ស្រឡាញ់ ឬយកប្ដីចាស់ ខុសណាស់មែនទេ?

ជាការពិតណាស់ មនុស្សស្រីភាគច្រើនគឺ គាត់តែងតែស្រមៃចង់បានប្ដីក្មេង រូបរាងសង្ហា ហ៊ឺហា ឡូយឆាយមាំមួន ប៉ុន្តែការពិត មានមនុស្សស្រីមួយចំនួន បែរជាសុខចិត្តជ្រើសយកប្ដីចាស់ជាងខ្លួនទៅវិញ អ្នកខ្លះទៀតមានប្ដីអាយុច្រើនជាងខ្លួនដល់ទៅ មួយជួរ ពីរជួរឯនេះ ហេតុនេះ អាចជាការសម្រេចចិត្ត និងយល់ព្រមរបស់នាង ឬអាចមកពីគាត់មានទស្សនៈវិជ្ជមានច្រើនចំពោះបុរសដែលមានវ័យចំណាស់ ឬអាចនិយាយបានមួយទៀតគឺ គាត់មាននិស្ស័យជាមួយនឹងបុរសវ័យចំណាស់ច្រើនជាង មនុស្សប្រុសក្មេងៗ។

มีเพียงรัก.18.11.11 3

តាមពិតទៅ ប្ដីចាស់ ឬក្មេង មិនមែនជាបញ្ហា ទោះមនុស្សស្រីយកប្ដីនៅក្នុងវ័យណា ស្វាមីអាយុបងខ្លួនច្រើនយ៉ាងណា ក៏មិនមែនជាបញ្ហាដែរ តែអ្វីដែលសំខាន់គឺ ការជ្រើសរើសរបស់អ្នកដោយេហតុផលអ្វី? ព្រមព្រោះចិត្តស្រឡាញ់ ពេញចិត្ត មាននិស្ស័យ ឬព្រោះតែទឹកលុយ ទ្រព្យធន យសសក្តិ មុខមាត់? មនុស្សជាច្រើនតែងមានគំនិតថា មនុស្សស្រីដែលសុខចិត្តយកប្ដីចាស់ គឺមកពីសម្លឹងឃើញលុយប្ដីចាស់នោះ ឃើញគេមាន សល់លុយសល់ទ្រព្យច្រើន អ៊ីចឹងហើយបានសុខចិត្តស្រឡាញ់ ទោះប្ដីចាស់ចំណាស់ឪក៏ដោយ។

รักมั๊ยลุง 2 696x463

ប៉ុន្តែមិនមែនឱ្យតែមនុស្សស្រីទាំងអស់ សុទ្ធតែគិតបែបហ្នឹងនោះទេ ពេលខ្លះ វាជានិស្ស័យ ជាព្រេងសំណាង ដែលតម្រូវឱ្យនាងមានប្ដីចាស់ ព្រោះថា ក៏មាននារីខ្លះ គាត់មិនសមប្រកបជាមួយនឹងប្ដីវ័យក្មេងឡើយ។ ហើយក៏មានអ្នកខ្លះទៀត មិនចូលចិត្តមនុស្សប្រុសវ័យក្មេង ព្រោះថាធ្លាប់ជួប ធ្លាប់ឆ្លងកាត់ស្នេហាវ័យក្មេង ប្រាកដជាចិត្តក្មេង មិនចេះគិតគូរអ្វីវែងឆ្ងាយទេ ធ្វើអ្វីតាមតែអំពើចិត្ត ត្រូវឱ្យនាងតាមលួងតាមទ្រប្ដីក្មេងនោះថែមទៀត មិនស្រួល ត្រូវគេវាយធ្វើបាប ក្បត់ផិតច្រើនរាប់មិនអស់។ ចំណែកប្ដីចាស់ អាចនិយាយបានថា គាត់ជាមនុស្សចាស់ចិត្តចាស់គំនិត ចេះគិតគូរបានវែងឆ្ងាយ ចេះខ្វល់ខ្វាយ យកចិត្តទុកដាក់ និងថ្នាក់ថ្នមចិត្តនាងជាប្រពន្ធ ការងារស្រាលធ្ងន់ គឺគាត់សុខចិត្តរ៉ាប់រង មិនដែលធ្វើឱ្យនាងពិបាកចិត្ត ខូចចិត្តដោយសារតែគាត់នោះឡើយ។

รักมั๊ยลุง 6 696x332



ត្រឡប់មកវិញ មិនថាយកប្ដីចាស់ ឬប្ដីក្មេងទេ គឺសុទ្ធតែមិនមានអ្វីដែលជាកំហុស ខុសឆ្គងឡើយ លើកលែងតែអ្នកយកបានប្ដីខុស ទើបជាកំហុសដ៏ធ្ងន់ វាប្រៀបបាននឹងឃុំខ្លួនឯងក្នុងគុកឥតជញ្ជាំអ៊ីចឹង ដូច្នេះ មិនថាប្ដីចាស់ ឬក្មេងទេ សំខាន់ឱ្យតែអ្នកស្រឡាញ់ ពេញចិត្ត អាចប្រើជីវិតរួមជាមួយគ្នាបានយូរអង្វែង និងមានក្ដីសុខសុភមង្គល កុំទៅខ្វល់ពីសម្ដី ឬពាក្យនិយាយដើមរបស់អ្នកដទៃឱ្យសោះ៕

รักมั๊ยลุง 8 696x464

ลุง02

Toeyken_1

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ