មេរៀនខ្លះៗ ពីភាពអំនួតរបស់ « គួនអ៊ី »

លោកមេទ័ព គួនអ៊ី (Guan Yu) ដែលជាមេទ័ពដ៏ឆ្នើមម្នាក់ត្រូវបានគេហៅថា ជាមេទ័ពដ៏ឆ្នើមដែលមានពុកចង្ការស្អាត ដោយលោកកើតនៅឆ្នាំ ១៦២ និងស្លាប់ទៅវិញនៅក្នុងឆ្នាំ ២១៩ ។

ក្នុងចំណោមបងប្អូនធម៌៣អ្នកដែលមានដូចជា លាវប៉ី គួនអ៊ី ​និង ចាងហ្វី ដែលពួកគេទាំង៣អ្នកនេះធ្លាប់បន្សល់ពាក្យសម្បថនឹងគ្នានៅក្រោមសួនផ្កាប៉េស​ ថាបើទោះបីជាមិនបានកើតថ្ងៃតែមួយ តែសូមឱ្យស្លាប់នៅក្នុងថ្ងៃតែមួយ ។

TotalWarThreeKingdoms

លោកមេទ័ព គួនអ៊ី គឺជាមេទ័ពប្រមុខដ៏ឆ្នើមម្នាក់ ដោយសារតែលំពែង និងសេះទន្សាយក្រហមរបស់លោក បា​នធ្វើឱ្យគួនអ៊ី ក្លាយទៅជាមេទ័ពដ៏ខ្លាំង ហើយស្មោះត្រង់បំផុត ។ ហើយគ្រប់ពេលចេញទៅប្រយុទ្ធ លោកមេទ័ពរូបនេះ តែងតែទទួលបាននូវជ័យជំនះរហូត ។

នៅក្នុងឆ្នាំ ១៧៨ កូនប្រុសរបស់ លោកមេទ័ព គួនអ៊ី បានចាប់កំណើត ដោយមានឈ្មោះថា គួន ភីង (Guan Ping) ហើយក្រោយមក កូនប្រុសរបស់លោកក៏បានក្លាយទៅជាមេទ័ពម្នាក់ដែលពូកែខាងប្រយុទ្ធថែមទៀតផង ។

បើយើងនិយាយអំពី ចំណេះដឹង និង អត្តចរិក លោកមេទ័ពគួន គឺមានគ្រប់សព្វ ជាពិសេសគឺគុណសម្បត្តិដ៏ពិសេសដូចជា ៖

# អត្តចរិកដ៏ស្មោះត្រង់របស់លោក ៖

នៅក្នុងពេលប្រយុទ្ធនៅពេលដែល លាវប៉ី ត្រូវបានច្បាំងចាញ់ហើយរត់ភៀសខ្លួន ពេលនោះ គួនអ៊ី បានចុះចូលជាមួយនឹងឆាវឆាវ ហើយឆាវឆាវ ដោយសារតែស្រលាញ់ និងជឿជាក់លើសមត្ថភាពរបស់ គួនអ៊ី ផង គេក៏បានផ្តល់នូវអ្វីគ្រប់យ៉ាងទៅដល់គួនអ៊ី ហើយក្នុងចិត្តគិតថាខ្លួននឹងអាចយកចិត្តលោកមេទ័ព គួន ឱ្យបាន ប៉ុន្តែចុងក្រោយលោកមេទ័ព គួននៅតែទៅរកបងរបស់ខ្លួនវិញដដែល ដោយនៅពេលនោះមានមេទ័ពតាមព្រំ ប្រទល់ច្រើនណាស់ ដែលបានរារាំងលោកមេទ័ព គួន កុំឱ្យទៅវិញ ប៉ុន្តែជាលទ្ធផល ពួកគេក៏ត្រូបានស្លាប់ដោយសារលំពែងមុតស្រួចរបស់លោកមេទ័ពគួនដដែល ។

 

# បើយើងក្រឡែកមកនិយាយអំពីចំណេះដឹងវិញ៖ 



លោកមេទ័ពគួន គឺមានចំណេះដឹងខ្លាំងខាងបញ្ជារទ័ព និងចេញធ្វើសង្គ្រៀម ហើយលោកមេទ័ពក៏ពូកែខាងប្រើមនុស្សថែមទៀតផង ដូច្នេះហើយទើបធ្វើឱ្យគ្រប់ពេលដែលលោកចេញទៅប្រយុទ្ធលោកតែងតែទទួលបានជោគជ័យជានិច្ច ។

ប៉ុន្តែ ..........

មនុស្សគ្រប់គ្នាទាំងអស់សុទ្ធសឹង តែមានចំណុចខ្សោយរៀងៗខ្លួន ចំណែកឯលោកមេទ័ពគួនក៏ដូចគ្នា ។ ហើយចំណុចខ្សោយនេះហើយបានធ្វើឱ្យលោកបាត់បង់ក្រុងដ៏សុខសាន្តមួយ មិនត្រឹមតែប៉ុណ្ណោះវាបានធ្វើឱ្យជីវិតលោក និង គួន ភីង ព្រមទាំងមេទ័ពជាច្រើនទៀតត្រូវបាត់បង់ ។ ចំណុចខ្សោយរបស់លោកមេទ័ពដ៏ពូកែម្នាក់នេះគឺ ភាពអំនួត និង ជឿជាក់លើខ្លួនឯងជ្រុលហួសពេក

ចំណុចខ្សោយរបស់លោកមេទ័ពគួន ក៏ត្រូវបានលោកទីព្រឹក្សា ជូគឺលៀង រំលឹកប្រាប់ទៅបងប្រុសធំរបស់លោកមេទ័ពគួនផងដែរ ដោយលោកទីព្រឹក្សា បាននិយាយថា ប្រសិនបើលោកមេទ័ពគួន ​មិនព្រមកែប្រែនូវអត្តចរិកមួយនេះចោលទេ វានឹងផ្តល់គ្រោះថ្នាក់ធំដល់លោកមេទ័ពនៅថ្ងៃមុខ ។ ប៉ុន្តែចុងក្រោយនៅតែគ្មានអ្នកណាអាចកែប្រែអត្តចរិករបស់លោកមេទ័ពបានដដែល ។

A23ae3b0 2660 11e7 Abf3 594a9a0194e6

រហូតដល់ថ្ងៃមួយនៅពេលដែលលោកមេទ័ពត្រូវបានពួកសត្រូវឡោមព័ទ្ធទាំងក្នុងទាំងក្រៅ ហើយកងទ័ពរបស់លោកក៏ចេះតែតិចទៅៗ រហូតធ្វើឱ្យលោកនៅសល់ជីវិតចុងក្រោយតែម្នាក់ឯង ជាមួយនឹងកងទ័ពសត្រូវនៅជុំវិញទិស ហើយនៅក្នុងស្ថានភាពចុងក្រោយលោកមេទ័ពគួន ក៏បានសម្រេចចិត្តលះបង់ជីវិតខ្លួនឯង ដោយបានបន្សល់នូវកេរ្តិ៍ឈ្មោះថាជាមេទ័ពដ៏ស្មោះត្រង់ម្នាក់ ។

Peachgardenoath Rotkxi

ខាងលើនេះគ្រាន់តែជាមេរៀនបន្តិចបន្តួចសម្រាប់គ្រប់គ្នា ដែលជាមនុស្សជំនាន់ក្រោយ ឱ្យបានឃើញថា បើទោះបីជាយើងមានសមត្ថភាពប៉ិនប្រសប់យ៉ាងណាក្តី ប្រសិនបើយើងធ្លាក់ចូលទៅក្នុងសេចក្តី អំនួតនោះ វានឹងធ្វើឱ្យយើងធ្លាក់ចូលទៅក្នុងសេចក្តីវិនាសជាក់ជាមិនខា​ន ៕

រក្សាសិទ្ធិដោយ ៖ ក្នុងស្រុក