សន្សំថវិកា និងប្រយុទ្ធប្រឆាំង​នឹង​​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដោយ​ការ​ចូល​រួម​ប្រើ​ប្រាស់​ថាម​ពល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ​តាម​រយៈយុទ្ធនាការ​ «ខ្ញុំ​សន្សំ» ឬ «iSave»

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០២២៖ ស្រប​​តាមការ​ប្តេជ្ញា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ យុទ្ធ​នា​ការ​លើ​បណ្តាញ​សង្គម​មួយ​ដែល​ត្រូវ​បាន​ស្គាល់​ថា​​​ «ខ្ញុំ​សន្សំ» ឬ «iSave»​​ ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ប្រសិទ្ធភាព​ថាម​ពល។ តាម​រយៈ​ការ​ស្វែង​យល់​និង​អនុវត្ត​ទម្លាប់​ងាយ​ៗ​ អ្នក​ប្រើប្រាស់​តាម​ផ្ទះ​និង​ម្ចាស់​អជីវកម្ម​នឹង​អាច​កាត់​បន្ថយ​​ការ​ប្រើប្រាស់​ថាម​ពល​ ចំណេញ​ថវិកា និង​​រួម​ចំណែក​បង្កើត​បរិស្ថាន​​ប្រកប​ដោយ​សុខភាព​។​ «ខ្ញុំ​សន្សំ»​ នឹង​ត្រូវ​​ដាក់​ឲ្យ​ដំណើរ​ការ​រយៈពេល​ ៥ខែ​ ចាប់​ពី​ខែ​ឧសភា ដល់​ខែ​កញ្ញា ឆ្នាំ​២០២២។​

​កិច្ច​ផ្តួច​ផ្តើម​មួយ​នេះ​មាន​គោល​បំណង​ពន្លឿន​ការ​ផ្លាស់​ប្តូរ​​ក្នុង​​ប្រទេស​កម្ពុជា​ក្នុង​ការ​ធន់​ទៅ​នឹង​អាកាស​ធាតុ កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។ ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ក្នុង​ការចូល​រួម​ចំណែក​​កាត់​បន្ថយ​​ការ​បំពុល​ជា​សកល​ ទៅ​តាម​លទ្ធភាព​និង​ធន​ធាន​របស់​ខ្លួន​។​ កម្ពុជា​ក៏​បាន​បង្ហាញ​ពី​ទស្សនវិស័យ​និង​យុទ្ធសាស្ត្រ​​ដែល​ជា​ត្រីវិស័យ​ដឹក​នាំ​ប្រទេស​ទៅ​កាន់​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព​កាបូន​​ទូទាំង​ប្រទេស​នៅ​ត្រឹម​ឆ្នាំ​២០៥០។

ត្រូវ​បាន​គាំទ្រ​ដោយ ការិយាល័យ​ Foreign Commonwealth and Development Office (FCDO)របស់រដ្ឋាភិបាលចក្រភពអង់គ្លេស យុទ្ធនាការ «ខ្ញុំ​សន្សំ» ត្រូវ​បាន​រៀប​ចំ​ដោយក្រុម​ហ៊ុន​​ Carbon Trust ដែល​ជា​ផ្នែក​មួយ​នៃកម្មវិធី​កាត់​បន្ថយ​កាបូន​ក្នុង​តំបន់​អាស៊ាន​ និង​អនុវត្ត​ដោយ​ដៃ​គូ រួម​មាន​ ស៊ី អ៊ិនវេសមិន ដែល​ជា​សហគ្រាស​សង្គម​ផ្តល់​ការ​គាំទ្រ​ដល់​សហគ្រាស ធុនតូចរបស់សហគ្រិនស្រ្តីនៅក្នុងប្រទេសកម្ពុជា។​

លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស​ប្រចាំកម្ពុជាបាន​មាន​ប្រសាសន៍​ថា៖ «ការ​ផ្លាស់​ប្តូរ​របត់​ទៅ​កាន់​ថាម​ពល​ស្អាត​ដែល​ដើរ​ទន្ទឹម​គ្នា​នឹង​ប្រសិទ្ធ​ភាព​ថាម​ពល​​​ក្លាយ​ជា​វិធីសាស្ត្រ​​ដ៏​មាន​ប្រសិទ្ធភាព​ដែល​ធានា​នូវ​​សន្តិសុខ​អាកាស​ធាតុ​និង​ថាមពល​ និង​ភាព​រុងរឿង​​សម្រាប់​ប្រទេស​កម្ពុជា​និងពិភព​លោក​ទាំង​មូល​»។​

​លោក​ជំទាវ​បាន​បន្ត​ថា​៖ «សន្និសីទក្រុងប៉ារីសលើកទី២៦ របស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុបាន​ទទួល​ភាព​ជោគជ័យ​ដ៏​ធំមួយ​នៅ​ក្នុងទីក្រុង​ ក្លាសហ្គូ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រោយ​ពី​ភាគី​ចំនួន​ ១៩៧ភាគី​បាន​យល់​ព្រម​​នៅ​ក្នុង​កតិកាសញ្ញា​អាកាស​ធាតុទី​ក្រុង​ក្លាសហ្គូ មូលមតិគ្នា​ទៅ​លើ​ភាព​ចាំ​បាច់​នៃ​សកម្ម​ភាព​លើ​អាកាស​ធាតុ​។ ដើម្បី​បន្ត​ភាព​ជោគជ័យ​មួយ​នេះនៅ​ក្នុង​ឆ្នាំ​២០២២ និង​ឆ្លើយ​តប​នឹង​គោល​ដៅ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ការ​ផ្លាស់​ប្តូរជា​សកល​ក្នុង​ការ​ប្រើប្រាស់​ថាម​ពលស្អាត​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ពិ​ត​ជា​មាន​ការ​ចាំបាច់​ខ្លាំង​ណាស់​។ នៅស្ថានទូត​អង់គ្លេស​ប្រចាំកម្ពុជា ពួក​យើង​ពិត​ជា​មាន​សេចក្តី​រីករាយ​ក្នុង​ការ​បន្ត​ការ​គាំទ្រ​របស់​យើង​ទៅលើ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សម្រាប់​សន្តិសុខ​ថាម​ពល​នៅ​ថ្ងៃ​នេះ​និង​នា​ពេល​អនាគត​»។

«ខ្ញុំ​សន្សំ​» មាន​គោល​បំណង​​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដល់​​សហគ្រិនជា​ស្រ្តី យុវជន និង​ សាធារណៈជន​អំពី​ការ​ប្រើប្រាស់​ថាម​ពល​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​​។ តាម​រយៈ​ទំព័រ​របស់​ខ្លួន​ «ខ្ញុំ​សន្សំ​» នឹង​ផ្តល់​​វិធី​សាស្ត្រ​ងាយ​ៗ​ សាមញ្ញ ក៏​ដូច​ជា​ព័ត៌មាន​​នានា ដែល​អាច​ឲ្យ​ប្រជា​ជន​តាម​ផ្ទះឬ​សហគ្រិន​​អាច​ប្រើប្រាស់ជា​ក្បួន​ណែនាំ​ស្តីពី​​ការ​ប្រើប្រាស់​និង​ការ​សម្រេច​ចិត្ត​ប្រចាំ​ថ្ងៃទាក់​ទង​នឹង​ថាម​ពល​​ មាន​ដូចជា​៖

  • ពន្យល់ពី​និយមន័យ​នៃ​ប្រសិទ្ធភាព​ថាម​ពល​ ជាមួយ​នឹង​ឧទាហរណ៍
  • ពន្យល់ពីសារៈសំខាន់នៃការលាងសម្អាតម៉ាស៊ីនត្រជាក់ និងរបៀបដែលវាអាចកាត់បន្ថយការប្រើប្រាស់ថាមពល
  • កំណត់អេក្រង់កុំព្យូទ័រទៅជា sleep mode ឬបិទកុំព្យូទ័រឱ្យបានត្រឹមត្រូវពេលមិនប្រើ
  • ចែករំលែកគន្លឹះក្នុងការសន្សំសំចៃ​ថវិកា​តាមរយៈការទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឬសម្ភារៈការិយាល័យដែលមានស្លាកសញ្ញាប្រសិទ្ធភាពថាមពល
  • ប្រើបន្ទះថាមពលឆ្លាតវៃដែលអាចរកឃើញនៅពេលដែលឧបករណ៍ស្ថិតនៅក្នុង​ standby mode
  • កាត់បន្ថយថាមពលដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល។

«ខ្ញុំ​សន្សំ» ក៏នឹងដើរតួជា​វេទិកា​មួយ​ដែល​ដៃ​គូនានា​ក្នុង​ប្រទេស​កម្ពុជាដូចជា​ ស៊ី អ៊ិនវេសមិន​ជា​ដើម​ ក្នុង​ការ​ ​អាច​ចូល​រួម​ចែក​រំលែក​ចំណេះ​ដឹង បច្ចេកវិទ្យា និង​ គំនិតៗ​ថ្មី​ទាក់​នឹង​ប្រសិទ្ធភាព​ថាម​ពល​ ទៅ​ដល់​សហគមន៍​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជាដែលធ្វើអាជីវកម្មដែលពឹងផ្អែកលើអគ្គិសនីក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ​។

1

ការរកឃើញពីការពិភាក្សាក្រុមជាមួយ​ក្រុម​គោល​ដៅ ​(FGD) ដែលត្រូវបានដំណើរការនៅ​មុន​ពេល​នៃ​ការ​បង្កើត​យុទ្ធនាការ​នេះ បានបង្ហាញថា បើ​ទោះបី​ជា​ពាក្យថា «ប្រសិទ្ធភាពថាមពល» គឺហាក់​នៅតែ​អ្វី​ដែល​ថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន វាក៏​នៅ​មានឱកាសដើម្បីពង្រឹងការយល់ដឹងរបស់ពួកគេ​ ដោយ​ការ​ចាប់​ផ្តើម​ពី​គំនិតដែល​ងាយ​យល់ជាង​នេះ​គឺ «ការសន្សំថាមពល»។

2

លោក Chris Stephen នាយក​នៃ​ក្រុមហ៊ុន​​ Carbon Trust ប្រចាំ​តំបន់​អាស៊ី និង​ អាហ្វ្រិក​ បាន​ឲ្យ​ដឹង​ថា៖ «មតិដែល​បាន​ត្រឡប់មក​ពីការ​ពិភាក្សា​ក្រុម​បាន​បង្ហាញ​ថា បើ​ទោះបីជា​ពួក​គេ​មាន​ការចាប់អារម្មណ៍លើការសន្សំថាមពលក៏​ដោយ​ កង្វះព័ត៌មានដែលទាក់ទងនឹងប្រសិទ្ធភាពថាមពលនៅតែ​ជា​បញ្ហាចោទ​។ «ខ្ញុំ​សន្សំ» មានគោលបំណងជួយលុប​គម្លាតនេះដោយផ្តល់នូវព័ត៌មាន​និង​មាតិកា​ដែលឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ ដើម្បី​ធ្វើឱ្យវាងាយស្រួលសម្រាប់ពួក​គេ​ក្នុងការទទួលបានដំបូន្មានដែលពួកគេត្រូវការដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពថាមពល និងដើម្បីដឹងពីអត្ថប្រយោជន៍នៃ​ថាម​ពល​ជា​ដើម​»។​

3

ការស្រាវជ្រាវក៏បានលើកឡើងពីតួនាទីសំខាន់ដែលស្ត្រីដើរតួក្នុងការលើកកម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពនៅផ្ទះ និងនៅកន្លែងធ្វើការ។ វាត្រូវបានគេរកឃើញថាស្ត្រីដើរតួជាអ្នកគ្រប់គ្រងផ្ទះ ដោយពួកគេ​បាន​ចំណាយពេលភាគច្រើននៅផ្ទះ និង​ជា​មូល​ហេតុ​ដែល​ពួក​គេ​ប្រើប្រាស់ថាមពលសំខាន់ៗតាមរយៈការងារប្រចាំថ្ងៃរបស់ពួកគេ ដូចជាការសម្អាត ចម្អិនអាហារ បោកគក់ និងអ៊ុត​ ក្នុងចំណោមកិច្ច​ការ​ផ្សេងទៀតដែលប្រើប្រាស់អគ្គិសនី។ ពួកគេក៏មាន​ការ​យល់​ដឹងច្រើនជាងសមាជិកគ្រួសារផ្សេងទៀត ដូចជាស្វាមី និងកូនៗរបស់ពួកគេ អំពី​ថា​តើឧបករណ៍អ្វីខ្លះត្រូវបានប្រើប្រាស់ញឹកញាប់ និងប្រើប្រាស់ថាមពលច្រើនជាង។ តាមរយៈការយល់ដឹងនេះ ស្ត្រីពិតជាមានឥទ្ធិពលយ៉ាងខ្លាំងលើគ្រួសាររបស់ពួកគេ និងលើកទឹកចិត្តពួកគេឱ្យកាត់បន្ថយការប្រើប្រាស់ថាមពល ដែល​ជា​កត្តា​សន្សំថវិកា​ដើម្បីប្រើប្រាស់សម្រាប់ការចំណាយផ្សេងទៀតក្នុង​គ្រួសារ។



4

ក្នុងភាពជាដៃគូជាមួយ ស៊ី អ៊ិនវេសមិន «ខ្ញុំ​សន្សំ» នឹងរៀបចំសិក្ខាសាលាលើបណ្តាញសង្គម​ដែលផ្តោត​ជាពិសេសលើសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្ត្រី។ សម្ភារៈធនធាន និងវីដេអូបណ្តុះបណ្តាលស្តីពី​ប្រសិទ្ធភាពថាមពលក៏នឹងមានផងដែរតាមរយៈគេហទំព័ររបស់​ ស៊ី អ៊ិនវេសមិន៕

5

អំពី Carbon Trust

ពួក​យើង​គឺជា​យើងជាអ្នក​ផ្តល់​ការណែនាំដ៏អ្នកជំនាញនិង​ប្រកប​ដោយ​ជឿទុកចិត្តរបស់អ្នកនៅលើដំណើរ​ឆ្ពោះ​ទៅកាន់ការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ឲ្យ​មក​នៅ​ត្រឹម​កម្រិត​សូន្យ ដោយចែករំលែកបទពិសោធរបស់យើងពីជួរមុខនៃការប្រែប្រួលអាកាសធាតុ។ យើងជាអ្នកត្រួសត្រាយផ្លូវជាង 20 ឆ្នាំ ដែលជំរុញឱ្យមានការផ្លាស់ប្តូរពិតប្រាកដជាមួយនឹងអាជីវកម្មឈានមុខគេ រដ្ឋាភិបាល និងអង្គការនានា។

ពួក​យើងបាន​ប្រើប្រាស់​បទពិសោធរបស់អ្នកជំនាញអន្តរជាតិជាង 300 នាក់ ក្នុង​ការ​បង្កើនល្បឿនវឌ្ឍនភាព និងផ្តល់ដំណោះស្រាយចំពោះវិបត្តិអត្ថិភាពនេះ។ យើងបានគាំទ្រអង្គការជាង 3,000 នៅក្នុងប្រទេសចំនួន 50 ជាមួយនឹងផែនការសកម្មភាពអាកាសធាតុរបស់ពួកគេ ដោយសហការជាមួយដៃគូ 150+ ក្នុងការកំណត់គោលដៅផ្អែកលើវិទ្យាសាស្ត្រ និងគាំទ្រទីក្រុងនានានៅទូទាំង 5 ទ្វីបក្នុងការធ្វើដំណើរទៅកាន់ការកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ឲ្យ​មក​នៅ​ត្រឹម​កម្រិត​សូន្យ។

អំពី ស៊ី អ៊ិនវេសមិន

ស៊ី អ៊ិនវេសមិន បាននឹងកំពុងបង្កើតប្រព័ន្ធអេកូឡូស៊ីដែលឆ្លើយតបនឹងតម្រូវការយេនឌ័រដើម្បីជួយសហគ្រាស ធុនតូចរបស់សហគ្រិនស្រ្តីនៅក្នុងប្រទេសកម្ពុជា ដើម្បី ពង្រីកទំហំនៃផលជះទៅលើសេដ្ឋកិច្ច សង្គម និងបរិស្ថានរបស់សហគមន៍។ សកម្មភាពសំខាន់ៗរបស់ SHE រួមមាន វគ្គអភិវឌ្ឍន៍អាជីវកម្មថ្នាក់មូលដ្ឋាន ថ្នាក់មធ្យម ប្រព័ន្ធឌីជីថលថ្នាក់មូលដ្ឋាន ចំណេះដឹងហិរញ្ញវត្ថុ និងកម្មវិធីត្រៀមខ្លួនសម្រាប់ការវិនិយោគ។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងសម្រាប់ស្ត្រី ក៏ដូចជាការណែនាំអំពីឧបករណ៍ឌីជីថល និងធនធានថ្មីៗ ពន្លឿនសន្ទុះការងើបឡើងវិញពីវិបត្តិកូវីដ និងឱកាសបង្កើតបណ្តាញផ្សេងៗសម្រាប់ស្ត្រី។ ទីស្នាក់ការកណ្តាលរបស់ SHE មាននៅក្នុងទីក្រុងភ្នំពេញ និងការិយាល័យផ្សេងទៀត ដែលកំពុងប្រតិបត្តិការនៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងកំពតផងដែរ។

សម្រាប់ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង

Two Way Public Relations

Unit FO-1711 (17th Floor), Flatiron by Meridian Building, Street 102, Phnom Penh City Center,

Phum 1, Sangkat Srah Chak,  Khan Doun Penh, Phnom Penh.

023 221 878

[email protected]

www.twowaypr.com