សញ្ញាទាំង៤បង្ហាញថា អារម្មណ៍របស់អ្នក និងមនុស្សម្នាក់នោះ ជាស្នេហា ឬគ្រាន់តែជាមិត្តភាព

មែនហើយ ពេលខ្លះភាពស្និទ្ធស្នាលខ្លាំង អាចឱ្យយើងច្រឡំថា វាជាអារម្មណ៍ស្នេហា តែការពិត វាគ្រាន់តែជាទំនាក់ទំនងមួយដែលត្រឹមជាមិត្តស្និទ្ធស្នាលតែប៉ុណ្ណោះ ដូច្នេះ វាប្រហែលជាពិបាកនឹងកំណត់ខ្លាំងណាស់។ តែយ៉ាងណាមិញ សញ្ញាទាំង៤ខាងក្រោមនេះ អាចឱ្យយើងបែងចែកបានហើយថា ទំនាក់ទំនងរវាងយើង និងមនុស្សម្នាក់នោះ តើជាទំនាក់ទំនងជាមិត្តធម្មតា ឬលើសពីពាក្យថាមិត្ត ឈានដល់អារម្មណ៍នៃសេចក្ដីស្នេហា?

១. អ្នកមានអារម្មណ៍ខឹង ឬប្រចណ្ដ នៅពេលដែលមនុស្សម្នាក់នោះនិយាយ ឬស្និទ្ធស្នាលជាមួយអ្នកផ្សេង

ប្រសិនបើអារម្មណ៍របស់អ្នកចំពោះបុគ្គលនោះ លើសពីមិត្តភាព អ្នកនឹងមានទំនោរទៅរកខាងខឹង អន់ចិត្ត ឬតែងតែប្រចណ្ឌចំពោះគេ នៅពេលដែលពួកគេខ្វល់ខ្វាយពីអ្នកដទៃ និងស្និទ្ធស្នាលជាមួយអ្នកផ្សេងជាងអ្នក។ អ្នកចង់ឱ្យមនុស្សម្នាក់នោះ យកចិត្តទុកដាក់ចំពោះអ្នកគ្រប់ពេល ឬចង់ឱ្យគេខ្វល់ពីអ្នកតែម្នាក់គត់។

6d214085e3d52f08fe26316ef61e5265

២. អ្នកតែងតែមានអារម្មណ៍ភ័យ ឬអៀននៅពេលអ្នកនៅជាមួយមនុស្សម្នាក់នោះ

ប្រសិនបើអ្នកមិនគ្រាន់តែចាត់ទុកមនុស្សម្នាក់នោះជាមិត្តភក្តិនោះទេ នៅពេលណាដែលអ្នកជួបមុខគេ ឬពេលដែលនៅក្បែរគេ អ្នកតែងតែមានអារម្មណ៍ភ័យ មិនស្រួល បេះដូងលោតញាប់ ឬតែងតែអៀន នោះជាអារម្មណ៍ដែលលើសពីមិត្តធម្មតាហើយ អ្នកកំពុងតែចាប់អារម្មណ៍ចំពោះគេ ឬស្រឡាញ់គេពិតមែន។

082b1d7d442ae007e4a5d16acd48cfe5



៣. អ្នកមានអារម្មណ៍ថា ពេលវេលាដែលនៅក្បែរគេគឺមិនដែលគ្រប់គ្រាន់ឡើយ

មិនថាអ្នកទាំងពីរនិយាយជាមួយគ្នាច្រើនប៉ុនណា Chat ជាមួយគ្នាគ្រប់ពេលបែបណា ឬទោះបីជានៅក្បែរគ្នាច្រើនយ៉ាងណាទេ អ្នកនៅតែមានអារម្មណ៍ថា អ្នកមានរឿងជាច្រើនដែលចង់និយាយជាមួយគេ ឬចង់ឱ្យគេដឹង។

អ្នកនៅតែមានអារម្មណ៍ថា អ្នកចង់នៅក្បែរគេ ព្រោះពេលវេលាដែលនៅក្បែរគេ ហាក់មិនគ្រប់គ្រាន់ទាល់តែសោះ។ ប្រសិនបើអ្នកតែងតែមានអារម្មណ៍បែបនេះ ច្បាស់ណាស់ថា អ្នកមិនមែនទុកគេត្រឹមតែជាមិត្តនោះឡើយ តែទំនាក់ទំនងរវាងអ្នក ហើយនឹងគេ គឺលើសពីពាក្យថាមិត្ត តែមិនមែនជាស្នេហាទេ។

71df4bb51917b5a36eb9389574b8ca6c

៤. អ្នកទាំងពីរដាក់ឈ្មោះហៅក្រៅឱ្យគ្នា​ ដែលស្ដាប់ទៅ វាគួរឱ្យស្រឡាញ់ណាស់

មនុស្សដែលស្និទ្ធស្នាលនឹងគ្នាបំផុត តែងតែដាក់ឈ្មោះហៅក្រៅឱ្យគ្នាទៅវិញទៅមក។ ប្រសិនបើអ្នកទាំងពីរមានសម្មតិនាមប្លែកៗចំពោះគ្នា វាជាសញ្ញាបញ្ជាក់ថាអារម្មណ៍របស់អ្នកមិនគ្រាន់តែជាមិត្តភាពនោះទេ ហើយវាដល់ពេលត្រូវសារភាពពីអារម្មណ៍របស់អ្នកចំពោះដៃគូរបស់អ្នកហើយ៕

ប្រភព ៖ Emdep / Knongsrok