28_23 05 32

ជាការពិត វាក៏ជាជម្រើសរបស់មនុស្សជាច្រើនដែលតែងតែធ្វើបែបនេះ គឺដើរចេញ ស្ងៀមស្ងាត់ សម្ងំនៅតែម្នាក់ឯង នៅពេលដែលជីវិតជួបបញ្ហាអ្វីមួយ ជាពិសេសគឺ ប៉ះទង្គិចនឹងអារម្មណ៍ ពាក់ព័ន្ធនឹងមនោសញ្ចេតនា។ នៅក្នុងទំនាក់ទំនងរវាងគូស្នេហ៍ ពេលខ្លះ ក៏ត្រូវប្រឈមនឹងអារម្មណ៍ធុញថប់ ធុញទ្រាន់នឹងគ្នា ដុច្នេះ ជម្រើសដ៏ល្អ ដើម្បីកែប្រែនូវអារម្មណ៍ទាំងនេះ ឱ្យត្រឡប់មកប្រសើរវិញ គឺមានតែរក្សាគម្លាតសិន ទើបអាចរក្សាទំនាក់ទំនងឱ្យនៅដូចដើម។

៥. មានអារម្មណ៍ថាមិត្តស្រីមិនសូវចាប់អារម្មណ៍នឹងគាត់

A60fff12fecdcdc5128dde0376ff819c

ពេលខ្លះមនុស្សយើងរវល់នឹងការងារ ការសិក្សា ហើយក៏ភ្លេចចំណាយពេលវេលាជាមួយដៃគូ។ បុរសក៏ត្រូវការការយកចិត្តទុកដាក់ពីគូស្នេហ៍របស់ពួកគេដែរ។ នៅពេលដែលពួកគេត្រូវបានគេ "បោះបង់ចោល" យូរពេកពួកគេអាចខឹង និងបាត់ខ្លួន មិនបង្ហាញមុខទាំងអស់នៅក្នុងបណ្តាញសង្គម សារមិត្តភក្តិ ... រហូតដល់គូស្នេហ៍ដឹងខ្លួន ហើយត្រឡប់មករកគាត់វិញ និងនិយាយសុំទោស ឬលងលោមគាត់៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne