រៀបការរួច! តើគួរនៅជាមួយឪពុកម្ដាយ ឬចេញក្រៅរស់នៅតែពីរនាក់ប្ដីប្រពន្ធ?

វាជារឿងដែលពិបាកនឹងសម្រេចចិត្តបំផុត នៅពេលដែលរៀបការរួច ថាគួរនៅជាមួយម៉ាក់ប៉ាខាងប្ដី ឬប្រពន្ធ និងចេញទៅរកផ្ទះនៅដាច់ដោយឡែកពីពួកគាត់។ មនុស្សប្រុសខ្លះ តែងតែទាមទារឱ្យប្រពន្ធទៅនៅខាងខ្លួន ដើ្បម្បីបានមើលថែឪពុកម្ដាយដែលចាស់ៗ ឬខាងខ្លួនមានមុខរបររកស៊ីស្រាប់។

ប៉ុន្តែភាគច្រើននៃមនុស្សស្រីគឺ ចង់នៅផ្ទះម្ដាយឪពុកខ្លួនឯង ឬចេញទៅនៅខាងក្រៅ រកផ្ទះសម្បែងនៅតែពីរនាក់ប្ដីប្រពន្ធ ព្រោះនាងមិនចង់នៅជាមួយម្ដាយឪពុកក្មេកទេ នាំតែម្ដាយក្មេកទើសចិត្ត កើតមានបញ្ហានឹងគ្នា។

Screen Shot 2020 03 31 At 1.21.14 PM

តែសំណួរសួរថា តើគួរនៅខាងណា ឬនៅដាច់ដោយឡែកនោះគឺ​ អាស្រ័យលើស្ថានភាព និងលទ្ធភាពរបស់ប្ដីប្រពន្ធថ្មីថ្មោងហ្នឹងហើយ។ បើឪពុកម្ដាយចាស់ៗ មិនមានកូនៗនៅជាមួយទេ ហើយចិត្តទូលាយជាមួយកូនប្រសារ អ្នកគួរតែនៅជាមួយពួកគាត់ មើលថែ តបស្នងសងគុណគាត់ទៅ ការរស់នៅមិនមានបញ្ហាទេ។ ប៉ុន្តែប្រសិនបើអ្នកមានលទ្ធភាពក្នុងការចាកចេញ ដើម្បីទៅសាងគ្រួសារថ្មីដោយខ្លួនឯង អាចមានលុយទិញផ្ទះនៅបាន គួរតែទៅនៅតែពីរនាក់ប្ដីប្រពន្ធ ខុសត្រូវអី ក៏មានតែប្ដីប្រពន្ធយើង មិនមានម្ដាយក្មេក ឬឪពុកក្មេក ចាំតែទើស ថ្នាំងថ្នាក់ចិត្ត។

វាជាជម្រើស និងការសម្រេចចិត្តរបស់អ្នក សូមបញ្ជាក់ថា មិនមែនឱ្យតែ ឪពុកម្ដាយក្មេក និងកូនប្រសារស្រី ឬប្រុស សុទ្ធតែមិនត្រូវធាតុគ្នានោះទេ ពេលខ្លះ ម៉ែឪក្មេក ស្រឡាញ់កូនប្រសារជាងកូនបង្កើតទៅទៀត នេះស្ថិតលើសំណាង និងបុណ្យរបស់អ្នកហើយ៕



Screen Shot 2020 03 31 At 1.19.58 PM

Screen Shot 2020 03 31 At 1.20.09 PM

Screen Shot 2020 03 31 At 1.20.50 PM

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ