ស្នេហាជាអ្វី? លើលោកនេះមានស្នេហាពិត ស្ថិតស្ថេរ យូរអង្វែងដែរទេ?

អារម្មណ៍លែងជឿជាក់លើពាក្យថា ស្រឡាញ់ លែងយល់ពាក្យថាស្នេហា ព្រោះតែមិនដឹងថា ស្នេហាដែលខ្ញុំកំពុងតែមាន មនុស្សដែលខ្ញុំកំពុងតែស្រឡាញ់ នឹងត្រូវបែកគ្នានៅពេលណា? តើគេនឹងក្បត់ខ្ញុំថ្ងៃណាមួយដែរឬទេ? អារម្មណ៍ពេលនេះ អាចនិយាយបានត្រឹមពាក្យថា ខ្ញុំខ្លាចស្នេហា ខ្ញុំខ្លាចពាក្យថាស្រឡាញ់ ខ្ញុំលែងទុកចិត្តសូម្បីតែខ្លួនឯង។ ខ្ញុំពិតជាខ្លាចមែន ខ្លាចថា ថ្ងៃនេះស្រឡាញ់ ថ្ងៃស្អែក ឬថ្ងៃណាមួយ ស្នេហាមួយនេះ ប្រាកដជាត្រូវបែកបាក់ប្រេះឆាជាមិនខាន។

គូខ្លះ ស្រឡាញ់គ្នាស្ទើរស្លាប់ ផ្អែមល្ហែមណាស់ ស្អិតរមួតណាស់ តែមិនទាន់បានការផង ក៏ស្រាប់តែបែកគ្នាដោយគ្មានមូលហេតុ បែកព្រោះតែមានអ្នកទីពីរ ទីបីចូលមកជ្រៀតជ្រែក បែកព្រោះតែកំហុសមួយពេលខ្លះ បំភ្លេចអស់អ្វីៗដែលខំសាងមកជាមួយគ្នា។

គូខ្លះ រៀបការអធិកអធម ចាស់ទុំដឹងឭ ផ្អើលអស់គេឯង រស់នៅជាមួយគ្នាមិនបានប៉ុន្មានផង ក៏បែកបាក់ ចែកផ្លូវ លែងលះគ្នា ព្រោះតែពាក្យថា រស់នៅមិនចុះសម្រុងគ្នា ព្រោះតែជីវភាព ឬព្រោះតែគ្រួសារទាំងសងខាងទៅវិញ។

សួរថា ឯណាពាក្យថាស្នេហាពិត? ឯណាក្ដីស្រឡាញ់ដែលមិនប្រួលប្រែ? គ្រាន់តែពេលវេលារំកិលតែបន្តិច ក៏បែកគ្នាបាត់ទៅហើយ ឱ!ស្នេហាអើយ ស្នេហាពិតមានដែរទេ? មនុស្សស្មោះពិតមានដែរទេ? ការស្រឡាញ់ស្មើចុងស្មើដើមមិនប្រួលប្រែ តើមានដែរទេ?

ស្រឡាញ់គ្នាប៉ុនណាក៏នៅតែបែក ខំថែរក្សាប៉ុនណាក៏នៅតែបែក ខំហួងហែងយ៉ាងណាក៏នៅតែបែក អនុស្សាច្រើនប៉ុនណា ក៏នៅតែបែក ព្រោះបើដល់ពេលបែកហយ ម្ដេចនឹងអាចឃាត់បានទៅ តើមែនទេ?



2017_10_31_35034_1509445575._large

65634110_2836862506539660_4922708493233815552_n

SELENA GOMEZ JUSTIN BIEBER

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ