ម្ចាស់​ឆ្នាំ​ទាំង ៤ លំបាក​តែ​បន្តិច​ទៀត​ទេ ២ ឆ្នាំ​បន្ទាប់ ដូច​ត្រូវ​រង្វាន់​ធំ អាច​ទិញ​បាន​ឡាន​បាន​ផ្ទះ

នៅ​រយៈ​ពេល​នេះ ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត អ្នក​អាច​ជួប​រឿង​លំបាក ទាមទារ​ឲ្យ​មាន​ការ​អត់ធ្មត់​ខ្ពស់ តែ​បើ​ដរាប​ណា​អ្នក​បោះបង់ ហើយ​ខិតខំ​បន្ត នោះ​តាម​ព្រេងវាសនា​នៅ​រយៈ​ពេល ២ ឆ្នាំ​បន្ទាប់ អាច​ចូល​ពាក់​កណ្តាល​ឆ្នាំ ២០២២ ដល់ ២០២៤ ប្រៀប​ដូច​ត្រូវ​រង្វាន់​ធំ អាច​មាន​លុយ​កាក់​ក្នុង​ដៃ ទិញ​បាន​ឡាន​ថ្មី​ផ្ទះ​ថ្មី៖

អ្នក​កើត​ឆ្នាំ​មមី - សេះ

Ice_screenshot_20220411 114400

សម្រាប់​អ្នក​កើត​ឆ្នាំ​ម្សាញ់ ច្រើន​តែ​ជា​មនុស្ស​ឈ្លាសវៃ និង​រហ័សរហួន ហើយ​ក៏​តែង​មាន​ក្តីសុបិន្ត មហិច្ឆតា ចង់​បោះ​ជំហាន​ទៅ​ទី​ឆ្ងាយ ដោយ​មិន​ចង់​នៅ​មួយ​កន្លែង​ឡើយ។ ប្រហែល​កំឡុង ២ ឆ្នាំ​ទៅ​មុខ អ្នក​ដូច​បាន​ជួប​ទេវតា​ទ្រព្យ ដែល​ប្រោស​លាភ​ធំ ជួយ​ទាញ​អ្នក​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ស្រណុក​សុខ​ស្រួល។

ម្យ៉ាង​វិញ​ទៀត មនុស្ស​កើត​ឆ្នាំ​មមី បើ​បន្ត​ចេះ​គោរព ចេះ​រក្សា​ភាព​ស្មោះត្រង់ នោះ​នឹង​មាន​ថ្នាក់​លើ​មើល​ឃើញ​ពី​ការ​ខិតខំ ហើយ​ផ្តល់​តំណែង​ធំ អាច​បង្កើន​ចំណូល​គុណ ៤-៥ ដង​នឹង​បច្ចុប្បន្ន​ក៏​មាន​ដែរ។ សេចក្តីប្រាថ្នា​ចង់​បាន​ផ្ទះ បាន​ឡាន​ជា​របស់​ខ្លួន​ឯង យ៉ាង​យូរ​នឹង​សម្រេច​បាន​ត្រឹម ឆ្នាំ ២០២៤។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Ice_screenshot_20220411 114404

បន្តិច​ម្តងៗ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​លាភ​សំណាង​កាន់​តែ​ធំ។ អ្នក​អាច​ឆ្លង​កាត់​ការ​លំបាក​ច្រើន​កាល​ពី​នៅ​វ័យ​ស្រករ ២០ ឬ ២០ ស្តើង តែ​ចូល​ដល់​វ័យ​ ២០ ក្រាស់ ឬ​ក្បែរ​ ៣០ នោះ​នឹង​អាច​បង្ហាញ​ផ្លែផ្កា​ជីវិត នាំ​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​កោតសរសើរ​ ស្រលាញ់​គោរព​រាប់​អាន។

ការ​លំបាក​ទាំង​ឡាយ ប្រៀប​ដូច​ជា​មេរៀន ប្រៀប​ដូច​ជា​ដើម​ទុន នាំ​ឲ្យ​អ្នក​ទទួល​បាន​ជោគជ័យ។ សម្លឹង​ទៅ​ក្រោយ​បន្តិច ផ្លូវ​ដែល​ដើរ​មក​ឆ្ងាយ​ហើយ​មែនទេ? តែ​បើ​មើល​ពី​ផល​សម្រេច​បាន​ក៏​មិន​តិច​នោះ​ដែរ ធៀប​នឹង​ចំណុច​ចាប់ផ្តើម​ដំបូង​ដែល​គ្មាន​អ្វី​សោះ។ នៅ​រយៈ​ពេល ២ ឆ្នាំ​ខាង​មុខ​នេះ អ្នក​នឹង​មាន​ទេវតា​ទ្រព្យ ប្រោះព្រំ​ឲ្យ​មាន​លុយ​កាក់ រីក​ស្លាប​កាន់​តែ​ធំ អាច​ឈាន​ទៅ​ដល់​ចំណុច​កាន់​តែ​ខ្ពស់​នៃ​ជីវិត។



អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

43

សម្រាប់​ឆ្នាំ ២០២២ ដូច​ជា​ឆ្នាំ​លើក​យីអ៊ុន​ដ៏​ធំ​មួយ​ហើយ​នៃ​ម្ចាស់​ឆ្នាំ​ម្សាញ់ ក៏​ប៉ុន្តែ​ក៏​លាយ​មាន​គ្រោះ​បន្តិចបន្តួច​ដែរ។ ការ​លំបាក​អាច​មាន​នៅ​ដើម​ឆ្នាំ តែ​សំណាង​ធំ អាច​ផ្ទុះ​ដូច​ត្រូវ​ឆ្នោត​រង្វាន់​ចុង​ក្រោយ នៅ​ឯ​ចុង​ឆ្នាំ។

ជាក់ស្តែង​ការ​សាយភាយ​នៃ​ផ្នែក​ទ្រព្យ នឹង​កើន​ឡើង ផ្អែក​ទៅ​តាម​ភាព​បុិនប្រសព្វ​និង​ឈ្លាសវៃ​របស់​អ្នក​ដែរ ពោល​មិន​អាច​ពឹង​លើ​សំណាង​ទាំង​ស្រុង​ឡើយ។ មនុស្ស​នេះ កាន់​តែ​ឆ្លាត ទ្រព្យ​រីក​កាន់​តែ​លឿន ជា​ពិសេស​នៅ​ឆ្នាំ​ក្រោយ ២០២៣ អាច​មាន​របស់​ធំ​មួយ​មក​ក្លាយ​ជា​កម្មសិទ្ធិ​ខ្លួន​ឯង។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Xem Tu Vi Tron Doi Cho Tuoi Tan Suu Sinh Nam 1961 Nam Mang 052ef6

ជា​មនុស្ស​មាន​ភាព​ឧស្សាហ៍​ព្យាយាម ចង់​ដឹង​ចង់​ឃើញ​អ្វី​ដែល​ថ្មី ហើយ​តែងតែ​ព្យាយាម​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​បាន​ល្អ អម​ដោយ​ភាព​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់។ ដូច្នេះ​គេ​ចង់​បាន​អ្វី ក៏​ងាយ​នឹង​សម្រេច​បំណង​ប្រាថ្នា​បាន​ដែរ រួច​មិន​សូវ​ចូលចិត្ត​ទាញ​ខ្លួន​ឲ្យ​ឈ្លក់​វង្វេង​នឹង​ភាព​សប្បាយ​ជ្រុល​ឡើយ។

ក្នុង​រយៈ​ពេល ២ ឆ្នាំ ពី​ ២០២២ ដល់ ២០២៤ ម្ចាស់​ឆ្នាំ​គោ នឹង​មាន​ឱកាស​ល្អ អាច​ពង្រីក​អាជីព​​ការងារ ការ​រកស៊ី ក៏​ដូច​ជា​មាន​អ្នក​ខ្ពង់ខ្ពស់​ជាង​ខ្លួន​មក​ណែនាំ មក​បើក​ផ្លូវ ជួយ​ឲ្យ​ឆ្ពោះ​ទៅ​វិធី​ជោគជ័យ​ឆាប់​រហ័ស ជាង​ការ​ដើរ​តែ​ម្នាក់​ឯង។ ប្រាក់​ចំណូល ប្រាក់​ចំណេញ នឹង​កើន​ទ្វេ​ដង ហើយ​របស់របរ​ក្បែរ​ខ្លួន នឹង​មាន​សម្បូរ​បែប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក