រើស​ “ត្បូងមានតម្លៃ” ដែលចូលចិត្ត ដើម្បីដឹងពីចំណុចអាថ៌កំបាំងមួយនៃខ្លួនឯង ដែលអ្នកអាចមើលរំលងរហូតមក

សូមពិនិត្យមើលបុគ្គលិកលក្ខណៈពិតរបស់អ្នក តាមរយៈការជ្រើសរើសត្បូង ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។

១. គុជខ្យង

Picsart_22 04 12_14 43 06 458

អ្នករើសគុជខ្យងបង្ហាញថា អ្នកជាមនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ អ្នកគឺជាមនុស្សដែលមានចិត្តល្អ ហើយមានចិត្តសប្បុរសចំពោះអ្នកដទៃ អ្នកតែងតែគិតមុននិយាយ មិនចេះតែនិយាយប៉ប្លិចប៉ប្លូចឡើយ ។ គុជខ្យងក៏បង្ហាញដែរថា រយៈពេលនៃការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក កំពុងខិតជិតមកដល់ហើយ។

២. ត្បូងទទឹម ពណ៌ក្រហម

Picsart_22 04 12_14 17 03 339

អ្នកគឺជាមនុស្សឧស្សាហ៍ព្យាយាម ជាមនុស្សម្នាក់ដែលតែងតែផ្តល់កំលាំងចិត្តដល់អ្នកនៅជុំវិញខ្លួនជានិច្ច អ្នកមានសមត្ថភាពនិយាយជំរុញកំលាំងចិត្តអ្នកដទៃ ឱ្យឆ្ពោះទៅមុខពោរពេញដោយកម្លាំង ថែមទាំងមានចិត្តនឹងធឹងទៀតផង ។

3. ត្បូងពេជ្រ

Picsart_22 04 12_14 19 21 739

អ្នកគឺជាមនុស្សដែលមានភាពក្លាហាន មានការប្តេជ្ញាចិត្ត និងមានផ្លូវចិត្តរឹងមាំ ថែមទាំងតែងតែផ្តល់ភាពក្លាហានដល់អ្នកដទៃទៀតផង ។ ពេជ្រគឺជានិមិត្តរូបនៃកម្លាំងធម្មជាតិ ដែលមិនដែលបរាជ័យ ផ្លូវដែលពោរពេញទៅដោយការប្រកួតប្រជែង និងដំណើរផ្សងព្រេងអាចជាផ្លូវសម្រាប់អ្នក។

4. ត្បូង Aquamarine ពណ៌ខៀវ

Picsart_22 04 12_14 21 45 161

អ្នកជាមនុស្សចិត្តត្រជាក់ មានភាពស្ងប់ស្ងាត់ ហើយអាចគ្រប់គ្រងអារម្មណ៍បានល្អ ថែមទាំងមានសមត្ថភាពបង្កើតទំនាក់ទំនង ជាមួយអ្នកដទៃបានយ៉ាងល្អផងដែរ។

5. ត្បូង peridot ពណ៌បៃតង

Picsart_22 04 12_14 23 52 692

អ្នកគឺជាមនុស្សដែលពោរពេញទៅដោយប្រាជ្ញា និងការចង់ដឹងចង់ឃើញ អ្នកនឹងបន្តធ្វើតាមក្តីស្រមៃរបស់អ្នកឥតឈប់ឈរ អ្នកមិនចូលចិត្តលាក់អារម្មណ៍ទេ នៅពេលសប្បាយចិត្តអ្នកនឹងនិយាយថា សប្បាយចិត្ត នៅពេលអ្នកសើចវានឹងចេញពីបេះដូងពិត មិនមែនធ្វើពុតឡើយ ។



6. ត្បូង Topaz ពណ៌ទឹកសមុទ្រ

Picsart_22 04 12_14 25 58 215

អ្នកគឺជាមនុស្សដែលចេះយល់ចិត្តអ្នកដទៃ នៅពេលអ្នកឃើញមិត្តភក្តិ ឬមិត្តភក្តិជិតស្និទ្ធ មានអារម្មណ៍សោកសៅ អ្នកក៏សោកសៅដែរ តែនៅដល់ពេលឈ្លោះប្រកែកគ្នា អ្នកមិនដែលខ្លាចក្នុងការបញ្ចេញមតិរបស់អ្នកទេ លើសពីនេះ អ្នកក៏ជាមនុស្សចូលចិត្តការផ្សងព្រេងដែរ។

7. ត្បូង Tanzanite ពណ៌ស្វាយ

Picsart_22 04 12_14 27 21 331

អារម្មណ៍របស់អ្នកងាយនឹងរំជួលចិត្តណាស់ អ្នកជឿលើអារម្មណ៍ ជាជាងហេតុផល ឬទ្រឹស្តី ចរិតលក្ខណៈបែបនេះធ្វើឱ្យអ្នកងាយនឹងស្រឡាញ់នរណាម្នាក់ណាស់។ ដូច្នេះចាប់ពីពេលនេះតទៅ បើអ្នកជឿជាក់លើអារម្មណ៍របស់អ្នក ចូលឆ្ពោះទៅមុខកុំរាថយ អ្នកអាចជួបរឿងល្អៗ នៅពេលអនាគត។

8. ត្បូង Citrine ពណ៌លឿងមាស

Picsart_22 04 12_14 55 40 265

ត្បូងពណ៌លឿងមាស បង្ហាញថាអ្នកគឺជាមនុស្សម្នាក់ដែលមានការស្រមើលស្រមៃដ៏អស្ចារ្យ ហើយមានភាពកំប្លុកកំប្លែងនៅក្នុងខ្លួន អ្នកតែងតែធ្វើឱ្យអ្នកនៅជុំវិញអ្នកសើចសប្បាយ អ្នកមានសមត្ថភាពធ្វើការជាក្រុម អ្នកប្រៀបដូចជាពន្លឺនៅក្នុងពពក សម្រាប់មនុស្សជុំវិញខ្លួន ។

9. ត្បូង tourmaline ពណ៌ម៉ោងដប់

Picsart_22 04 12_14 30 41 586

អ្នកជាមនុស្សស្រស់ស្អាត ទន់ភ្លន់ ចេះយល់ចិត្ត ដូច្នេះអ្នកអាចយល់ពីការឈឺចាប់របស់អ្នកដទៃបានយ៉ាងងាយ ។ អ្នកជាមនុស្សស្មោះត្រង់ មិនចូលចិត្តកុហកទេ ហេតុនេះមិនថានរណាទេ ឲ្យតែបានអ្នកជាគូស្នេហ៍ចាត់ទុកថាសំណាងណាស់ ។ តែទោះយ៉ាងណា អ្នកអាចងាយនឹងចាញ់បោកអ្នកដទៃណាស់ ដូច្នេះអ្នកត្រូវ​ប្រុងប្រយ័ត្នត្រង់ចំណុចនេះ ។

10. ត្បូង amethyst ពណ៌ត្របែកព្រៃ

Picsart_22 04 12_14 41 59 957

អ្នក​គឺ​ជាមនុស្សឆ្លាត ឈ្លាសវៃ ពោរពេញដោយប្រាជ្ញា មានសមត្ថភាពក្នុងការរៀនយល់អ្វីៗបានរហ័ស អ្នកអាចបង្ហាញពីភាពខ្លាំងរបស់អ្នកនៅក្នុងបរិយាកាស និងស្ថានភាពផ្សេងៗគ្នា។ ធ្វើជាអ្នកដឹកនាំកដ៏អស្ចារ្យ អាចធ្វើជាគំរូមនុស្សជំនាន់ក្រោយ។ តែអ្នកក៏ជាមនុស្សរីករាយ មានអារម្មណ៍កំប្លុកកំប្លែងដែរ និយាយរួមពេលធ្វើការអ្នកម៉ឺងម៉ាត់ តែផុតពីការងារអ្នកជាមិត្តដ៏ល្អម្នាក់ ៕

ប្រភព៖ Knongsrok