វិធីទាំង៣ ដើម្បីជួយស្រោចស្រង់ដល់ជីវិតប្ដីប្រពន្ធ ប្រសិនបើមានវត្តមានអ្នកទី៣លេចចេញមក

អំពើផិតក្បត់អាចជាកំហុសរបស់មនុស្សម្នាក់ ប៉ុន្តែជាក់ស្ដែង វាក៏អាចជាកំហុសរបស់អ្នកទាំងពីរផងដែរ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទាំងពីរនៅតែស្រលាញ់គ្នា ដូច្នេះ អ្នកគួរតែចេះអត់ឱន និងផ្តល់ឱកាសឱ្យគ្នាជាថ្មី។រៀនអភ័យទោសបន្តិចម្តង ៗ ហើយបណ្តោយឱ្យរឿងអតីតកាលមិនល្អនោះកន្លងទៅឱ្យផុត គ្រប់យ៉ាងនឹងបានល្អប្រសើរ។

ដូច្នេះ ខាងក្រោមនេះ គឺជាវិធី៣ចំណុច ដើម្បីផ្សះផ្សា និងស្រោចស្រង់ទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នកឡើងវិញ បន្ទាប់ពីអ្នកមានបញ្ហា ការថ្នាំងថ្នាក់ដាក់គ្នា ព្រោះតែមានវត្តមានអ្នកទី៣ចូលមកជ្រៀតជ្រែក។

១. ត្រូវស្មោះត្រង់ជាមួយគ្នា

166675187_1159848564455839_8493723572783579749_n

ភាពស្មោះត្រង់នៅដំណាក់កាលនេះ នឹងធ្វើឱ្យដៃគូរបស់អ្នកស្ថិតក្នុងស្ថានភាពលំបាក និងអស់សង្ឃឹម។ ប៉ុន្តែក៏អរគុណផងដែរ ថាអ្នកទាំងពីរអាចក្រឡេកមើលបុព្វហេតុនៃការប្រេះស្រាំនៃទំនាក់ទំនង ហើយរៀនជួសជុលរបួសនេះឡើងវិញ។

មិនថាអ្នកបោក ឬបានក្បត់ដៃគូរបស់អ្នក ចូររៀនស្មោះត្រង់ជាមួយគ្នា។ មានតែពេលនោះទេ ដែលគ្រប់យ៉ាងនឹងបានល្អប្រសើរ ហើយរៀនអភ័យទោសឱ្យរឿងអតីតកាល ដើម្បីផ្សះផ្សាទំនាក់ទំនងរបស់អ្នកឡើងវិញ។

២. ប្តេជ្ញាចិត្តសម្រាប់ពេលអនាគត

166777012_1159848544455841_3470588992044176046_n



ទោះបីជាដឹងច្បាស់ក៏ដោយ វានឹងពិបាកក្នុងការទទួលយកការពិតដែលថា នៅពេលដែលអ្នកមានស្នេហាដៃគូរបស់អ្នកបានភ្លេចទាំងអស់ពីការសន្យាចាស់ ដែលបានធ្វើជាមួយអ្នក។ ប៉ុន្តែសម្រាប់ពេលនេះ ការប្តេជ្ញាចិត្ត គឺជាអ្វីដែលរំឭកភាគីម្ខាងទៀតអំពីការទទួលខុសត្រូវរបស់ពួកគេនៅក្នុងទំនាក់ទំនងនេះ។

ផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមក ដើម្បីបំពេញការសន្យារបស់ពួកគេ ផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីអាចព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ នេះជាវិធីល្អបំផុតដើម្បីព្យាបាលអាពាហ៍ពិពាហ៍ក្រោយពេលមានស្នេហាក្បត់ផិតលើកទីមួយ។

៣. រៀនឱ្យបំភ្លេចរឿងអតីតកាលដែលមិនល្អ

167787570_1159848524455843_5718406719560363265_n

អំពើផិតក្បត់អាចជាកំហុសរបស់មនុស្សម្នាក់ ប៉ុន្តែវាក៏អាចជាកំហុសរបស់អ្នកទាំងពីរផងដែរ។ ទោះយ៉ាងណា បើអ្នកទាំងពីរនៅតែស្រលាញ់គ្នា សូមផ្តល់ឱកាសឱ្យគ្នាម្តងទៀត។ រៀនអភ័យទោសបន្តិចម្តង ៗ ហើយបណ្តោយឱ្យរឿងអតីតកាលមិនល្អនោះកន្លងទៅឱ្យផុត ជឿថាគ្រប់យ៉ាងនឹងបានប្រសើរ។

ទោះបីជាអ្នកដឹងច្បាស់វាពិបាកក្នុងការបំភ្លេចរឿងទាំងនេះ ប៉ុន្តែជំនួសឱ្យការបណ្ដោយខ្លួនពីអតីតកាល ចូរអ្នករៀនពីរបៀបដែលអ្នកមិនអាចផ្លាស់ប្តូរដោយការរស់នៅក្នុងអតីតកាល។

កុំរស់នៅជារៀងរហូតក្នុងអតីតកាល តែត្រូវគិតពីអនាគតគ្រួសារអ្នក បន្ទាប់ពីមនុស្សម្នាក់ទៀតបានទទួលមេរៀនសក្ដិសមផ្ទាល់ខ្លួន និងរបៀបមើលអ្វីដែលល្អបំផុតសម្រាប់ខ្លួនគេ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok