ស្រស់សោភាណាស់ព្រះនាងតូច នរោត្តម ជេនណា ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរម៉ូតខ្លោងទ្វារប្រាសាទអង្គរធំ

ពីមួយថ្ងៃទៅមួយថ្ងៃ ​អ្នកអង្គម្ចាស់​ សែរាជវង្ស ​ព្រះនាងតូច នរោត្តម​ ជេនណា កាន់តែវិវឌ្ឍន៍ទៅៗ ទាំងរូបរាង​ រូបសម្រស់ ជាពិសេសគឺសមត្ថភាពនៅក្នុងសិល្បៈគ្រប់ទម្រង់ ទាំង ច្រៀង ​រាំរបាំបុរាណ ចង្វាក់បទបរទេស និងសមត្ថភាពសម្តែងបានយ៉ាងស័ក្តិសមឥតខ្ចោះនៅក្នុងខ្សែភាពយន្តភាគជាបន្តបន្ទាប់ រហូតទទួលបានភាពល្បីល្បាញជាខ្លាំង។

1

2



3

ដោយសារតែទេពកោសល្យគ្រប់ទម្រង់បែបនេះហើយ បូករួមទាំងអត្តចរិតស្រគត់ស្រគុំគួរឱ្យស្រលាញ់ មានភាពជិតស្និទ្ធជាមួយអ្នកគាំទ្រ ដោយមិនប្រកាន់ថាជាសែរាជវង្សនោះ ព្រះនាងតូច នរោត្តម​ ជេនណា ទទួលបានការស្រលាញ់ចូលចិត្តជាខ្លាំងពីអ្នកគាំទ្រ ហើយព្រះនាងក៏មានការងារសិល្បៈយ៉ាងមមាញឹកទាំងការសម្តែង និងការថតរូបម៉ូតទៀតផង។ រូប៣សន្លឹកខាងលើជាឈុតខ្លោងទ្វារប្រាសាទអង្គរធំឆ្នៃម៉ូតដោយ ស្រីស្រស់ អ្នកឆ្នៃម៉ូត. បុរាណ

ផាត់មុខដោយ Vid Vid Make Up

បួងសក់ដោយ Oun Rorth

រៀបចំយ៉ាងប្រណិតដោយ: សិរីសុភក្ត័ សំអាងការ✨