រឿង៤យ៉ាងដែលអ្នកគួរធ្វើនៅចុងឆ្នាំនេះ ដើម្បីប្រមូលយកលាភសំណាងឆ្នាំថ្មីត្រឡប់មកវិញ!

ជាការពិតណាស់ឆ្នាំចាស់ ក៏តែងតែមានរឿងមិនល្អកកើតឡើង ដែលធ្វើឱ្យយើងមានអារម្មណ៍មិនស្រឡះ ដូច្នេះ​ដើម្បីលាងជម្រះនូវបញ្ហាឧបទ្រុបចង្រៃទាំងឡាយចៀសចេញ៌្យឆ្ងាយអស់នៅក្នុងឆ្នាំចាស់នេះ យើងគួរតែធ្វើរឿង៤យ៉ាង ដើម្បីជម្រុះចោលនូវរឿងរ៉ាវមិនល្អ និងប្រមូលយកហុងស៊ុយលាភសំណាងសម្រាប់ឆ្នាំថ្មីត្រឡប់មកវិញ។

១. សម្អាតការិយាល័យ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ ...

Screen Shot 2020 12 09 At 9.16.43 PM

យោងតាមអ្នកជំនាញក្បួនហុងស៊ុយបានឱ្យដឹងថា នៅចុងឆ្នាំនេះដើម្បីជួយទាក់ទាញសំណាងក្នុងឆ្នាំថ្មីនេះ អ្នកគួរតែសម្អាតការរាយប៉ាយនៅក្នុងការិយាល័យ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់គេងជាដើម ដើម្បីលាងជម្រះរាល់ឧបទ្រុបទាំងឡាយ និងប្រែក្លាយឱ្យទៅជាសំណាងល្អ ទ្រព្យហូរចូលមកវិញ។

ដោយសារតែការប៉ះទង្គិចគឺជាសញ្ញាមួយនៃថាមពលដែលនៅទ្រឹង វាអាចរំខានដល់លំហូរនៃទ្រព្យសម្បត្តិដែលពិបាកនឹងហូរចូលក្នុងផ្ទះរបស់អ្នក។

២. បោះចោលរបស់របរចាស់ដែលខូច ឬបែកបាក់

Skynews Furniture Repair_4475556

ប្រសិនបើអ្នកចង់បឺតយកទ្រព្យសម្បត្តិរបស់អ្នកចូលក្នុងផ្ទះវិញ សូមបោះចោលវត្ថុដែលខូច ជាពិសេសចាន ពែង ឆ្នាំងចាស់ៗ ប្រតិទិនចាស់ ផើងដែលមិនប្រើសៀវភៅឯកសារចាស់ដែលមិនចាំបាច់ចោល។

យោងតាមអ្នកជំនាញហុងស៊ុយបានឱ្យដឹងថា របស់របរដែលខ្ទេចខ្ទី គឺជាហេតុផលមួយដែលធ្វើឱ្យអាជីវកម្មមានការលំបាក មនុស្សបាត់បង់ថាមពល បាត់បង់អាយុជីវិតដែលធ្វើឱ្យម្ចាស់ផ្ទះពិបាកក្នុងការអនុគ្រោះក្នុងការងារ និងប្រាក់។

ដូច្នេះអ្នកគួរតែបោះចោលរបស់ណាដែលលែងប្រើការ ឬវាចាស់ពេកមិនអាចប្រើបានចោលឱ្យអស់ទៅ។ វាក៏ជាការបង្ហាញពីការដែលយើងបោះចោលនូវគ្រោះកាចចង្រៃទាំងពួងផងដែរ។



៣. រៀបចំបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់គេង

A9b9b159d4059429875e67415edbb5b3

ក្នុងឱកាសចូលឆ្នាំថ្មី ដើម្បីបួងសួងសុំសំណាង និងលាភល្អៗក្នុងឆ្នាំថ្មីនេះ អ្នកក៏ត្រូវតុបតែងកន្លែងសំខាន់ៗនៅក្នុងផ្ទះ ដូចជាការិយាល័យ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់គេង ទីតាំងទាំងនេះគឺជានិមិត្តរូបនៃភាពរុងរឿង។

អ្នកគួរតែតាំងលំអរនូវ កាក់មាសប្រាក់ ដើមលុយជាដើម ក្រៅពីនេះអ្នកក៏ត្រូវតុបតែងផ្ទះបាយ និងបន្ទប់គេងដើម្បីធ្វើឱ្យផ្ទះរបស់អ្នកកាន់តែស្រស់ស្អាត ធ្វើឱ្យអារម្មណ៍សមាជិកនៃផ្ទះកាន់តែមានអារម្មណ៍ធូរស្បើយ គ្រួសារបន្ថែមនូវអារម្មណ៍ស្រឡះ សុភមង្គលពេញផ្ទះ។

៤. ដាំដើមឈើក្នុងផ្ទះបន្ថែមទៀត

Screen Shot 2020 12 09 At 9.16.48 PM

ប្រសិនបើអ្នកចង់ទាក់ទាញសំណាង បង្កើនថាមពលល្អ អ្នកគួរតែដាំដើមឈើខ្លះនៅក្នុងបន្ទប់ទទួលភ្ញៀវ ឬការិយាល័យ ឬនៅក្នុងផ្ទះបាយជាដើម។ ដោយសារតែដើមឈើគឺជានិមិត្តរូបនៃជីវិត និងរួមចំណែកក្នុងការនាំយកថាមពលស្រស់ចូលមកក្នុងផ្ទះផងដែរ។ មានដើមឈើនៅក្នុងផ្ទះនឹងជួយស្រូបយកខ្យល់ក្នុងឆ្នាំថ្មី ធ្វើឱ្យគ្រួសារអ្នកមានសំណាងល្អណាស់។

អ្នកអាចជ្រើសរើសរុក្ខជាតិដែលមានឈ្មោះ ដែលមានន័យថាសំណាង ដើម្បីដុះនៅក្នុងផ្ទះ។ ប្រភេទដើមឈើដែលមានប្រជាប្រិយបំផុតដែលបង្ហាញពីទ្រព្យសម្បត្តិរបស់ពួកគេគឺដូចជា ប្រទាលសំណាង ដើមលុយ ជាដើម -ល-៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)