ស្រីៗគួរដឹង! តិចនិកដែលជួយឱ្យអ្នកទទួលបានស្បែកខ្លួន ស្បែកទ្រូង និងស្បែកមុខស្អាតតាមបំណងប្រាថ្នា

មនុស្សស្រីគ្រប់គ្នាតែងតែចង់បានស្បែកខ្លួន ស្បែកទ្រូង និងស្បែកមុខស្អាត ។ ថ្ងៃនេះ មានការចែករំលែកបន្តិចបន្តួច ៖

» ត្រូវច្បាស់ថា ផលិតផលរបស់យើងប្រើប្រាស់សាកសមជាមួយនឹងស្បែកយើងឬទេ ហើយជាពិសេសសំរាប់ស្បែកមុខ ត្រូវប្រាកដថា វាមិនមានជាតិកាត់ ជាផលិតផលមានគុណភាព ហើយសុទ្ធ និងសាកសមជាមួយស្បែករបស់យើង។

» ត្រូវក្រឡេកមើលចំណីអាហារដែលយើងហូបជាប្រចាំ ព្រោះវាមានមួយផ្នែកចូលរួមក្នុងការរក្សាស្បែក ជាពិសេសអ្នកមានស្បែកមុខខ្សោយ និងស្បែកខ្លួនមានមុន

3e5ab19f246c9bab9936adf8f967326a

» សំរាប់សាប៊ូ ត្រូវបែងចែកអោយដាច់ សំរាប់មុខ ខ្លួម និងទ្រូង មិនត្រូវ all in one នោះទេ មិនដូច្នេះស្បែកយើងនឹងស្ងួត មិនស្អាតតាមកន្លែងណាដែលប្រើមិនត្រូវត្រូវ

» ត្រូវឧស្សាហ៍លាងសំអាតស្រោមពូក ស្រោមខ្នើយ និងបោសសំអាតកន្លែងយើងនៅអោយបានស្អាត



» ត្រូវផឹកថ្នាំបញ្ចុះសត្វល្អិតជាទៀងទាត់ ៣ ខែ ទៅយូរបំផុត ៦ ខែម្តង 💊💊

» ត្រូវផឹកទឹក និងញាំបន្លែអោយបានច្រើន ដើម្បីជួយសំរួលការលាងជាតិពុលនៅក្នុងខ្លួន

» ត្រូវបន្ថែមវិតាមីន ដើម្បីប្រាកដថាខ្លួនយើងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់៕

B37af44df48d4b5e695c57055972141c

អត្ថបទ ៖ ​Mythical2