របៀបនៃការកាន់កែវ ក៏អាចបង្ហាញថា អ្នកជាអ្នកដឹកនាំបែបណាដែរ

ជាធម្មតា នៅពេលដែលយើងចូលរួមក្នុងកម្មវិធីអ្វីមួយ យើងប្រាកដជាកាន់កែវស្រា។ ដូច្នេះ អាកប្បកិរិយា កាយវិការនៃការកាន់កែវស្រា ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់បានដែរ យើងអាចមើលដឹងពីខ្លួនឯង និងមនុស្សជុំវីខ្លួន តាមរយៈការកាន់កែវស្រា ថាគេអ្នកដឹកនាំបែបណា? តោះ! សាកល្បងទស្សន៍ទាយ និងទៅមើលចម្លើយទាំងអស់គ្នា ៖

១. អ្នកដឹកនាំប្រកាន់ខ្ពស់លើហេតុផល និងងាយដកហូត

Screen Shot 2020 07 16 At 3.31.37 PM

បើអ្នកកាន់តំណែងជាអ្នកដឹកនាំ អ្នកគឺជាបុគ្គលម្នាក់ដែលមានមុខមាត់មើលទៅដូចជាស្លូតបូត ចរិតសមសួន ប៉ុន្តែការដឹកនាំរបស់អ្នកគឺបែប្រាកដនិយមលើការអះអាង និងការតស៊ូ។ សត្វតំណាងឱ្យអ្នកគឺ ឆ្មា មិនសំខាន់ថា ឆ្មាខ្មៅ ឬសទេ សំខាន់នោះគឺ ឆ្មាអាចចាប់កណ្ដុរបាន នេះបញ្ជាក់ថា អ្នកមិនមែនជាមនុស្សមើលលើសកម្មភាពឡើយ តែអ្នកផ្ដោតខ្លាំងគឺ លទ្ធផល។ មើលទៅបុគ្គលិកលក្ខណៈខាងក្រៅរបស់អ្នកគឺជាមនុស្សម្នាក់ដែល រឹងមាំ ម៉ឹងម៉ាត់ និងឯករាជ្យខ្លាំង អ្នកមានភាពរហ័សរហួនក្នុងការបំពេញកិច្ចការងារ ចូលចិត្តការប្រកួតប្រជែង ធ្វើកិច្ចការដែលលំបាក ប្រឈមនឹងហានិភ័យ។

គុណវិបត្តិរបស់អ្នកគឺជាមនុស្សដែលមានអំនួតខ្លាំង ហើយភិរក្សនិយមជ្រុល ប្រកាន់គំនិត ខ្លួនត្រូវជានិច្ច មិនចេះខុស។

ដំបូន្មានសម្រាប់អ្នកគឺ អ្នកគួរតែគួរចេះស្ដាប់ និងគោរពតាមមតិយោបល់ពីមិត្តរួមការងារ ឬអ្នកក្រោមបង្គាប់ខ្លះ កុំអត្តនោម័តិតែឯង រៀនទទួលយកដំបូន្មានពីអ្នកជុំវិញខ្លួន ​ព្រោះពួកគេសុទ្ធតែជឿជាក់លើអ្នក និងចង់ឱ្យអ្នកបានល្អជានិច្ច។

២- អ្នកដឹកនាំប្រកបដោយមនោសញ្ចេតនា និងរួសរាយរាក់ទាក់

Screen Shot 2020 07 16 At 3.31.42 PM

អ្នកនឹងក្លាយជាប្រភេទនៃចៅហ្វាយក្នុងក្តីសុបិនដែលនិយោជិកគ្រប់រូបចង់បាន។ អ្នកចូលចិត្តក្នុងការប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយកូនចៅ និងមានឆន្ទៈក្នុងការចែករំលែក និងតែងតែស្ដាប់រាល់បញ្ហារបស់កូនចៅក្រោមបង្គាប់។ ជារឿយៗ អ្នកតែងតែដោះដូរនូវគំនិត ការគិតជាមួយកូនចៅ ដើម្បីអភិវឌ្ឍន៍ដល់ក្រុមការងាររបស់អ្នក។

ជាទូទៅក្រោមការដឹកនាំរបស់អ្នក មិនថាធ្វើអ្វីមួយទេ គឺអ្នកតែងតែត្រិះរិះ និងយកគំនិតជាក្រុមដើម្បីមកបន្ត កែប្រែកិច្ចការងារ នេះគឺជាការគោរព និងសិទ្ធក្នុងការបញ្ចេញមតិជានិច្ច។ អ្នកក៏ជាមេដឹកនាំដែលចូលចិត្តប្រថុយប្រថាន ហើយហ៊ានប្រឈមមុខ រ៉ាប់រងរាល់ទុក្ខលំបាក និងបញ្ហាទាំងឡាយ។

ប៉ុន្តែអ្នកក៏មានគុណវិបត្តិដែរ គុណវិបត្តិរបស់អ្នកគឺស្ថិតត្រង់ថា ពេលខ្លះ អ្នកជាមនុស្សដែលមានចក្ខុវិសយតូចចង្អៀតបន្តិច ជួនកាលអ្នកហាក់មិនប្រាកដប្រជាចំពោះគោលដៅដែលអ្នកមាន។ ចំណុចមួយទៀតគឺ មនោសញ្ចេតនា ពេលខ្លះ បើអ្នកប្រើមនោសញ្ចេតនាខ្លាំងពេក អ្នកអាចនឹងបាត់បង់នូវគុណអំណាចក្នុងភាពជាអ្នកដឹកនាំ នឹងធ្វើឱ្យកូនចៅខ្លះ មិនខ្លាច មិនគោរពដល់អ្នក ហើយវាក៏អាចឱ្យអ្នកនេះ ទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តផងដែរ ងាយនឹងខូចចិត្តជាខ្លាំង។

ដំបូន្មានដ៏ល្អសម្រាប់អ្នកគឺ គួរផ្ដោតលើហេតុផល និងកំណត់ផ្នែកអារម្មណ៍ឱ្យបានត្រឹមត្រូវ។ អ្នកត្រូវមានភាពមត់ចត់ និងនឹងនក្នុងការរក្សាជំហជាអ្នកដឹកនាំ និងរៀបចំផែនការពិសេសសម្រាប់កិច្ចការងារក្នុងរយៈពេលវែងរបស់អ្នក ជាពិសេសនោះគឺ អ្នកត្រូវចេះផ្ដោត និងដឹងពីវិធីសាស្ត្រក្នុងការគ្រប់គ្រងធនធានមនុស្សដែលនៅក្រោមបង្គាប់អ្នក បើអាចគួររក្សាគម្លាត និងរយៈចម្ងាយរវាងអ្នកដឹកនាំ និងកូនចៅ ដើម្បីកុំឱ្យគេមើលដឹង មើលធ្លុះនូវចិត្តគំនិតរបស់អ្នក។

៣. អ្នកជាអ្នកដឹកនាំប្រកបដោយភាពត្រជាក់ តែក៏តឹងតែងដែរ



Screen Shot 2020 07 16 At 3.31.47 PM

ក្នុងភាពជាអ្នកដឹកនាំម្នាក់ អ្នកតែងតែរក្សាភាពត្រជាក់ស្រេបជាមួយនឹងកូនចៅ តែពោរពេញទៅដោយភាពតឹងរឹង និងប្រាកដប្រជា អ្នកអាចមិនដែលនិយាយអ្វីដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូនចៅ ដែលធ្វើឱ្យពួកគេមានអារម្មណ៍ថា ខ្លាចនោះឡើយ។ អ្នកប្រកាន់នូវគំនិតដឹកនាំដ៏ឯករាជ្យមួយគឺ " យឺតប៉ុន្តែឋិតថេរ"។ អ្នកចេះរក្សាគម្លាតរវាងខ្លួនអ្នក ជាមួយនឹងនិយោជិត និងមិត្តរួមការងារ។ ជីវិតជាអ្នកដឹកនាំរបស់អ្នក គឺអ្នកមិនដែលជួបប្រទះនូវបញ្ហាចូលមកជាន់កគ្នានោះឡើយ ព្រោះអ្នកមិនចេះទុកបញ្ហាឱ្យគរលើគ្នាទេ គឺអ្នកតែងតែដោះស្រាយម្ដងមួយៗ។

អ្នកស្អប់រាល់ការងារណា ដែលមិនមានការជម្រុញលើការបង្កើនគុណភាព តម្លៃ បរិមាណ និងពេលវេលា។ អ្វីដែលអ្នកធ្វើគឺ ត្រូវតែល្អឥតខ្ចោះ ល្អិតល្អន់ និងត្រឹមត្រូវបំផុត។ ក្នុងភាពជាអ្នកដឹកនាំ អ្នកមិនដែលធ្វើអ្វីដោយប្រថុយប្រថាន ឬសម្រេចចិត្តតែឯងនោះឡើយ អ្នកក៏មានទំនួលខុសត្រូវខ្ពស់ និងចេះលះបង់ផងដែរ។

គុណវិបត្តិរបស់អ្នកគឺ ភាពរឹងរូស មានផ្នត់គំនិតអភិរក្ស មិនចូលចិត្តផ្លាស់ប្តូររចនាសម្ព័ន្ធឡើងវិញ សមត្ថភាពអន្តរកម្មអន់ ទោះបីជាមានដំណើរការ និងការផ្តោតអារម្មណ៍ខ្ពស់ក៏ដោយ។

ដំបូន្មានសម្រាប់អ្នកគឺ ត្រូវព្យាយាមបើកទូលាយក្នុងការប្រាស្រ័យទាក់ទង កុំតឹងរឹងពេកជាមួយនិយោជិត និងដៃគូ ត្រូវការកែលម្អជំនាញក្នុងក្រុម និងបង្កើតបរិយាកាសកក់ក្តៅ និងផាសុកភាពក្នុងពេលបំពេញការងារ រវាងបុគ្គលនៅក្នុងសមូហភាព ត្រូវព្យាយាមច្នៃប្រតិដ្ឋនៅក្នុងការគិត និងការគ្រប់គ្រង។

៤. អ្នកជាមេដឹកនាំប្រកបដោយភាពងាយស្រួល និងបើកសេរី

Screen Shot 2020 07 16 At 3.31.55 PM

អ្នកមានភាពជ្រួតជ្រាបចំពោះក្រុមការងារ សុភាពរាបសារ មានភាពកក់ក្ដៅ ចេះផ្ដល់ក្ដីស្រឡាញ់ និងសុទិដ្ឋិនិយម។ អ្នកមិនចូលចិត្តគ្រប់គ្រងអ្នកក្រោមបង្គាប់ដោយការប្រើវិន័យតឹងតែង នាំឱ្យពួកគេមានបញ្ហាផ្លូវចិត្តនោះឡើយ។ ផ្ទុយទៅវិញរបៀបនៃការគ្រប់គ្រងរបស់អ្នកគឺ រឹតតែទន់ភ្លន់គួរឱ្យចាប់អារម្មណ៍។ អ្នកទទួលបានការគោរពស្រឡាញ់ពីក្រុមនិយោជិត និងមិត្តរួមការងារជាខ្លាំង ដោយហេតុព្រោះតែអ្នកជាមនុស្សដែលតែងតែមានអធ្យាស្រ័យ និងយោគយល់ដល់មនុស្សជុំវិញខ្លួន។ អ្នកជាមនុស្សដែលពូកែនិយាយស្ដី និងរបៀបនៃការគ្រប់គ្រងគឺ ចូលចិត្តយកវិធីចិត្តសាស្ត្រដើម្បីអូសទាញ ចងចិត្តមនុស្សនៅជុំវិញខ្លួន។

អ្នកជាមនុស្សដែលពូកែអត់ធ្មត់ មានភាពស្មោះត្រង់ និងមានសប្បុរសជាខ្លាំង។ ប្រសិនបើអ្នកមានបញ្ហា ឬនៅក្នុងក្រុមមានអ្វីកើតឡើង អ្នកផ្ដោតលើហេតុផល និងស្ដាប់រាល់ការបកស្រាយពីភាគីទាំងសងខាង ហើយអាចបែងចែកបានយ៉ាងល្អ និងផ្ដល់នូវហេតុផល ការសម្របសម្រួលបានយ៉ាងប្រសើរ។ អ្នកមិនងាយបង្ហាញនូវអាកប្បកិរិយាក្រអើតក្រទម អំនួតក្អេងក្អាងណាស់ ឬស្រែកគំហក សម្លុត បន្ទោសអ្នកដទៃណាស់ អ្នកតែងតែរក្សាភាពស្ងប់ស្ងាត់ជានិច្ច។

គុណវិបត្តិរបស់អ្នកគឺ ពេលខ្លះអ្នកពិតជាទន់ជ្រាយ ចិត្តទន់ ចិត្តល្អ ឆាប់អធ្យាស្រ័យ ដែលនេះជាចំណុចខ្សោយដែលអាចឱ្យកូនចៅចាប់ថ្នាក់អ្នកបាន ហើយពួកគេប្រាកដជាធ្វើខុសម្ដងហើយម្ដងទៀត។

ដំបូន្មានសម្រាប់អ្នកគឺ ត្រូវមានជំនឿចិត្តខ្ពស់ក្នុងការគ្រប់គ្រងនិយោជិត។ អ្វីដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងងាយស្រួលគឺជារឿងមួយ ប៉ុន្តែកុំទន់ខ្សោយ និងគួរឱ្យគោរពដែលអាចប៉ះពាល់ដល់ភាពជាអ្នកដឹកនាំរបស់អ្នក ក៏ដូចជាលទ្ធផលរបស់ក្រុមទាំងមូលផងដែរ៕