ស៊ុតវេទមន្ត! ជ្រើសរើសស៊ុតមួយដើម្បីដឹងច្បាស់ថា អ្នកជាមនុស្សបែបណា?

តាមរយៈស៊ុតវេទមន្តនេះ នឹងអាចបង្ហាញពីភាពពិតប្រាកដរបស់អ្នក ថាអ្នកជាមនុស្សបែបណា តោះ! សាកល្បងធ្វើការជ្រើសរើសទាំងអស់គ្នា។

1. ស៊ុតទី 1

Screen Shot 2020 09 25 At 9.23.11 AM

ប្រសិនបើជម្រើសរបស់អ្នកគឺជាស៊ុតដំបូងនេះបង្ហាញថា អ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅសម្រាប់អ្នកដទៃ ជាពិសេសសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។ អ្នកកម្រគិតអំពីអ្វីដែលបេះដូងអ្នកចង់បាន ហើយអ្នកមិនដឹងច្បាស់នូវអ្វីដែលអ្នកចង់បានទេ។ អ្នកព្រងើយកន្តើយនឹងតម្រូវការ និងបំណងប្រាថ្នាផ្ទាល់ខ្លួន។ ដូច្នេអអ្នកគួរតែរៀនស្រឡាញ់ និងយកចិត្តទុកដាក់លើអារម្មណ៍ផ្ទាល់ខ្លួន និងចង់បាន ប្រសិនបើអ្នកចង់មានសេចក្តីសុខចាប់ពីពេលនេះតទៅ។

2. ស៊ុតទី 2

Screen Shot 2020 09 25 At 9.23.21 AM



ប្រសិនបើវិចារណញាណរបស់អ្នក ប្រាប់អ្នកឱ្យជ្រើសរើសស៊ុតទីពីរនេះបង្ហាញថា អ្នកជាមនុស្សឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់។ ប្រសិនបើអ្នកពិតជាចង់បាន ឬមានបំណងប្រាថ្នាអ្វីមួយ អ្នកប្រាកដជាផ្តោតការខិតខំប្រឹងប្រែង និងគំនិតដ៏ល្អបំផុតរបស់អ្នកដើម្បីសម្រេចគោលដៅ។ អ្នកមិនដែលសម្របតាមជាមួយនរណាម្នាក់ ឬក៏អ្វីទាំងអស់ងាយៗឡើយ។ អ្នកគឺជាអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យ ដូច្នេះអ្នកច្រើនតែទទួលបានអ្វីដែលអ្នកបានកំណត់ក្នុងជីវិតរបស់អ្នក ដោយការខិតខំប្រឹងប្រែង តស៊ូរបស់អ្នកខ្លួនឯង។

3. ស៊ុតទី 3

Screen Shot 2020 09 25 At 9.23.27 AM

ប្រសិនបើវិចារណញាណរបស់អ្នក ប្រាប់អ្នកឱ្យជ្រើសរើសស៊ុតទីបីជម្រើសនោះ មានន័យថា អ្នកចង់បានអ្វីមួយគ្មានអ្វីអាចរារាំងអ្នកមិនឱ្យទទួលបាននោះឡើយ។ អ្នកនឹងតស៊ូ ពុះពារ ព្យាយាមគ្រប់យ៉ាងដើម្បីទទួលបានវា។ ពេលខ្លះ អ្នកសុខចិត្តប្រើ“ ល្បិច” ដែលមានតម្លាភាព ឬស្រមោលណាមួយដើម្បីធ្វើឱ្យក្តីសុបិនរបស់អ្នកក្លាយជាការពិត។ ដំណើរការការចាប់ផ្ដើមលំបាកយ៉ាងណា វាក៏មិនសំខាន់សម្រាប់អ្នកដែរ តែអ្វីដែលសំខាន់គឺ លទ្ធផលដែលអ្នកគួរតែទទួលបាន។ ប្រសិនបើអ្នកចង់បានអ្វីមួយ អ្នកប្រាកដជាទទួលបាន តាមបំណងរបស់អ្នក គ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ។ ការចំណាយដើម្បីសម្រេចគោលដៅរបស់អ្នកនឹងមិនរំខានអ្នកច្រើនឡើយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)