រឿងទាំង ៥ ដែលមនុស្សស្រីត្រូវចាំ ពេលនៅរស់នៅជាមួយនឹងម្ដាយក្មេក

មនុស្សស្រីដែលឆ្លាត មិនខ្វល់ថា រៀបការហើយត្រូវរស់នៅជាមួយនឹងម្ដាយបង្កើត ម្ដាយក្មេក ឬរស់នៅបែកផ្ទះនោះឡើយ តែអ្វីដែលនាងត្រូវដឹង គឺនៅពេលដែលត្រូវទៅរស់នៅខាងប្ដី នៅផ្ទះជាមួយនឹងម្ដាយក្មេក ក្នុងនាមជាកូនប្រសារស្រី ត្រូវចងចាំរឿងទាំង ៥ យ៉ាងនេះទុក បើអ្នកអាចធ្វើបាន ជីវិតអ្នកនឹងស្រណុកស្រួល មានសំណាង ម្ដាយក្មេក អាណិតស្រឡាញ់ទ្វេដង។

១. ដាច់ខាតកុំឈ្លោះជាមួយប្តីនៅមុខម្តាយក្មេក

ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ អ្នក​ទាំង​ពីរ​ប្រាកដ​ជា​មិន​អាចចៀស​ផុតពី​ជម្លោះ​ និង​ការ​ខ្វែង​គំនិត​គ្នា​បាន​ឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រកែកជាមួយប្តីរបស់អ្នកនៅចំពោះមុខគ្រួសាររបស់គាត់ឡើយ។ បើ​ខឹង​ខ្លាំង​ពេក ព្យាយាម​ទប់​វា​ដោយ​ចេញ​ទៅ​ទទួល​ខ្យល់​អាកាសបន្តិចឲសិន ហើយចាំ​ត្រលប់​មក​វិញ។ អ្នក​គួរ​តែ​ប្រកែក ​និង​និយាយ​ដោយ​ត្រង់​ជាមួយ​ប្តី​របស់​អ្នក​នៅ​ពេល​ដែលនៅតែពីរនាក់ស្ងាត់ៗ ទើបជាការល្អ។

Image_2022 04 22_011202705

២. ត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងទម្លាប់រស់នៅថ្មី

គ្រួសារនីមួយៗ ប្រាកដជាមានទម្លាប់រស់នៅរៀងៗខ្លួន។ ប៉ុន្តែកូនក្រមុំជាច្រើនចង់ផ្លាស់ប្តូរព្រោះពួកគេគិតថាវាមិនល្អ ប៉ុន្តែនេះជារឿងហាមឃាត់ជាដាច់ខាត។

អ្វី​ដែល​កូនមនុស្សស្រីគួរ​ធ្វើ​ គឺ​រៀន​ និង​ស៊ាំ​នឹង​របៀប​រស់នៅ​ថ្មី​នោះ។ លុះត្រាតែវាមានឥទ្ធិពលខ្លាំងដល់សុខភាព ឬសុភមង្គលក្នុងគ្រួសារ សូមផ្តល់ដំបូន្មានដ៏ឈ្លាសវៃដល់ម្តាយក្មេករបស់អ្នក។ បើមិនដូច្នេះទេ អ្នកគ្រាន់តែត្រូវសម្របខ្លួនទៅនឹងជីវិតថ្មីរបស់អ្នក។

៣. ចរិតឱ្យសុភាពរាបសារ កុំបង្កជម្លោះជាមួយសមាជិកគ្រួសារ

បងប្អូនបង្កើត គឺជាទំនាក់ទំនងជិតស្និទ្ធ។ តែយ៉ាងណាមិញ នៅពេលដែលអ្នករៀបការ ទៅរស់នៅខាងប្ដី ជាពិសេសនៅពេលដែលអ្នកទើបរៀបការថ្មីថ្មោង ម្តាយក្មេកគ្រប់រូបតែងតែយកចិត្តទុកដាក់ ថាតើអ្នកចុះសម្រុងជាមួយមនុស្សគ្រប់គ្នាឬអត់។ វា​មិន​មែន​ជា​ការមើលបំណាំ​ទេ វា​គ្រាន់​តែ​ជា​ការ​សាកល្បង​តូច​មួយ​ដើម្បី​មើល​ថា​ តើ​អ្នក​សម​នឹង​គ្រួសារ​ថ្មី​របស់​អ្នក​ឬ​អត់។



កូនប្រសាស្រីដែលអាចចុះសម្រុងជាមួយបងប្អូនក្នុងគ្រួសារ ជាពិសេសដោយមិនមានការច្រណែនឈ្នានីស ការរស់នៅដោយភាពស្មោះត្រង់ ប្រាកដជាត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់។

Image_2022 04 22_011053175

៤. ការសាកសួរអំពីសុខភាព

នៅអាយុរបស់ម្តាយក្មេក ពួកគាត់នឹងឈឺជាញឹកញាប់ដោយចៀសមិនរួចពីជំងឺមួយឬមួយផ្សេងទៀតឡើយ។ ពេលខ្លះស្ត្រីតែងតែខ្លាចប៉ះពាល់ដល់ការងាររបស់កូន ដូច្នេះពួកគេមិនចង់រំខាន ប៉ុន្តែការពិតសម្រាប់មនុស្សចាស់ ការទៅលេងនាំមកនូវប្រភពដ៏សំខាន់បំផុតនៃការលើកទឹកចិត្តខាងវិញ្ញាណ។

ក្នុងនាមជាកូនប្រសារ អ្នកគួរតែទៅពិនិត្យសុខភាពម្តាយក្មេកឱ្យបានទៀងទាត់ ជាពិសេសនៅពេលដែលម្តាយក្មេកចាស់ និងមានជំងឺប្រចាំកាយ។ បើចាំបាច់ នាំម្តាយក្មេកទៅមន្ទីរពេទ្យដើម្បីតាមដានសុខភាពឱ្យបានជាប់លាប់។ បើមិនរស់នៅផ្ទះតែមួយទេ ត្រូវតែហៅកូនៗទៅលេងគាត់ជាប្រចាំ កុំឱ្យខានឡើយ។

៥. ទៅទិញអីវ៉ាន់ជាមួយម៉ាក់

ក្នុង​នាម​ជា​ស្ត្រី ប្រាកដ​ណាស់​អ្នក​ម្តាយ​គ្រប់​រូប​ចាប់​អារម្មណ៍​នឹង​ការ​ដើរ​ទិញ​ឥវ៉ាន់។ ខណៈពេលដែលកូនប្រុសជាធម្មតាមិនចាប់អារម្មណ៍នឹងរឿងនេះ ពេលនេះកូនប្រសារស្រីត្រូវតែក្លាយជាដៃគូដ៏ល្អរាល់ពេលដែលគាត់ចង់ទៅទិញអីវ៉ាន់។

ឆ្លៀតពេលទំនេររបស់អ្នក ដើម្បីនាំម្តាយក្មេកទៅញុំាអាហារពេលល្ងាច ឬមើលកុន។ ក្នុងអំឡុងពេលនេះ អ្នក និងម្តាយក្មេកនឹងមានឱកាសបានជជែកគ្នាលេង ស្និទ្ធស្នាល និងយល់ចិត្តគ្នាកាន់តែប្រសើរឡើង៕

ប្រភព ៖ Phunutoday / Knongsrok