រឿង ៥ យ៉ាងដែលអ្នកមិនគួរធ្វើដាច់ខាត បន្ទាប់ពីទទួលទានអាហាររួច

មនុស្សយើងភាគច្រើនស្ទើតែមិនមានពេលគ្រប់គ្រាន់ដោយសារតែមានការងារច្រើនត្រូវធ្វើ អ្នកខ្លះស្ទើតែគ្មានពេលសម្រាកទៀតផង ហើយវាក៏អាចប៉ះពាល់ដល់ទំលាប់ប្រចាំថ្ងៃរបស់យើងទេ។ មនុស្សមួយចំនួនក្រោយពីញ៉ាំអាហាររួចភ្លាមៗពួកគេម្នាក់ៗមានទម្លាប់ប្រចាំថ្ងៃផ្សេងៗគ្នាដោយមិនដឹងពីគ្រោះថ្នាក់ និងហានិភ័យ។

យោងតាមគេហទំព័រ Bright Side បានឱ្យយើងដឹងថាទម្លាប់មិនល្អ ៥ យ៉ាងដែលអ្នកមិនគួរធ្វើក្រោយញ៉ាំអាហាររួច ប្រសិនបើទម្លាប់ទាំងនេះប្រិយមិត្តបានធ្វើ ចូរបញ្ឈប់ជាបន្ទាន់និងអនុវត្តតាមការណែនាំខាងក្រោមនេះ៖

1. ងូតទឹក

5 Things You’d Better Avoid After a Meal

នៅពេលដែលអ្នកងូតទឹកភ្លាមៗក្រោយពីញ៉ាំអាហាររួចសីតុណ្ហភាពនៃរាងកាយរបស់អ្នកកើនឡើង ហើយដើម្បីទប់ទល់នឹងបញ្ហានេះរាងកាយនឹងបញ្ជូនឈាមដល់ស្បែកច្រើនជាងធម្មតា។ ការណ៍នេះអាចរំខានដល់ដំណើរការរំលាយអាហារ និងធ្វើឱ្យការរំលាយអាហារយឺត។

ក្រោយពីទទួលទានអាហាររួច ៣០នាទីនោះទើបជាពេលវេលាសក្តិសមសម្រាប់ងូតទឹក។

2. ញ៉ាំតែ

5 Things You’d Better Avoid After a Meal

សម្រាប់មនុស្សខ្លះ ញ៉ាំតែក្តៅមួយពែងបន្ទាប់ពីញ៉ាំអាហាររួចគឺជាផ្នែកសំខាន់មួយនៃពេលអាហារ។ ប៉ុន្តែការសិក្សាបង្ហាញថាភេសជ្ជៈគ្មានគ្រោះថ្នាក់នេះរំខានដល់ការស្រូបយកជាតិដែកដែលជាសារធាតុរ៉ែដែលដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយមនុស្ស។ ដូច្នេះកុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សដែលទទួលរងនូវកង្វះជាតិដែកគួរជៀសវាងផឹកតែក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីបរិភោគ។

3. គេង

5 Things You’d Better Avoid After a Meal

គេងបន្ទាប់ពីញ៉ាំអាហាររួចគឺមិនល្អចំពោះសុខភាពឡើង ដោយសារក្រពះរបស់អ្នកពេញដោយអាហារបណ្តាលឱ្យមានការរអាក់រអួលដូចជាការក្រហាយទ្រូង ភើ និងឡើងជាតិអាស៊ីតខ្ពស់។ លើសពីនេះទៀតវាត្រូវបានគេបង្ហាញថាការគេងទៀងទាត់ភ្លាមៗបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។



អ្នកជំនាញយល់ស្របថាការចូលគេងបន្ទាប់ពីបរិភោគអាហារគួរទុកចន្លោះចាប់ពីជាង ២ម៉ោងទៅទើបជាការប្រសើរ។

4. ហាត់ប្រាណ

5 Things You’d Better Avoid After a Meal

អ្នកជំនាញបានណែនាំថាទទួលទានអាហាររួចភ្លាមមិនគួរហាត់ប្រាណនោះទេ​ ព្រោះវាបណ្តាលឱ្យមានអាការមិនស្រួលដូចជា ត្អើក និងចង្អោរក៏ដូចជាផលវិបាកធ្ងន់ធ្ងរជាងនេះ: ការកើនឡើងហានិភ័យនៃការប៉ះទង្គិចផ្លូវចិត្ត និងប្រកាច់។

អ្នកជំនាញណែនាំឱ្យហាត់ប្រាណបន្ទាប់ពីទទួលទានអាហាររួចរំលងរយៈពេល ២ម៉ោង។

5. ជក់បារី

5 Things You’d Better Avoid After a Meal

ស្ទើរតែគ្រប់ប្រព័ន្ធទាំងអស់នៅក្នុងខ្លួនរបស់យើងចូលរួមក្នុងដំណើរការរំលាយអាហារយ៉ាងសកម្ម។ នៅពេលអ្នកជក់បារី ជាតិនីកូទីននឹងត្រូវបានស្រូបយកដោយកម្លាំងទ្វេដូច្នេះបង្កើនផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំង។ លើសពីនេះទៀតវាបានបង្ហាញថាថ្នាំជក់អាចរារាំងការស្រូបយកវីតាមីននិងជាតិរ៉ែរួមមានកាល់ស្យូមនិងវីតាមីន C និង D ធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពអាហារដែលផ្តល់សុខភាពល្អបំផុត។

ជាការពិតវាជាការល្អប្រសើរណាស់ប្រសិនបើអ្នកផ្តាច់បារីបាន។ ប៉ុន្តែប្រសិនបើអ្នកជក់បារីជាប្រចាំ ហើយនៅតែមិនអាចផ្តាច់ជក់បារីបានបន្ទាប់ពីញ៉ាំអាហារ​ចូរទុកចន្លោះពេល ២០នាទីបន្ទាប់ពីទទួលទានអាហាររួចសិនចាំជកបារី៕

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ Brightside