វិធីដ៏ល្អទាំង ៣ ដើម្បីប្រមូលលាភសំណាង ចូលមកក្នុងជីវិតរបស់អ្នក

ប្រសិនបើថ្មីៗនេះអ្នកមានអារម្មណ៍ថាការងារ និងជីវិតរបស់អ្នកមិនមានសំណាង និងរលូនដូចអ្នកចង់បានទេ។ ចូរគិតដោយស្ងប់ចិត្ត ហើយរកមើល ថាតើមូលហេតុមកពីអ្វី? ជំនួសឱ្យការខឹង និងការជម្រុញចិត្ត សូមប្រយ័ត្នមានការគ្រប់គ្រងខ្លួនឯងឱ្យបានច្រើន ហើយចាត់វិធានការខ្លះដើម្បីកែលម្អសំណាង និងប្រមូលយកសំណាងចូលមកក្នុងជីវិតរបស់អ្នកវិញ។

១. ផ្លាស់ប្ដូរម៉ូដសក់

Screen Shot 2021 09 25 At 12.31.57 AM

ម៉ូដសក់ ពិតជាមានឥទ្ធិពលយ៉ាងសំខាន់ទៅលើរូបភាពរបស់មនុស្សម្នាក់ៗ។ ម៉ូដសក់ក៏ជាការបង្ហាញដ៏សំខាន់នៃសំណាង និងហុងស៊ុយរបស់មនុស្សម្នាក់ៗផងដែរ។ មនុស្សដែលគ្មានសំណាង ច្រើនតែមិនខ្វល់ពីម៉ូដសក់របស់ពួកគេឡើយ។ ដោយសារតែម៉ូដសក់មិនស្រស់ស្អាត និងមិនសមរម្យ ពួកគេមើលទៅចាស់ និងមិនសូវទាក់ទាញន៉ឡើយ។

ទោះយ៉ាងណាក៏ដោយ មនុស្សសំណាងតែងតែយកចិត្តទុកដាក់លើរូបភាព និងម៉ូដសក់របស់ពួកគេ។ ដូច្នេះ ប្រសិនបើអ្នកជួបសំណាងអាក្រក់ ហើយចង់ផ្លាស់ប្តូរសំណាងរបស់អ្នក អ្នកគួរតែប្តូរម៉ូដសក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការផ្លាស់ប្តូរម៉ូដសក់ដែលសក្តិសមជាងមុន ការធ្វើឱ្យកាន់តែស្រស់ស្អាត នឹងធ្វើឱ្យអារម្មណ៍ និងស្មារតីរបស់អ្នកប្រសើរឡើង។

អារម្មណ៍រីករាយ ស្មារតីស្វាហាប់ សំណាងនឹងកើតឡើងដោយធម្មជាតិ។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថាសំណាងអាក្រក់កំពុងតោងជាប់អ្នក ហើយមិនព្រមឈប់ សូមសាកល្បងផ្លាស់ប្តូរម៉ូដសក់របស់អ្នក ដើម្បីបង្កើនសំណាងរបស់អ្នក។

២. ធ្វើអំពើល្អ



Screen Shot 2021 09 25 At 12.32.02 AM

នៅពេលដែលអ្នកមានសំណាងអាក្រក់ ជំនួសឱ្យការនៅផ្ទះ សម្ងំតែម្នាក់ឯង ឬបន្ទោសអ្នកដទៃ បន្ទោសខ្លួនឯង អ្នកគួរតែចេញទៅក្រៅ ហើយដើរឱ្យបានច្រើន។ អ្នកគួរតែទៅកន្លែងដែលមានមនុស្សច្រើន ឬកន្លែងដែលមានស្ថានភាពលំបាកហើយជួយពួកគេឱ្យបានច្រើន។

កន្លែងដែលមានមនុស្សច្រើន តែងតែមានហុងស៊ុយដែលខ្លាំង ដែលអាចបង្កើនសំណាងរបស់អ្នកតាមធម្មជាតិ។ ទោះយ៉ាងណាក៏ដោយ អ្នកគួរតែទៅកន្លែងដែលមានថាមពលវិជ្ជមាន ចៀសវាងកន្លែងដែលមានមនុស្សច្រើន ប៉ុន្តែមានថាមពលអវិជ្ជមានជាច្រើនដូចជាមន្ទីរពេទ្យ។

៣. ធ្វើដំណើរ និងសម្រាកឱ្យបានច្រើន

Screen Shot 2021 09 25 At 12.32.06 AM

នៅពេលអ្នកជួបសំណាងអាក្រក់ អារម្មណ៍របស់អ្នកប្រាកដជាត្រូវបានប៉ះពាល់។ បើអាចអ្នកអាចធ្វើដំណើររយៈពេលខ្លី ឬទៅកន្លែងបរិសុទ្ធខាងសាសនា ដើម្បីធ្វើឱ្យព្រលឹងអ្នកបានស្ងប់ សម្រាករាងកាយរបស់អ្នក និងធ្វើឱ្យវិស័យថាមពលរបស់អ្នកប្រសើរឡើង។ យកល្អ អ្នកគួរតែដើរលេងសម្រាក ទៅកន្លែងថ្មីៗ ជួបមនុស្សថ្មីៗ ហើយចៀសវាងទៅកន្លែងដាច់ស្រយាល អាប់អួរ និងវាលខ្សាច់៕

ប្រភព ៖ Emdep / Knongsrok