រាប់បានថា អ្នកជាមនុស្សសំណាងណាស់ ប្រសិនបើជីវិតអ្នកបានជួបមនុស្សណាម្នាក់ ក្នុងចំណោមទាំង ៤ ប្រភេទនេះ

មនុស្សគ្រប់រូបដែលយើងជួបនៅលើផ្លូវជីវិត ត្រូវកំណត់ទុកជាមុន ។ យ៉ងណាមិញ ប្រសិនបើអ្នកបានជួបប្រភេទណាមួយ ក្នុងចំណោមទាំង ៤ ខាងក្រោមនេះ អាចចាត់ទុកថា អ្នកជាមនុស្សដែលមានសំណាងណាស់។

១. អ្នកដែលជួយអ្នក

តើមានមនុស្សប៉ុន្មាននាក់នៅជុំវិញអ្នក ដែលស្មោះត្រង់ចំពោះអ្នក? ហើយ​មាន​ប៉ុន្មាន​នាក់​ដែលហ៊ានលះបង់ដើម្បីអ្នក?

ក្នុងជីវិតនេះ តែងតែមានអ្នកចាំមើល ពេលឃើញអ្នកជួបការលំបាក និងមានបញ្ហា គេមិនជួយអ្នក តែបែរជាសើចចំអកអ្នកទៅវិញ។ នៅពេលនោះ អ្នកដែលស្ម័គ្រចិត្តជួយ គឺពិតជាមិត្តរបស់អ្នក។ មនុស្សដែលជួយអ្នក មិនមែនត្រឹមតែជាលុយប៉ុណ្ណោះទេ ហើយមិនដឹងថា ត្រូវចំណាយនៅឯណាទេ ប៉ុន្តែពួកគេសុខចិត្តចំណាយលុយ និងពេលវេលាសម្រាប់អ្នក។

មនុស្ស​ដែល​ជួយ​អ្នក​គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក ​ក្រៅ​ពី​ជូនពរ​អ្នក​ឱ្យ​បាន​សុខ​ទេ។ អ្នកស្ម័គ្រចិត្តផ្តល់ឱ្យអ្នកនូវដៃមួយនៅពេលដែលអ្នកត្រូវការ វាពិតណាស់គុណបុណ្យធំធេងណាស់ មនុស្សបែបនេះមានតម្លៃបង្កើតមិត្តពេញមួយជីវិត កុំភ្លេចគេឱ្យសោះ។

1

២. គូប្រកួតដែលខ្លាំងពូកែ

វាស្តាប់ទៅមិនទំនងទាល់តែសោះ ប៉ុន្តែវាជាការពិតដែលថាក្នុងជីវិត ការស្វែងរកគូប្រជែងដែលសក្តិសម គឺជារឿងដែលរីករាយ។ គូប្រកួត​មិន​មែន​មាន​ន័យ​ថា​ជា​សត្រូវ​ទេ ហើយ​ក៏​មិន​មាន​ន័យ​ថា​ ត្រូវ​ប្រកួត​ជាមួយ​យើង​តែ​ម្ដង។ គូបដិបក្ខ ជួនកាលជា ទ្រីយិន ដែលជាមិត្តរួមព្រលឹង។ ដោយសារតែមនុស្សដែលយល់ពីយើងច្រើនជាងគេគឺជាគូប្រជែងរបស់យើង មនុស្សដែលមានសម្រាប់យើងក៏ជាពួកគេដែរ។

2



៣. មនុស្សនិយាយការពិត

មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ស្តាប់​ពាក្យ​ត្រង់​ៗឡើយ ជា​ពិសេស​នៅ​ពេល​ដែល​ពាក្យ​នោះ ​ប៉ះ​បេះដូង​ និងផ្លូវចិត្តរបស់ពួកគេ។ មនុស្សស្មោះត្រង់ បង្ហាញយ៉ាងច្បាស់បំផុតថា ពួកគេហ៊ាននិយាយដោយត្រង់ចំពោះមុខអ្នក។ ពាក្យ​របស់​គេ​ ពិត​ជា​មិន​ងាយ​ស្តាប់​ឡើយ ជួនកាល​ជា​ការ​ព្រមាន ជួន​កាល​ជា​ការ​រិះគន់។ ពាក្យខ្លះ ឮហើយខឹងណាស់ ឆេះក្ដៅពេលខ្លយន ប៉ុន្តែ​មាន​សុភាសិត​មួយ​ឃ្លា​ថា «​ថ្នាំ​ល្វីង​ព្យាបាល​ជំងឺ ពាក្យបញ្ឈឺ ដាស់សតិ ឱ្យដឹងខ្លួន»​។ បើគ្មានពាក្យល្វីងជូរចត់ទេ អ្នកនឹងមិនអាចយល់បានឡើយ។

សម័យ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ​ក្នុង​ការ​ស្វែង​រក​មនុស្ស​មិន​ខ្លាច​បាត់​បង់​ចិត្ត តែ​ហ៊ាន​និយាយ​ត្រង់​ មិនពុតត្បុត។ មនុស្សសម័យទំនើប តែងតែព្យាយាមរស់នៅដោយឈ្លាសវៃ ដើម្បីកុំឱ្យបាត់បង់បេះដូង។ ក្នុង​ជីវិត​ពិត​ជា​ពិបាក​រក​ពាក្យ​ពិត។ ដូច្នេះ​ហើយ​ត្រូវ​រាប់អាន​មិត្ត​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។

៣

៤. ផ្លាស់ប្តូរអត្មា

ក្នុង​ជីវិត ការ​មាន​មិត្ត​រួម​ព្រលឹង​ម្នាក់​ដែល​អាច​យល់​ពី​ខ្លួន​ឯង​ គឺ​ជា​សេចក្តី​អំណរ​ដ៏​អស្ចារ្យ។ នៅកណ្តាលពិភពលោកដ៏ច្របូកច្របល់នេះ វាពិតជាពិបាកណាស់ក្នុងការមានព្រលឹងដ៏ផ្អែមល្ហែមដើម្បីចែករំលែក។

មិត្ត​រួម​ព្រលឹង​ពិត​ជា​អ្នក​ដែល​សុខ​ចិត្ត​កំដរ​អ្នក​រហូត​ដល់​ចុង​ផែនដី។ ពេល​ពួក​គេ​ជា​មិត្ត​រួម​ព្រលឹង​ គ្មាន​ឋានានុក្រម​ទេ គ្រាន់តែ​ត្រូវ​មាន​ចិត្ត​ស្មោះ​ដែល​អង្រួន​ឋាន​សួគ៌ និង​ផែនដី។ ការជួបជុំគ្នា ដើរជាផ្នែកមួយនៃជីវិតរួមគ្នា និងធ្វើអ្វីមួយជាមួយគ្នា មិនមែនជារឿងចៃដន្យនោះទេ។

ដូច្នេះ ចូរ​គោរព​ និង​ការពារ​មិត្តរួមព្រលឹង​របស់​អ្នកឱ្យបានល្អ។ ពួកគេ​ជា​កន្លែង​ដេក​ដ៏​សុខសាន្ត ដែល​ជា​ជម្រក​នៃ​ព្រលឹង​អ្នក​នៅក្នុង​កន្លែង​អាក្រាត​នេះ៕

ប្រភព ៖ Phunutoday / Knongsrok