លក្ខណៈពិសេស៩ចំណុចរបស់ប្រពន្ធល្អ! បើនារីណាមាន៣ចំណុចឡើង ដណ្ដឹងទៅមិនខុសទេប្រុសៗ

មានគេសួរថា តើនារីបែបណា ទើបចាប់ទុកថាជាប្រពន្ធល្អ? តាមពិតទៅល្អ និងអាក្រក់ ពីដើមមកសុទ្ធតែមិនអាចប្រៀបធៀបគ្នាបាននោះទេ ថ្ងៃនេះយើងខ្ញុំសូមលើកពីចំណុចទូទៅមួយចំនួនរបស់ប្រពន្ធល្អ ដែលបុរសភាគច្រើនប្រាថ្នាចង់បានជាភរិយា យកមកសម្រាយខ្លីៗជូនដល់មិត្តអ្នកអានដើម្បីចូលរួមមកវែកញែកទាំងអស់គ្នា។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសធំៗទាំង៩យ៉ាង ដែលនៅក្នុងនោះមានចាប់ពី៣ឡើងទៅ បញ្ជាក់ថាក្នុងផ្ទះអ្នកមានវត្ថុទិព្វហើយ!

Ba95b2897016630c2a8b59d33d972a08

១. ចិត្តល្អ ៖ ចិត្តល្អមិនចាំបាច់និយាយនោះទេ នេះគឺជាលក្ខខ័ណ្ឌមូលដ្ឋានរបស់ប្រពន្ធល្អ ឱ្យតែមានចិត្តស្អាតស្អំ ជីវិតទើបកាន់តែស្រស់បំព្រង។

២. នាងដឹងរឿងគ្រប់យ៉ាង តែបែរជាមិនខ្វល់ខ្វាយច្រើន ៖ និយាយឱ្យស្រួលស្តាប់ នាងរាងល្ងង់បន្តិច ល្ងង់នេះមិនមែនបានន័យថាល្ងង់ខ្លៅនោះទេ ប៉ុន្តែគឺនាងជានារីដែលមិនចូលចិត្តប្រកាន់ច្រើនធ្វើខ្លួនឯងល្ងង់បន្តិច ពីព្រោះរឿងក្នុងគ្រួសារបើធ្វើខ្លួនជានារីឈ្លាសវៃពេក នោះនឹងមានរឿងប្រកាន់ច្រើនជាមិនខាន ។

៣. កត្តញ្ញូ ៖ ប្រពន្ធដែលមានភាពកត្តញ្ញូ ជាធម្មតាទំនាក់ទំនងម្តាយក្មេក និងកូនប្រសារក៏អាចដោះស្រាយបានយ៉ាងរលូនដែរ អាចនាំឱ្យគ្រួសារសុខដុមរមនា និងសុភមង្គលបាន។

5152017c8216d7353a966a1a67255628

៤. មានថ្វីមាត់ ៖ នាងមិនបាច់ពូកែខ្លាំងពេកនោះទេ ចំពោះការនិយាយស្តីអាចចេះលើកដាក់សំឡេង ប្រើពាក្យផ្អែមល្អែម ជួនកាលចំពោះការនិយាយគ្នារវាងសង្សារ ឬគូស្វាមី សម្រាប់អ្នកទាំងពីរមានពាក្យនិយាយជាមួយគ្នាមិនចេះអស់ក៏ថាបាន ដោយសារនារីជាភរិយា គាត់មានភាពប៉ិនប្រសព្វក្នុងការនិយាយស្តី ហើយធ្វើឱ្យសម្ព័ន្ធភាពស្នេហារបស់អ្នកទាំងពីរកាន់តែល្អូកល្អើន ។



៥. យល់ពីទុក្ខលំបាក ៖ អាចដោះស្រាយទំនាក់ទំនងអ្នករាល់គ្នានៅក្នុងគ្រួសារបានល្អ ដោយការចេះយល់ពីទុក្ខលំបាកអ្នករាល់គ្នា ក៏អាចអធ្យាស្រ័យដល់គេដោយគ្មានភាពគុំកួន ទោះបីជាខឹងម៉ួមៅក៏ចេះមើលតាមកាលៈទេសៈដែរ។

៦. មានរូបសម្បត្តិគួរសម ៖ មិនបាច់ស្រស់ស្អាតពេកទេ អាចមើលទៅសមរម្យបានហើយ ឱ្យតែមានចិត្តទូលាយ ចេះតុបតែងខ្លួន ក៏អាចញុំាងឱ្យអ្នកដទៃមើលមកខ្លួនយើងឃើញនូវភាពស្រស់ស្អាតហើយសប្បាយចិត្តតាមនោះដែរ។

61289ad6927c03d1b1c701bc2f5d796f

៧. ឯករាជ្យ ៖ នារីដែលមានសេដ្ឋកិច្ចឯករាជ្យ ជីវិតក៏ត្រូវឯករាជ្យដែរ មិនពឹងពាក់មនុស្សប្រុសខ្លាំងពេក មិនស្អិតជាប់ជាមួយមនុស្សប្រុសខ្លាំងពេក នេះក៏ជាកត្តាដែលទាក់ទាញមនុស្សប្រុសបានមួយផ្នែកធំដែរ។

៨. ចេះកំប្លែង ៖ មនុស្សស្រីដែលចេះកំប្លែងអាចញ៉ិញ៉ក់ ឌឺដង ផ្លែផ្កា លេងសើច ក៏ជារឿងមួយល្អសម្រាប់ទំនាក់ទំនងដៃគូស្នេហាដែរ ព្រោះរស់នៅជាមួយនារីបែបនេះ មិនបាច់បារម្ភថាជីវិតខ្វះរស់ជាតិនោះទេ ជារៀងរាល់ថ្ងៃតែងយល់ថាមានភាពរីករាយក្នុងជីវិត។

៩. មានទំនុកចិត្តលើខ្លួនឯង ៖ នារីដែលមានទំនុកចិត្តលើខ្លួនឯង ទើបស្រស់ស្អាតជាទីបំផុត ម្យ៉ាងទៀតមានភាពទាក់ទាញពិសេសមួយប្រភេទនេះ ញុំាងឱ្យគេមើលមកខ្លួនយើងមិនធុញទ្រាន់ឡើយ ថែមទាំងឱ្យជីវិតយើងមានភាពរស់រវើកទៀតផង៕

អត្ថបទដោយ ៖ Mythical Bird (ក្នុងស្រុក)