សញ្ញាទាំង ៤ បង្ហាញថា ដៃគូស្រឡាញ់អ្នកខ្លាំង ហើយស្មោះចំពោះអ្នកតែម្នាក់គត់

តាមពិតទៅ បុរសក៏មានក្ដីស្រឡាញ់ពិតប្រាកដដែរ អ្វីដែលសំខាន់ នៅពេលដែលគេស្រឡាញ់មនុស្សស្រីណាម្នាក់ខ្លាំង ហើយស្មោះចំពោះនារីម្នាក់នោះ គេច្បាស់ជាបង្ហាញចេញមកនូវទង្វើទាំង ៤ ដូចខាងក្រោមនេះច្បាស់ៗ

១. ចូលចិត្តស្ទាបសក់

បុរសស្ទើរតែគ្រប់រូបចូលចិត្តស្ទាបអង្អែលសក់របស់គូស្នេហ៍ខ្លួន ព្រោះនេះជាផ្នែកដែលបង្ហាញពីភាពទន់ភ្លន់ និងភាពជាស្ត្រីរបស់នាង។ ប្រសិនបើស្វាមី ឬសង្សាររបស់អ្នក ឧស្សាហ៍ស្ទាបអង្អែល ឬថើបសក់របស់អ្នក ក្លិនសក់ប្រពន្ធ នោះជាសញ្ញាមួយបង្ហាញថា ស្វាមីស្រឡាញ់ និងពេញចិត្តចំពោះអារម្មណ៍ភរិយា។

បន្ថែម​ពី​លើ​នេះ ការ​ស្ទាប​សក់​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​សរសើរ​របស់​ស្វាមី​អំពី​សក់​របស់​ភរិយា​ផង​ដែរ។ ដូច្នេះ​ហើយ​នារីៗ​កុំ​ភ្លេច​ឆ្លៀត​ពេល​ថែរក្សា​សក់​របស់​​ខ្លួន​ឱ្យបានល្អណា។

១

២. ចូលចិត្តស្ទាបស្មា

ក្រៅពីសក់ ស្មាក៏ជាផ្នែកមួយនៃភាពជាស្ត្រីផងដែរ។ ស្មារបស់ស្ត្រី ក៏បង្ហាញពីភាពទន់ខ្សោយ និងចាំបាច់ត្រូវការពារ នោះហើយជាមូលហេតុដែលបុរសៗតែងតែឱបស្មាមនុស្សជាទីស្រលាញ់របស់ពួកគេ ដោយមិនដឹងខ្លួនដើម្បីការពារ និងផ្ដល់ភាពកក់ក្ដៅដល់នាង។

៣. ចូលចិត្តឱបចង្កេះ



ចង្កេះ​ជា​ទីតាំង​រសើប​របស់​ស្ត្រី មិនមែន​គ្រប់​គ្នា​អាច​ប៉ះ​តាម​អំពើ​ចិត្ត​នោះ​ទេ។ ការស្រាវជ្រាវបង្ហាញថា បុរសម្នាក់ដាក់ដៃលើចង្កេះរបស់ដៃគូនៅទីសាធារណៈ ដោយបង្ហាញថាគាត់ចង់កំណត់ "អធិបតេយ្យភាព" ជាមួយអ្នកដែលនៅជុំវិញគាត់។

២

ទន្ទឹមនឹងនោះ ប្រសិនបើស្វាមីមានទម្លាប់ដាក់ដៃលើចង្កេះប្រពន្ធនៅកន្លែងណាក៏ដោយ មានន័យថា គាត់តែងតែចង់នៅក្បែរប្រពន្ធ ដោយផ្តល់ក្តីស្រលាញ់ដោយស្មោះដល់ប្រពន្ធ។

ប្រសិនបើស្វាមីឧស្សាហ៍ឱបប្រពន្ធពីក្រោយខ្នង ក្រសោបចង្កេះ នោះជាសញ្ញាបង្ហាញថា សេចក្តីស្រលាញ់របស់គាត់ចំពោះភរិយាគឺអស្ចារ្យណាស់។

៤. កាន់ដៃអ្នក ទោះនៅទីកន្លែងណាក៏ដោយ

បុរស​ដែល​ស្រឡាញ់​ភរិយា​យ៉ាង​ជ្រាល​ជ្រៅ​ នឹង​កាន់​ដៃ​ប្រពន្ធ​គ្រប់​ពេល​វេលា​គ្រប់​ទីកន្លែង​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។ គាត់អាចស្ទាប និងអង្អែលម្រាមដៃដែលមិនល្អឥតខ្ចោះរបស់នាង ហើយផ្តល់ការថើបដ៏ផ្អែមល្ហែមនៅលើដៃ។ នេះ​ក៏​ជា​សញ្ញា​នៃ​បុរស​ដែល​«​ញៀន​នឹង​ប្រពន្ធ​»​៕

ប្រភព ៖ Phunutoday / Knongsrok