សញ្ញាទាំង៥ដែលបង្ហាញថា អ្នកជាមនុស្សស្រីរឹងមាំ មិនត្រូវការពឹងផ្អែកលើមនុស្សប្រុសណាឡើយ

ខណៈពេលដែលមានមនុស្សស្រីមួយចំនួន នៅបន្តការរស់នៅពឹងផ្អែកលើស្វាមី ប៉ុន្តែក៏មានមនុស្សស្រីមួយចំនួនធំ ក្នុងពេលបច្ចុប្បន្ននេះ បែរជារស់នៅពឹងផ្អែកលើខ្លួនឯង និងយកខ្លួនឯងជាគោលជំហដ៏ធំទៅវិញ។ ដូច្នេះ ៥ចំណុចខាងក្រោមនេះ ជាសញ្ញាបង្ហាញថា អ្នកជាមនុស្សស្រីដែលរឹងមាំបំផុត ដោយមិនពឹងផ្អែកលើមនុស្សប្រុសណាម្នាក់នោះឡើយ មិនថាអ្នកជួបរឿងជូរចត់ ឬត្រូវបានមនុស្សណាបោះបង់អ្នកក៏ដោយ ក៏អ្នកនៅតែអាចរស់នៅជាមួយខ្លួនឯង ដោយសប្បាយរីករាយបំផុត។

១. មិនគិតដល់មនុស្សប្រុសណាម្នាក់ពេលជួបបញ្ហា

104899033_2671342109818413_2859693970324104658_o

ស្ត្រីខ្លាំង គឺពួកគេអាចគ្រប់គ្រងអ្វីៗដោយខ្លួនឯងបាន ដោយមិនចាំបាច់មានជំនួយពីនរណាម្នាក់ឡើយ។ ជាធម្មតាស្ត្រីដែលទន់ខ្សោយ គ្រាន់តែពិបាកបន្តិចនឹងគិតពីជំនួយរបស់បុរស។ ប៉ុន្តែជាមួយស្ត្រីខ្លាំងពូកែ ពួកគេធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង ពួកគេស្អប់លើការពឹងផ្អែក ពីព្រោះវាងាយនឹងត្រូវគេមើលងាយ។

២. ផ្ដោតសំខាន់លើការងារ និងការរកលុយ

105596935_2673939489558675_4064388824673273178_o

ស្ត្រីឆ្លាត មិនមែនល្ងីល្ងើ បណ្ដោយពេលទៅងប់ងល់ជាមួយនឹងបុរសណាទេ ផ្ទុយទៅវិញ ពួកគេផ្តោតតែលើការរកលុយ និងប្រឹងប្រែងធ្វើការងារឱ្យបានល្អតែប៉ុណ្ណោះ។ សម្រាប់ពួកគេ ការងារ ការរកលុយគឺជារឿងសំខាន់បំផុត មិនមែនបុរស ឬស្នេហានោះឡើយ។ ស្ត្រីប្រភេទនេះ ដឹង និងយល់ច្បាស់ថា មនុស្សប្រុសនឹងក្បត់ចិត្តនាងនៅថ្ងៃណាមួយ ប៉ុន្តែការងារ និងការរកលុយ មិនអាចក្បត់​ ឬទុកនាងចោលនោះទេ។

៣.​ មិនមានអារម្មណ៍ថាមានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍

105974110_2669400696679221_196104030773056098_o



នៅពេលមានអារម្មណ៍ថាអាពាហ៍ពិពាហ៍ នឹងមានភាពច្របូកច្របល់មិ នសប្បាយ​ និងគួរឱ្យធុញទ្រាន់ ស្ត្រីប្រាកដជាចាកចេញ។ ដោយសារតែពួកគេដឹងថា យុវវ័យរបស់ពួកគេមានកំណត់ ជីវិតមួយក៏វែងឆ្ងាយ ដូច្នេះមិនគួរល្ងង់នៅដើម្បីមនុស្សប្រុសមិនល្អនោះឡើយ។ អ្វីដែលពួកគេត្រូវការ គឺសេរីភាពដើម្បីអាចរស់នៅប្រកបដោយផាសុកភាព ដោយមិនពឹងផ្អែកលើនរណាម្នាក់។

៤. មិនមានបុរសក៏ជីវិតអ្នករីករាយ

110881162_3114108578626757_5640496145202410568_n

ស្ត្រីដែលគ្មានប្តីនៅក្បែរពួកគេ ហើយនៅតែមានអារម្មណ៍សប្បាយរីករាយ និងសន្តិភាពគឺជីវិតដែលនៅលីវ។ អ្នកមានភាពក្លាហាន និងមានលុយដើម្បីថែរក្សាខ្លួនអ្នក នូវជីវិតដែលមានសុភមង្គលបំផុត។ ពេលកម្សត់ទៅដើរទិញអីវ៉ាន់ពេលសប្បាយចិត្តណាត់ជួបជាមួយមិត្តភក្តិទៅកាហ្វេជជែកគ្នាលេង។ ជីវិតបែបនេះកាន់តែបំពេញបានច្រើន។ នាងក៏មិនត្រូវការប្ដីពិបាកចិត្ត និងព្រួយបារម្ភសម្រាប់មនុស្សគ្រប់គ្នាទេ។

៥.​ មិនផ្ដោតសំខាន់ថាមនុស្សប្រុសជាពិភពលោករបស់នាង

116237672_3114108488626766_4378792163882685582_n

ខណៈពេលដែលស្ត្រីល្ងីល្ងើនៅពេលពួកគេរស់នៅដើម្បីប្តី និងគោរពបូជាស្វាមីរបស់ពួកគេ ពួកគេនឹងដឹងពីរបៀបរស់នៅដោយខ្លួនឯង។ ពួកគេមិនឃើញមនុស្សប្រុសដូចអ្វីៗគ្រប់យ៉ាងទេ ដូច្នេះពេលគាត់ចាកចេញពួកគេមិនយំ ឬខូចចិត្តឡើយ ដរាបណាពួកគេមានអារម្មណ៍សប្បាយរីករាយ គឺវាគ្រប់គ្រាន់ហើយ៕

ប្រភព ៖ phunutoday.vn​ / ប្រែសម្រួល ៖ ភី អេក​ (ក្នុងស្រុករក្សាសិទ្ធ)