មើលទៅដូចជាស្រឡាញ់គ្នាណាស់ តែហេតុអីក៏បែកគ្នា? តើគួរឆ្លើយបែបណា បើមានគេសួរបែបហ្នឹង?

រឿងស្នេហា ចិត្ត បេះដូង អារម្មណ៍ មនោសញ្ចេតនា សុទ្ធតែជារឿងដែលមិនអាចកំណត់បានច្បាស់ឡើយ ដំបូងអាចល្អនឹងគ្នាណាស់ ស្រលាញ់គ្នាណាស់ បាត់គ្នាមិនបានទេ តែចុងក្រោយ ក៏នៅតែបែកគ្នា អ្នកខ្លះ បែកគ្មានទាំងដឹងមូលហេតុច្បាស់ទៀតផង ... សួរថា តើអ្នកណាចង់ជួបហើយបែកនោះ គឺគ្មានទេ ប៉ុន្តែអ្វីៗគ្រប់យ៉ាង សុទ្ធតែមិនអាចស្មានដឹងមុនឡើយ ពេលខ្លះ អាចមកពីគេប្រែប្រួល ជួនកាលគឺមកពីយើងលែងដូចមុន ចិត្តគំនិតចាប់ផ្ដើមផ្លាស់ប្ដូរ។

123379047_808693559708783_4447621683699733809_o

ស្នេហាខ្លះ ពេលដែលបែកបាក់គ្នាទៅ ប្រាកដជាត្រូវគេឯង មិត្តភក្តិសួរនាំហើយ " ឃើញដូចស្រឡាញ់គ្នាណាស់ ហើយម៉េចបានបែកគ្នាចឹង?"​ វាប្រាកដជាសំណួរដែលពិបាកនឹងរកចម្លើយ មកឆ្លើយឱ្យត្រូវណាស់ ព្រោះពេលខ្លះ ចិត្តមិនចង់ទេ តែដល់ពេលបែកក៏មិនដឹងថាគួរឃាត់បែបណា ពេលបែកក៏មិនដឹងថាអស់ចិត្តពីពេលណា ដឹងត្រឹមថា ស្រឡាញ់គឺស្រឡាញ់ហើយ តែបើរស់នៅមិនចុះសម្រុងគ្នា ក៏មិនដឹងថាគួរបន្តបែបណាដែរ ចុងក្រោយ គឺមានតែសម្រេចចិត្តបែក ហើយក៏ចាកចេញទៅតែប៉ុណ្ណោះ ...។

123093409_808693689708770_8632420592857313222_o



ដ្បិតថាស្រឡាញ់គ្នាមែន តែការស្រឡាញ់នោះ វាជារឿងកាលពីមុន តែបច្ចុប្បន្នអារម្មណ៍ និងចិត្តដែលស្រឡាញ់ទាំងប៉ុន្មាន វាក៏ត្រូវបានបាត់បង់សាបរលាបអស់ទៅហើយ ហើយក៏មិនមានអ្នកណាអាចដឹងច្បាស់ ជាងម្ចាស់សមីរខ្លួនគេដែរ អ្នកដទៃអាចមើលមកឃើញថាល្អល្អូកល្អើន ស្រលាញ់ស្មោះស្ម័គ្រ តែការពិត ជិវិតដែលរស់នៅជុំគ្នា គឺមានតែមនុស្សពីរនាក់តែប៉ុណ្ណោះ ដែលដឹងច្បាស់ជាងគេ ហើយក៏ច្បាស់ថា តើគួរបន្ត ឬក៏បញ្ចប់ មួយណាដែលល្អជាង?

123105982_808694069708732_403198026846991662_o

123197480_808693873042085_1635426405547667298_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ