ស្រួលបួលតិច! មនុស្សប្រុសធ្វើការងារទាំង ៥ ប្រភេទនេះ ងាយនឹងមានស្រីខាងក្រៅ ក្បត់ប្រពន្ធណាស់

ការពិតទៅ វាមិនមែនបែបហ្នឹងទាំងអស់ទេ មនុស្សប្រុសប្រុងក្បត់ ទោះបីធ្វើការងារអ្វី ក៏ក្បត់បានដែរ។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សប្រុសភាគច្រើនដែលធ្វើការងារទាំង ៥ ប្រភេទខាងក្រោមនេះ គេឃើញថា ភាគច្រើនគឺក្បត់ប្រពន្ធ លួចលាក់ចិញ្ចឹមស្រី មានប្រពន្ធចុង មិនស្មោះត្រង់ចំពោះដៃគូនោះឡើយ។

១. អ្នករត់តាក់ស៊ី

វាមិនមែនជារឿងចៃដន្យទេ ដែលមុខរបរជាអ្នកបើកបរស្ថិតនៅក្នុងបញ្ជីមុខរបរដែលមានហានិភ័យខ្ពស់បំផុតនៃការផិតក្បត់។ ស្វាមីអ្នកបើកបរដែលតែងតែភ្ជាប់ជីវិតរបស់ពួកគេទៅនឹងផ្លូវដ៏វែងឆ្ងាយ ហើយមិនមានពេលច្រើនដើម្បីបង្ហាញ និងទទួលនូវសេចក្តីស្រលាញ់ពីដៃគូរបស់ពួកគេក្នុងរយៈពេលយូរនោះ នឹងមានមនោសញ្ចេតនាដែលមិនអាចគ្រប់គ្រងបាន ងាយនឹងរកក្រៅ ដើម្បីបំពេញអារម្មណ៍របស់ពួកគេ ពេលនៅឆ្ងាយពីផ្ទះ ឆ្ងាយពីប្រពន្ធ។

Image_2022 04 25_141441281

២. វិស័យហិរញ្ញវត្ថុ

មនុស្សដែលធ្វើការក្នុងវិស័យហិរញ្ញវត្ថុ គឺធនាគារិក ឈ្មួញកណ្តាលហិរញ្ញវត្ថុ ក៏ស្ថិតក្នុងបញ្ជីមនុស្សប្រុសលួចលាក់ចិញ្ចឹមស្រីខាងក្រៅដែរ។ វាអាចទៅរួចដែលថាដោយសារតែមនុស្សទាំងនេះមានការងារដែលត្រូវការទំនាក់ទំនងញឹកញាប់ជាមួយមនុស្សច្រើនប្រភេទ នោះពួកគេងាយនឹងកើតជំងឺ “ស្ត្រូក” ខ្លាំងណាស់។

៣. វិស័យកីឡា



មនុស្សដែលធ្វើការក្នុងវិស័យកីឡាដូចជា អត្តពលិក កីឡាករ គ្រូបង្វឹក... ពួកគេតែងតែរស់នៅឆ្ងាយពីផ្ទះ ខ្វះការស្រលាញ់ ដូច្នេះហើយអត្រានៃការផិតក្បត់ គឺប្រហែល ១១%។

Image_2022 04 25_142151705

៤. វិស័យអាកាសចរណ៍

មនុស្សស្រីជាច្រើនគិតថា បុរសៗនៅលើយន្តហោះពេញមួយថ្ងៃ តើឱ្យក្បត់បានយ៉ាងម៉េច? អ្នកគួរតែដឹងថា ដោយសារចរិតលក្ខណៈការងារ បុរសដែលធ្វើការក្នុងវិស័យអាកាសចរណ៍ ដូចជា អ្នកបម្រើលើយន្តហោះ អ្នកបើកយន្តហោះ... ច្រើនតែមានរូបរាងសង្ហា និងគួរឱ្យស្រលាញ់។ ដូច្នេះវាច្បាស់ណាស់ថា ពួកគេទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងស្រីជាច្រើនទៀត។ ដូច្នេះហើយ វាងាយស្រួលសម្រាប់បុរសដែលធ្វើការក្នុងវិស័យអាកាសចរណ៍មានទំនាក់ទំនងស្នេហាខាងក្រៅ។

៥. វិស័យវេជ្ជសាស្ត្រ

វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងជំនួយការ គឺជាមនុស្សដែលតែងតែទាក់ទងជាមួយអ្នកជំងឺ ហើយស្ថិតនៅក្រោមសម្ពាធខ្លាំងនៅកន្លែងធ្វើការ។ ជារឿយៗ ពួកគេត្រូវធ្វើការវេនយប់ (ចូលយាម) ហើយត្រូវនៅឆ្ងាយពីផ្ទះក្នុងការផ្លាស់ប្តូរវេនយប់ជាមួយនឹងការងារធ្ងន់ ដែល​ធ្វើ​ឱ្យ​ពួក​គេ​នឿយ​ហត់ ជា​ពិសេស​គ្រូពេទ្យ​ប្រុសៗ។ នោះហើយជាមូលហេតុដែលពួកគេតែងតែគិតពីការផ្លាស់ប្ដូរអារម្មណ៍ភ្លាម ៗនៅពេលដែលពួកគេទទួលបានឱកាស៕

ប្រភព ៖ Phunutoday / Knongsrok